សហរដ្ឋអាមេរិក៖ ប្រមុខការទូតអាមេរិកលោក Antony Blinken បានចោទប្រកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ពីបទប្រើប្រាស់ស្បៀងអាហារជាអាវុធនៅក្នុងប្រទេសអ៊ុយក្រែន ដោយការចាប់យកការផ្គត់ផ្គង់ស្បៀងអាហារជាចំណាប់ថ្នូរ ដែលមិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សរាប់លាននាក់លើពិភពលោក ដែលពឹងផ្អែកលើការនាំចេញរបស់អ៊ុយក្រែនទៀតផង។
ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោក Blinken បានអំពាវនាវដល់រុស្ស៊ីឲ្យបើកច្រកកំពង់ផែអ៊ុយក្រែន។ រុស្ស៊ីបានបើកការវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាអ្វីដែលក្រុង Moscow បានហៅថាជាប្រតិបត្តិការសឹកពិសេស។ លោកថា រដ្ឋាភិបាលរុស្ស៊ីទំនងជាគិតថា ការប្រើប្រាស់ស្បៀងអាហារជាអាវុធនឹងជួយសម្រេច នូវអ្វីដែលការវាយលុករបស់ខ្លួនមិនអាចបំបែកស្មារតីរបស់ប្រជាជនអ៊ុយក្រែនបាន។
ការផ្គត់ផ្គង់អាហារដល់ជនជាតិអ៊ុយក្រែនរាប់លាននាក់ និងមនុស្សជាច្រើនលាននាក់ទូទាំងពិភពលោកបានកាត់ផ្ដាច់ទាំងស្រុង ព្រោះតែការចាប់ជាចំណាប់ថ្នូរពីសំណាក់យោធារុស្ស៊ី។ សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបណ្ដាលឲ្យតម្លៃស្បៀងអាហារសកលលើមុខទំនិញដូចជា គ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីកសិកម្មជាដើមហក់ឡើងខ្ពស់កប់ពពក៕
អត្ថបទ៖ សុខមាន