PSG រងការខាតបង់ធំ! Kvaratskhelia ត្រូវវះកាត់ជង្គង់ ខណៈ Dembélé និង Marquinhos អវត្តមានជាច្រើនសប្ដាហ៍

2026/10/22 11:32:20 am        90

ក្លិបបារាំង Paris Saint-Germain បានទទួលដំណឹងដ៏អាក្រក់ បន្ទាប់ពីយកឈ្នះ Barcelona ក្នុងលទ្ធផល ៤-២ នៅក្របខណ្ឌ UEFA Champions League ដោយខ្សែប្រយុទ្ធស្លាប Khvicha Kvaratskhelia ត្រូវវះកាត់ជង្គង់ ខណៈ Ousmane Dembélé និងប្រធានក្រុម Marquinhos ក៏នឹងអវត្តមានជាច្រើនសប្ដាហ៍ ដោយសាររបួសផងដែរ។

Kvaratskhelia បានរងរបួសជង្គង់ស្តាំក្នុងការប្រកួតទល់នឹង Barcelona កាលពីយប់ថ្ងៃអង្គារ ហើយត្រូវបាននាំចេញពីទីលានមុនពេលការប្រកួតឈានដល់នាទីទី៦០។ ក្រោយការពិនិត្យ PSG បានបញ្ជាក់ថា កីឡាករជម្រើសជាតិហ្សកហ្ស៊ីរូបនេះបានដាច់សរសៃចងមុខក្នុងជង្គង់ស្តាំ (ACL) ហើយនឹងត្រូវវះកាត់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ របួសនេះអាចធ្វើឱ្យរូបគេអវត្តមានរហូតដល់ចប់រដូវកាល។

ការបាត់បង់ Kvaratskhelia គឺជាការខាតបង់ដ៏ធំសម្រាប់ក្រុមការពារតំណែងជើងឯក Champions League ខណៈរដូវកាលមុន គេបានរួមចំណែកស៊ុតបញ្ចូលទី ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការជួយ PSG លើកពានជើងឯកអឺរ៉ុប។ ទម្រង់លេងដ៏ល្អនេះ ក៏បានធ្វើឱ្យគេជាប់ក្នុងបញ្ជីបេក្ខភាពពាន Ballon d’Or ឆ្នាំ២០២៦ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ពាន Ballon d’Or បច្ចុប្បន្ន Dembélé បានរងរបួសភ្លៅឆ្វេង ហើយត្រូវបានប្ដូរចេញតាំងពីនាទីទី១៩ ក្នុងការប្រកួតជាមួយ Barcelona។ ចំណែក Marquinhos ក៏បានរងរបួសភ្លៅស្តាំដូចគ្នា។ PSG បានបញ្ជាក់ថា កីឡាករទាំងពីរនឹងបន្តទទួលការព្យាបាលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដោយមិនទាន់កំណត់ថ្ងៃត្រឡប់មកលេងវិញជាក់លាក់ឡើយ។

Dembélé ក៏កំពុងបង្ហាញទម្រង់លេងល្អនៅដើមរដូវកាលនេះផងដែរ ដោយរកបាន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការប្រកួតគ្រប់កម្មវិធី មុនពេលរងរបួស។

បច្ចុប្បន្ន PSG កំពុងឈរនៅលំដាប់ទី២ ក្នុងតារាង Ligue1 ដោយមានពិន្ទុស្មើក្រុមកំពូលតារាង Olympique Lyon ប៉ុន្តែចាញ់គ្រាប់បាល់ចំណេញ។ ក្រុមរបស់លោក Luis Enrique នឹងត្រូវជួប Lyon នៅថ្ងៃអាទិត្យខាងមុខ ក្នុងស្ថានភាពដែលត្រូវប្រឈមនឹងការអវត្តមានរបស់កីឡាករសំខាន់ៗដល់ទៅបីរូប៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich
2026/10/22 01:23:52 pm        1
ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ
2026/10/22 12:17:29 pm        1
បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/10/22 12:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich

2026/10/22 01:23:52 pm
​សម្ដេចធិបតី៖ ៩ខែឆ្នាំនេះ មានផលិតផលក្នុងស្រុក ២.៦០០ មុខបានចុះបញ្ជី កើនឡើងជាង១ពាន់មុខ
2026/10/22 01:01:18 pm
​ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ
2026/10/22 12:17:29 pm
​បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/10/22 12:10:34 pm
​មន្ត្រីកោះតៃវ៉ាន់ព្រមានពីការកើនឡើងវត្តមានឆ្មាំល្បាតឆ្នេរ និងកងជីវពលចិននៅជុំវិញកោះ
2026/10/22 12:04:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm