ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប នឹងជំរុញវិស័យពាណិជ្ជកម្មកាន់តែប្រសើរថែមទៀត

2022/05/20 08:03:52 pm        761

ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០២១-២០២៧ មន្រ្តីជាន់ខ្ពស់នៃរាជដ្ឋាភិបាលកម្ពុជា បានសំណូមពរភាគីអឺរ៉ុបរួម ឆ្លើយតបជាក់ស្តែងជាមួយផែនការសកម្មភាព និងទស្សនវិស័យដែលកម្ពុជាបានបង្កើតនិងបញ្ជ្រាបទៅក្នុងយុទ្ទសាស្រ្ត និងគោលនយោបាយសំខាន់ៗ ដើម្បីធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។

ក្រសួងពាណិជ្ជកម្ម នៅក្រោយកិច្ចប្រជុំ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា យុទ្ធសាស្រ្តអឺរ៉ុបរួម មានគោលបំណងលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប បង្កើនការ​យល់​ដឹងអំពីការប្តេជ្ញាចិត្តរួមរបស់អឺរ៉ុប និងធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើង​នូវកិច្ច​សហប្រតិបត្តិការ ​និងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។

បន្ថែមពីនេះ ក្នុងចំណោមវិស័យអាទិភាពទាំង៦ នៃគម្រោងគាំទ្ររបស់ភាគីសហភាពអឺរ៉ុប មាន​មួយផ្នែក ផ្តោតលើការបង្កើនភាពប្រកួតប្រជែង​របស់កម្ពុជា​ក្នុងទីផ្សារតំបន់ និងសកល​តាម​រយៈការអភិវឌ្ឍ​វិស័យពាណិជ្ជកម្ម ​និងវិស័យឯកជនការបង្កលក្ខណៈងាយស្រួលដល់បរិយាកាស​ធុរកិច្ច ​និងការជំរុញផលិតកម្មប្រកបដោយចីរភាព ក៏ដូចជាការអនុវត្តការងារសមរម្យស្របតាម​ស្តង់ដារ​អន្តរជាតិផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស​ក្រសួងពាណិជ្ជកម្ម ​ដែលជាសេនាធិការ ក្នុងកិច្ចការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការធ្វើកំណែទម្រង់ច្បាប់​និង​ប្បញ្ញត្តិជាដើម។ល។

បន្ថែមពីការធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតបរិយាកាស​អំណោយ​ផល​សម្រាប់វិនិយោគិន និងធុរជនតាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយ​លើកទឹកចិត្ត​ការវិនិយោគ។

ឯកឧត្តម បានសំណូមពរឱ្យការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួម ឆ្លើយតបជាក់ស្តែងជាមួយផែនការ​សកម្មភាព ​និងទស្សនវិស័យដែលកម្ពុជាបានបង្កើត ​និងបញ្ជ្រាបទៅក្នុងយុទ្ទសាស្រ្ត និង​គោល​នយោបាយសំខាន់ៗដូចជា ​យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, យុទ្ធសាស្រ្ត​សមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣, យន្តការដែលដាក់ចេញក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣​ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាជាអាទិ៍។

សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ​នៅ​កម្ពុជា​ឆ្នាំ២០២១-២០២៧ ​បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធាន ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា​និង​អភិវឌ្ឍន៍កម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំកម្ពុជា​ ព្រមទាំងមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នជាតិ និង​អន្តរជាតិប្រមាណ ៧០រូប៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        332
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        259
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm