ភ្នំពេញ៖ ដំណឹងល្អ..! នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់បានជាសះស្បើយ ខណៈដែលករណីឆ្លងថ្មី និងករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ មិនមានទេ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០១នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
