UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA

2026/10/20 02:29:21 pm        93

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានទាមទារឱ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បញ្ចេញឯកសារសំខាន់ៗ និងឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងអភិបាលកិច្ច និងដំណើរការធ្វើសេចក្តីសម្រេចរបស់ខ្លួន ត្រឹមថ្ងៃទី២ ខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA កាលពីថ្ងៃព្រហស្បតិ៍ ប្រធាន FIFA លោក Gianni Infantino បានសុំទោសចំពោះផែនការលក់ភាគហ៊ុន ឬទាក់ទាញការវិនិយោគឯកជនពាក់ព័ន្ធនឹងគម្រោងបាល់ទាត់ពិភពលោករបស់ខ្លួន ប៉ុន្តែលោកមិនបានផ្តល់ការពន្យល់ពេញលេញអំពីរបៀបដែលសំណើនេះត្រូវបានបង្កើតឡើងនោះទេ។

យោងតាមលិខិតដែលសារព័ត៌មានធំៗនៅអឹរ៉ុបទទួលបាន អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានលើកឡើងថា FIFA មិនទាន់បានដោះស្រាយ សំណួរជាមូលដ្ឋានមួយចំនួន នៅឡើយទេ។

លិខិតនោះបានបញ្ជាក់ថា សំណួរមួយចំនួននៅតែមិនទាន់មានចម្លើយ ហើយព័ត៌មាននិងឯកសារដែលបានស្នើសុំក៏មិនទាន់ត្រូវបានផ្តល់ជូនដែរ។

លិខិតដែលមានចំនួន ៨ ទំព័រនេះ រួមមានសំណួរចំនួន ៤២ ដែលគ្របដណ្តប់លើបញ្ហាជាច្រើន រួមទាំងគម្រោង FIFA Forward Enterprise (FFE) ដែលមានការវិនិយោគពីវិស័យឯកជន ពានរង្វាន់សន្តិភាព FIFA Peace Prize និងការព្យួរទោសហាមឃាត់ការប្រកួតរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិសហរដ្ឋអាមេរិក Folarin Balogun នៅក្នុងព្រឹត្តិការណ៍ World Cup ដែលបង្កឱ្យមានភាពចម្រូងចម្រាស។

UEFA បានសង្កត់ធ្ងន់ថា ការលុបចោលគម្រោង FFE ការទទួលស្គាល់កំហុស និងការប្រកាសអំពីកំណែទម្រង់អភិបាលកិច្ចដែលអាចនឹងកើតមាន មិនមែនជាចម្លើយចំពោះសំណួរថា តើការសម្រេចចិត្តពាក់ព័ន្ធត្រូវបានធ្វើឡើងដោយរបៀបណានោះទេ។ UEFA ក៏ចង់ដឹងដែរថា ហេតុអ្វីបានជាក្រុមប្រឹក្សា FIFA មិនត្រូវបានចូលរួមក្នុងដំណើរការនេះតាមពេលវេលាសមស្រប។

លិខិតដដែលបានបន្ថែមថា ប្រសិនបើ FIFA បដិសេធមិនបញ្ចេញព័ត៌មាន ឬឯកសារណាមួយ FIFA ត្រូវតែផ្តល់ហេតុផលច្បាស់លាស់ដោយឡែកសម្រាប់ការបដិសេធនីមួយៗ។

UEFA បានបញ្ជាក់ថា សំណួរទាំងនេះត្រូវការចម្លើយនៅពេលនេះ មិនអាចពន្យាររហូតដល់កិច្ចប្រជុំក្រុមប្រឹក្សា FIFA លើកក្រោយបានទេ។ ការធ្វើកំណែទម្រង់អភិបាលកិច្ចនាពេលអនាគត ក៏មិនអាចជំនួសការត្រួតពិនិត្យលើការសម្រេចចិត្តដែលបានធ្វើរួច និងការទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនោះបានដែរ។

ទោះជាយ៉ាងណា UEFA មិនទាន់បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការអ្វីខ្លះ ប្រសិនបើ FIFA មិនគោរពតាមកាលកំណត់នេះទេ។ ប៉ុន្តែការទាមទារនេះត្រូវបានគេរំពឹងថា នឹងបង្កើនសម្ពាធលើលោក Infantino មុនថ្ងៃទី១៨ ខែវិច្ឆិកា ដែលជាថ្ងៃផុតកំណត់សម្រាប់បេក្ខជនប្រកាសជាផ្លូវការថា នឹងឈរឈ្មោះប្រកួតប្រជែងជាមួយលោកក្នុងការបោះឆ្នោតជ្រើសរើសប្រធាន FIFA នៅឆ្នាំក្រោយ។

សំណួរទាំង ៤២ នេះ ត្រូវបានដាក់ជូនលោក Infantino ជាលើកដំបូងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA កាលពីសប្តាហ៍មុន ហើយលោកបានស្នើឱ្យ UEFA ដាក់សំណួរទាំងនោះជាលាយលក្ខណ៍អក្សរ។

ក្រោយកិច្ចប្រជុំ ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) និងជាអនុប្រធាន FIFA លោកស្រី Debbie Hewitt បាននិយាយថា៖ «ប្រសិនបើលោកមិនឆ្លើយសំណួរទាំងនោះទេ លោកមិនស័ក្តិសមធ្វើជាប្រធាន FIFA ឡើយ»៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA
2026/10/20 02:29:21 pm        1
Tottenham ស្គាល់ជ័យជម្នះដំបូងក្នុងលីគរដូវកាលនេះក្រោយឈ្នះ Coventry ៣-១
2026/10/20 02:09:22 pm        1
សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់
2026/10/20 01:16:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងគាំទ្រយន្តការអាស៊ាន ដើម្បី​រួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់

2026/10/20 03:11:35 pm
​ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកែការប្រឡងគ្រូមធ្យមសិក្សា ដើម្បី​អាចទាន់​ពេល​បើក​បវេសន​កាល​ឆ្នាំសិក្សាថ្មី
2026/10/20 02:57:36 pm
​នគរបាលពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋដែលជាឯកសារស្នូលបម្រើឱ្យការចុះឈ្មោះបោះឆ្នោត
2026/10/20 02:43:10 pm
​UEFA បន្តដេញជើងលោក Infantino និង ទុកពេល ២សប្តាហ៍ឱ្យបញ្ចេញឯកសារសំខាន់ៗ និងឆ្លើយសំណួរពាក់ព័ន្ធនឹង FIFA
2026/10/20 02:29:21 pm
​ក្រុមហ៊ុនចំនួន ១២ចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន
2026/10/20 02:21:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm