ពលរដ្ឋ​ប្រទះឃើញ​​គ្រាប់​យុទ្ធភ័ណ្ឌ​​ជាច្រើន​​នៅ​ក្នុង​​ស្រុកចំនួន៣​​នៃ​​ខេត្តបាត់ដំបង

2021/04/27 09:59:58 am        1.2 K

បាត់ដំបង​៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ក្នុងស្រុកបាណន់​, ស្រុកបវេល, និងស្រុកគាស់ក្រឡ ​ស្ថិត​ក្នុង​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ ​ត្រូវ​បាន​ប្រជាពលរដ្ឋជាម្ចាស់ស្រែ​ ឈ្មោះ រឿម គង់ ភេទប្រុស អាយុ ៤២ឆ្មាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ​ស្រុកបាណន់ ​ប្រទះឃើញនៅក្នុងដំបូកដីស្រែ ដែលមាន​ចំនួន​សរុប២៩គ្រាប់ ក្នុងនោះមាន​គ្រាប់​ទំហំ 60​មីលីម៉ែត្រ​​ចំនួន ១៩គ្រាប់, គ្រាប់ DK82 ចំនួន ០៤គ្រាប់, គ្រាប់ 80​មីលីម៉ែត្រ​ចំនួន០៤គ្រាប់, គ្រាប់ 75​មីលីម៉ែត្រ​ចំនួន ០១គ្រាប់, គ្រាប់ B40 ចំនួន ០១គ្រាប់។

ករណីទី២​ ត្រូវបានប្រជាពលរដ្ឋ ឈ្មោះ ទឹម ស៊ីណាក់ ​ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅចំណុច​ទួលសង្កែបបួយ​ ស្ថិតនៅភូមិកោះរាម ​ឃុំខ្នាចរមាស ​ស្រុកបវេល ​បាន​ប្រទះឃើញ​ខណៈ​ពេល​កំពុងកាយដី​ធ្វើផ្លូវថ្នល់​នៅចំណុចខាងលើ ​ដែល​មានចំនួនសរុប០៦គ្រាប់ ក្នុងនោះមាន​គ្រាប់ 8០​មីលីម៉ែត្រ​ចំនួន ០១គ្រាប់, គ្រាប់​​B40ចំនួន០១គ្រាប់, មីន​69​ចំនួន០១គ្រាប់, គ្រាប់​បែកដៃ​ចំនួន០៣គ្រាប់។

ដោយឡែក ​ករណីទី៣ ត្រូវ​បាន​ព្រះសង្ឃប្រទះឃើញ​នៅក្នុងដី ខណៈដែល​ព្រះសង្ឃ​គង់នៅ​ក្នុងវត្តបុរាណ​និវេសន៍​ (ហៅវត្តគាស់ក្រឡ) ​ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ​ស្រុកគាស់ក្រឡ បាន​ជីកកាយ​ដី​ ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ​ចំនួន១៦កេះ​ ស្មើនឹង៤០០០គ្រាប់​ ជាប្រភេទ (PKF ផលិតនៅសហរដ្ឋអាមេរិច)។

បច្ចុប្បន្ន​ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ​ ក្រោយពីប្រមូល​​បានរួចរាល់ហើយ ត្រូវបាន​​សមត្ថកិច្ច​ប្រគល់​ជូន​ឣង្គភាពស៊ីម៉ាក់ ​ដើម្បី​យក​ទៅរក្សារទុក ​និង​ធ្វើការ​កម្ទេច​​ចោល​ នៅពេលក្រោយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm