រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា

2026/10/20 12:39:10 pm        120

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូធ្វើបទបង្ហាញ និងពិភាក្សាក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីវឌ្ឍនភាពនៃអភិបាលកិច្ច ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃការលើកស្ទួយប្រសិទ្ធភាពការងារ និងការអនុវត្តន៍ច្បាប់ស្ថិតក្នុងក្របខ័ណ្ឌសមត្ថកិច្ច របស់ក្រសួងបរិស្ថាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានអញ្ជើញរដ្ឋមន្ត្រីក្រសួងបរិស្ថានដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពជុំវិញការងារក្រសួងបរិស្ថាន និងស្តីអំពីបរិស្ថានស្អាតនៅកម្ពុជា ដើម្បីពិភាក្សានិងកែលំអរឥទ្ធិពលអាក្រក់មួយចំនួនដែលបានសាយភាយ និងប៉ះពាល់ដល់បរិស្ថាន។ ទាក់ទងកត្តាបរិស្ថានពីមួយឆ្នាំទៅមួយឆ្នាំការប្រឈមផលប៉ះពាល់ទៅលើបរិស្ថានអំពីបម្រែបម្រួលអាកាសធាតុផែនដី គឺលែងក្លាយទៅជាគ្រោះមហន្តរាយទៀតហើយ គឺបានក្លាយទៅជាបញ្ហាប្រឈមដោយផ្ទាល់សម្រាប់ជីវភាពរបស់ប្រជាជនទូទៅនៅក្នុងសហគមន៍ទាំងមូល។

ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អញ្ជើញរដ្ឋមន្ត្រីក្រសួងបរិស្ថានមកធ្វើបង្ហាញនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះពាក់ព័ន្ធបរិស្ថានមើលឃើញថា នៅក្នុងប្រទេសកំពុងមានការអភិវឌ្ឍន៍ ហើយបញ្ហាបរិស្ថានជាកត្តាចម្បងសម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការធ្វើបទបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺដើម្បីឲ្យបានយល់កាន់តែច្បាស់អំពីបញ្ហាបរិស្ថាននិងបញ្ហាប្រឈមនានា។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ផ្តល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ជាពិសេសពាក់ព័ន្ធជាក់ស្តែងអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា ដែលលើកឡើងដោយប្រតិភូគណបក្សនីមួយៗ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបកស្រាយពន្យល់ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ
2026/10/20 01:17:02 pm        1
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់
2026/10/20 01:07:16 pm        1
ប្រទេសបីបានព្រមព្រៀងជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជំរុញកំណើនទេសចរណ៍និងតភ្ជាប់ការហោះហើរត្រង់
2026/10/20 01:04:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ

2026/10/20 01:17:02 pm
​សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់
2026/10/20 01:16:50 pm
​សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់
2026/10/20 01:07:16 pm
​ប្រទេសបីបានព្រមព្រៀងជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជំរុញកំណើនទេសចរណ៍និងតភ្ជាប់ការហោះហើរត្រង់
2026/10/20 01:04:33 pm
​រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
2026/10/20 12:57:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm