ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរងនៃសមាគមអតីតយុទ្ធជនកម្ពុជា តំណាងឯកឧត្តម គន់ គីម អនុប្រធាន និងជាអគ្គលេខាធិកាសមាគមអតីតយុទ្ធជន បានដឹកនាំប្រតិភូចូលរួមទិវាខួបលើកទី១០០ នៃការបង្កើតសមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដែលនឹងប្រារព្ធនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
ក្នុងទិវាខួបលើកទី១០០ សមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នឹងផ្តោតលើការរំលឹកដល់សកម្មភាព នៃការលះបង់របស់អតីតយុទ្ធជន និងពិធីដង្ហែរក្បួនព្យុះហយាត្រាដោយមានការចូលរួមពីនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តីក្រសួងការពារប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសជាសមាជិកនៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន(VECONAC)។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវានេះ ឯកឧត្តម ឈៀ ស៊ីដារ៉ា ប្រធានប្រតិភូ នឹងចូលជួបសំណេះសំណាលសម្តែងការគួរសម និងនាំយកសារជូនពររបស់ឯកឧត្តមអនុប្រធាន អគ្គលេខាធិការនៃសមាគមអតីតយុទ្ធជនកម្ពុជាជូនដល់ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡស៊ីផងដែរ។


