Erik Ten Hag៖ Ronaldo បានធ្វើឱ្យ Manchester United និងរូបលោកខកចិត្ត

2026/10/21 03:40:07 pm        98

អតីតអ្នកចាត់ការទូទៅក្រុម Manchester United លោក Erik ten Hag បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យក្រុម និងរូបលោកខកចិត្ត ក្នុងអំឡុងពេលដែលលោកដឹកនាំក្លឹបនៅ Old Trafford។

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានចូលរួមជាមយ Manchester United ជាលើកទីពីរនៅពេលលោក Ten Hag ចូលកាន់តំណែងនៅរដូវក្តៅឆ្នាំ២០២២ ប៉ុន្តែរូបគេបានចាកចេញពីក្លឹបប៉ុន្មានខែក្រោយមក ក្រោមស្ថានការណ៍ដ៏ចម្រូងចម្រាស។

លោក Ten Hag បានប្រាប់សារព័ត៌មាន The Athletic ថា៖ «Ronaldo បានធ្វើឱ្យក្រុមខកចិត្ត ហើយក៏បានធ្វើឱ្យខ្ញុំខកចិត្តដែរ ព្រោះយើងបានរៀបចំផែនការដោយមានគាត់នៅក្នុងក្រុម»។

លោកបានបន្ថែមថា៖ «ខ្ញុំបានធ្វើដំណើរទៅប្រទេសព័រទុយហ្គាល់ ដើម្បីជួបពិភាក្សាជាមួយគាត់អំពីគោលដៅដែលខ្ញុំចង់សម្រេច មុនពេលខ្ញុំមកដឹកនាំ Manchester United»។«ជាក់ស្តែង គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំគោរពគាត់យ៉ាងខ្លាំង។ ប៉ុន្តែនៅពេលនោះ ក្នុងនាមជាអ្នកចាត់ការ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដោយសមហេតុផល និងរក្សាកីឡាករដែលខ្ញុំកោតសរសើរឱ្យបន្តនៅក្នុងក្រុម»។

លោក Ten Hag បានសម្រេចដក Ronaldo ចេញពីបញ្ជីកីឡាករចូលលេងក្នុងការប្រកួត Premier League ទល់នឹង Chelsea កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបដិសេធមិនព្រមចូលលេងជាកីឡាករបម្រុង ក្នុងការប្រកួតជាមួយ Tottenham កាលពីបីថ្ងៃមុន។

នៅខែវិច្ឆិកា ឆ្នាំ២០២២ Ronaldo បានផ្តល់បទសម្ភាសន៍មួយ ដោយនិយាយថា ខ្លួនមានអារម្មណ៍ថាត្រូវបាន Manchester United «ក្បត់» ហើយមិនគោរពលោក Ten Hag។ រូបគេក៏បានអះអាងថា ក្លឹបកំពុងបង្ខំឱ្យខ្លួនចាកចេញ មុនពេលភាគីទាំងពីរព្រមព្រៀងបញ្ចប់កិច្ចសន្យា។

Ronaldo មានវ័យ ៣៦ ឆ្នាំ នៅពេលដែលគេត្រឡប់ពី Juventus មកកាន់ Manchester United ក្នុងឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។

ក្រោមការដឹកនាំរបស់លោក Ten Hag, Ronaldo រកបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ១៦ ប្រកួត មុនពេលចាកចេញពីក្លឹបក្នុងរដូវកាល ២០២២-២០២៣។

លោក Ten Hag ក៏បានច្រានចោលការយល់ឃើញថា លោករំពឹងឱ្យ Ronaldo រត់ដាក់សម្ពាធលើគូប្រកួតរហូតដល់អស់កម្លាំង ដោយលោកបានពន្យល់ថា បញ្ហាគឺការត្រៀមខ្លួនរបស់កីឡាករ។

លោកបាននិយាយថា៖ «វាជាការយល់ខុសដែលនិយាយថា ខ្ញុំរំពឹងឱ្យគាត់រត់ដាក់សម្ពាធលើគូប្រកួត រហូតដល់គាត់អស់កម្លាំង។ ប៉ុន្តែគាត់មិនអាចធ្វើបានទេ។ គាត់មិនរត់ទាំងពេលក្រុមមានបាល់ និងពេលក្រុមគ្មានបាល់ឡើយ។ មូលហេតុគឺដោយសារគាត់មិនបានត្រៀមខ្លួនឱ្យបានល្អ»។

លោកបានបន្តថា៖ «ក្រុមកំពូលៗទាំងអស់ត្រូវតែផ្តល់តម្លៃដល់កីឡាករកំពូលរបស់ខ្លួន ប៉ុន្តែកីឡាករកំពូលក៏ត្រូវតែធ្វើការដើម្បីក្រុមដែរ»។

លោក Ten Hag ក៏បានលើកឡើងថា Ronaldo ធ្លាប់ប្រាប់មិត្តរួមក្រុមឱ្យសន្សំកម្លាំងក្នុងពេលហ្វឹកហាត់។ លោកយល់ថា ការសន្សំកម្លាំងអាចមានហេតុផល ប្រសិនបើកីឡាករមានកាយសម្បទាល្អរួចជាស្រេច ប៉ុន្តែកីឡាករត្រូវតែហ្វឹកហាត់ដើម្បីឈានទៅរកកម្រិតកាយសម្បទាដែលសមស្របជាមុនសិន។

គួរបញ្ជាក់ថា ការចេញផ្សាយបទសម្ភាសន៍របស់លោក Ten Hag កើតឡើងក្នុងពេលដែល Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ពិន័យព្យួររយៈពេល ៣០ ថ្ងៃ និងពិន័យជាប្រាក់ ២៥៥ អឺរ៉ូ ដោយសារការចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីខែមុន៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

FIFA ប្រកាសឆ្លើយតបលិខិតរបស់ UEFA ដែលទាមទារឱ្យ Infantino បកស្រាយបញ្ហាសំខាន់ៗ
2026/10/21 03:50:00 pm        1
Erik Ten Hag៖ Ronaldo បានធ្វើឱ្យ Manchester United និងរូបលោកខកចិត្ត
2026/10/21 03:40:07 pm        1
Joao Felix ស៊ុតគ្រាប់ជ័យជម្នះឱ្យ Al Nassr ក្រោយ Ronaldo ស៊ុតបាល់ ១១ ម៉ែត្រមិនចូល
2026/10/21 02:58:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Putin ជួប​តំណាង​របស់លោក Trump ដើម្បីពិភាក្សាសន្តិភាពនៅអ៊ុយក្រែន និងការ​ដោះលែងពលរដ្ឋអាមេរិក

2026/10/21 05:42:59 pm
​បារាំងប៉ាន់ប្រមាណការខូចខាតដោយសារ​​អំពើហិង្សាក្នុងការតវ៉ា កាលពីចុងសប្តាហ៍ រហូតដល់រាប់រយលានអឺរ៉ូ
2026/10/21 05:34:36 pm
​លោកស្រី Von der Leyen ៖ EU ត្រូវតែផ្លាស់ប្តូរគោលជំហរ​របស់ខ្លួននៅអាក់ទិក ពេលរុស្ស៊ីកសាងវត្តមានយោធាឡើងវិញ
2026/10/21 05:33:01 pm
​រដ្ឋមន្រ្តីហិរញ្ញវត្ថុចិន៖ APEC ឯកភាពជំរុញការសម្របសម្រួលគោលនិយោបាយហិរញ្ញវត្ថុ
2026/10/21 05:31:08 pm
​ប្រភព៖ អ៊ីរ៉ាក់បិទច្រកព្រំដែន Sheeb ជាមួយអ៊ីរ៉ង់ ដោយសារហេតុផលសន្តិសុខបន្ទាន់
2026/10/21 05:27:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/21 02:44:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/21 02:24:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm