អ្នកនាំពាក្យ៖ កម្ពុជា-ហ្វីលីពីនឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យ​កាន់​តែ​ស៊ីជម្រៅ

2026/10/21 11:53:02 am        127

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និ​សីទ​សារ​ព័ត៌មាន​​​នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កងទ័ពនិងកងទ័ពឱ្យ​កាន់​តែ​ស៊ីជម្រៅ។ ការឯកភាពគ្នាបែបនេះបានធ្វើឡើងនាឱកាស​ដែល​នាយ​ឧត្តមសេនីយ និងជានាយសេនាធិការកងទ័ពហ្វីលីពីន ឯកឧត្តម Antonio G Natarrete អញ្ជើញ​ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ប្រមុខការការពារជាតិកម្ពុជា នៅថ្ងៃទី២០ តុលា ឆ្នាំ ២០២៦ម្សិលមិញនេះ។

ក្នុងជំនួបជាមួយសម្ដេច​ធិបតី នាយឧត្តមសេនីយ៍ និងជានាយសេនាធិការកងទ័ពហ្វីលីពីន បាន​រំលឹក​ឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ជា​ពិសេស​ក្នុង​វិស័យការពារជាតិ និងសន្តិសុខ និងបានគូសបញ្ជាក់អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ហ្វីលីពីន​ក្នុង​ការ​បន្ត​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេស​រវា​ង​កង​ទ័ព​ជើង​ទឹក​ និង​កង​ទ័ពអាកាសឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ ជាពិសេស កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ការ​ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការ​កសាង​សមត្ថ​ភាព​រវាង​កងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញ​នូវ​ក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឈាន​ទៅ​សម្រេច​បាន​នូវ​ការ​ចុះហ​ត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ជើង​ទឹក​ និង​កង​ទ័ព​អាកាស​បន្ថែម​ទៀត​នាពេលខាងមុខ ហើយខិតខំប្រែក្លាយ​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ឱ្យ​ទៅជា​សកម្ម​ភាព ​​និងលទ្ធផលជាក់ស្ដែង។

បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងប​ន្ត​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ថែម​ទៀត​ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេច​ធិបតីក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូពីការវិវត្តថ្មីៗ នៃ​សភាព​ការ​ណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់​ពីជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិ​ធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និ​ង​ច្បាប់​អន្តរជាតិ​។ កម្ពុជា​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​គោរ​ពកិច្ច​ព្រម​ព្រៀង​ដែលប្រ​ទេស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នាពេ​លកន្លងមក។

សម្ដេចធិបតី និងនាយឧត្តមសេនីយ៍ហ្វីលីពីនក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ​អំពី​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​បទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ​អំពើភេរវកម្ម និង​ការ​វាយ​ប្រហារ​តាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុងតំបន់ និងសកលលោក។

ចំណែក ជំនួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋ​មន្ត្រី​ក្រសួងកា​រពារជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ ប្រធានាធិបតីហ្វីលីពី​ន​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹងតួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្នុងនាមជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និង​មិន​លម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕


អត្ថបទដែលទាក់ទង

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើវិស័យបរិស្ថាន កាន់តែត្រូវបានពង្រឹង និងពង្រីកដើម្បីចីរភាពបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាសកល
2026/10/21 12:38:25 pm        1
អ្នកនាំពាក្យ៖ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដើម្បី​ទប់​ស្កាត់​ការ​ដួល​រលំ​ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ
2026/10/21 12:31:04 pm        1
ប្រមុខការទូត៖ កម្ពុជាមិនមានភាពចាំបាច់ដើរតួជាអ្នករងគ្រោះទេ ព្រោះ​យើង​ជា​អ្នក​រង​គ្រោះ​ស្រាប់​ទៅ​ហើយ
2026/10/21 12:11:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើវិស័យបរិស្ថាន កាន់តែត្រូវបានពង្រឹង និងពង្រីកដើម្បីចីរភាពបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាសកល

2026/10/21 12:38:25 pm
​អ្នកនាំពាក្យ៖ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដើម្បី​ទប់​ស្កាត់​ការ​ដួល​រលំ​ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ
2026/10/21 12:31:04 pm
​ចិន ថាខ្លួនកំពុងរក្សាសណ្តាប់ធ្នាប់នៅជុំវិញកោះថ្មប៉ប្រះទឹកមួយក្នុងសមុទ្រចិនខាងត្បូង ក្រោមការគ្រប់គ្រងរបស់កោះតៃវ៉ាន់
2026/10/21 12:27:17 pm
​អ៊ីរ៉ង់ មិនប្រគល់អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ខណៈអាមេរិកច្រានចោលការវាយប្រហារមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
2026/10/21 12:13:41 pm
​ព្រះមហាក្សត្រ Charles សរសើរកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប្រទេសអូម៉ង់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ព្រះចៅស៊ុលតង់
2026/10/21 12:11:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/21 02:44:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/21 06:37:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm