ប្រមុខការទូត៖ កម្ពុជាមិនមានភាពចាំបាច់ដើរតួជាអ្នករងគ្រោះទេ ព្រោះ​យើង​ជា​អ្នក​រង​គ្រោះ​ស្រាប់​ទៅ​ហើយ

2026/10/21 12:11:09 pm        104

«កម្ពុជាមិនមានភាពចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះ​យើង​ជា​អ្នក​រង​គ្រោះ​ស្រាប់​ទៅ​ហើយ​»។​ នេះគឺជាប្រសាសន៍ឆ្លើយតបរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​នា​ពេល​កន្លង​មក​ដែលថា កម្ពុជាដើរតួជាជនរងគ្រោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា «ករណីកម្ពុជា យើង​ត្រូវ​ការ​ពារ​ជា​ដាច់​ខាត​នូវ​អធិបតេយ្យរបស់​យើង និងបូរណភាពទឹកដីយើង ដាច់ខាតត្រូវតែបដិ​សេធមិ​ន​ទទួល​ស្គាល់​ការ​កាន់​កាប់​របស់យោធាថៃ ជាពិសេសការកាន់កាប់នូវភូមិទាំងឡាយរបស់ប្រជាជនយើង យើងទាម​ទារ​ឱ្យ​ប្រជាជនជាង ២ម៉ឺននាក់ មានសិទ្ធិវិលត្រឡប់ ទៅកាន់គេហដ្ឋានរបស់​វិញ​ដោយ​គ្មាន​ការរារាំង»។

ត្រង់ចំណុចនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំពោះចំណុចនេះ ត្រូវ​បានចែងនៅក្នុងកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែ​មិន​ត្រូវបានអនុវត្តពេញលេញពីភាគីថៃឡើយ។

ឆ្លើយតប​ទៅ​នឹងការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាយើងដើរតួជាអ្នករងគ្រោះ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​បានសង្គត់ធ្ងន់ថា៖«ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីឆ្លើយទៅវិញយ៉ាងសាមញ្ញថា «កម្ពុជា មិនមានការចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះ​យើ​ង​ជា​អ្នក​រង​គ្រោះ​ស្រាប់​ទៅ​ហើយ​!»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជាបាន​ស្នើ​សុំ​ទៅ​គណៈកម្មការ​ផ្សះ​ផ្សា​ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) ហើយបើទោះ​បី​ជា​គណៈកម្មការ​មានអាណត្តិសម្រាប់តែបញ្ហាសមុទ្រក៏ដោយ ប៉ុន្តែកម្ពុជា បានស្នើសុំ ហើយទទួល​បាន​ការ​លើកទឹកចិត្តគណៈកម្មការ UNCLOS ឱ្យភាគីទាំងពីរ អនុវត្តនូវកិច្ចព្រម​ព្រៀម​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ជាមួយគ្នាកន្លងទៅ ដែលមិនទាន់អនុវត្ត។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា បញ្ហាព្រំដែនគោក និងដែនសមុទ្រ ជា​បញ្ហា​២​ដាច់ដោយឡែកពីគ្នា ពីព្រោះជាបញ្ហាដែលមានក្របខណ្ឌច្បាប់ដោយឡែកពីគ្នា និង​មាន​យន្ត​ការ​ដោះស្រាយបញ្ហាដោយឡែកពីគ្នា។ ហើយក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ បញ្ហាដីគោក និង​បញ្ហា​សមុទ្រមិនត្រូវធ្វើឡើងដោយភ្ជាប់ចំណងជាមួយគ្នានោះទេ ពោលគឺត្រូវ​ឡើង​ដាច់​ដោយ​ឡែក​ពីគ្នា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំណុចដែល​លោក​លើក​ឡើង​បញ្ហា​ព្រំដែន​គោក និងសមុទ្រនេះឡើង ដោយសារតែនៅពេលដែលភាគីថៃ បានបញ្ចប់ជា​ឯក​តោភាគី​នូវ​អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU 2001) ដូច្នេះ​ហើយ​កម្ពុជា​ ត្រូវបង្ខំចិត្តទៅរកយន្តការផ្សះផ្សាដោយបង្ខំ ហើយភាគីថៃ បានឆ្លើយតប​ថា​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ព្រមព្រៀងគ្នា សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក ត្រូវបានផ្អាក ឬក៏​ត្រូវ​បាន​បញ្ចប់​។ ចំពោះការលើកឡើងរបស់ភាគីថៃ ត្រូវបានភាគីកម្ពុជា ពន្យល់ទៅគណៈកម្មការ UNCLOS ថា នេះជាបញ្ហាពីរខុសគ្នា បើទោះបីបរិស្ថាន ក្នុងវិស័យ​មួយ​ជះ​ឥទ្ធិពល​ទៅ​ដល់​វិស័យ​មួយ​ទៀត​ក៏ដោយ៕


អត្ថបទដែលទាក់ទង

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើវិស័យបរិស្ថាន កាន់តែត្រូវបានពង្រឹង និងពង្រីកដើម្បីចីរភាពបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាសកល
2026/10/21 12:38:25 pm        1
អ្នកនាំពាក្យ៖ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដើម្បី​ទប់​ស្កាត់​ការ​ដួល​រលំ​ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ
2026/10/21 12:31:04 pm        1
ប្រមុខការទូត៖ កម្ពុជាមិនមានភាពចាំបាច់ដើរតួជាអ្នករងគ្រោះទេ ព្រោះ​យើង​ជា​អ្នក​រង​គ្រោះ​ស្រាប់​ទៅ​ហើយ
2026/10/21 12:11:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើវិស័យបរិស្ថាន កាន់តែត្រូវបានពង្រឹង និងពង្រីកដើម្បីចីរភាពបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាសកល

2026/10/21 12:38:25 pm
​អ្នកនាំពាក្យ៖ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដើម្បី​ទប់​ស្កាត់​ការ​ដួល​រលំ​ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ
2026/10/21 12:31:04 pm
​ចិន ថាខ្លួនកំពុងរក្សាសណ្តាប់ធ្នាប់នៅជុំវិញកោះថ្មប៉ប្រះទឹកមួយក្នុងសមុទ្រចិនខាងត្បូង ក្រោមការគ្រប់គ្រងរបស់កោះតៃវ៉ាន់
2026/10/21 12:27:17 pm
​អ៊ីរ៉ង់ មិនប្រគល់អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ខណៈអាមេរិកច្រានចោលការវាយប្រហារមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
2026/10/21 12:13:41 pm
​ព្រះមហាក្សត្រ Charles សរសើរកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប្រទេសអូម៉ង់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ព្រះចៅស៊ុលតង់
2026/10/21 12:11:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/21 02:44:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/21 06:37:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm