ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ

2026/10/22 12:17:29 pm        109

ពានរង្វាន់បាល់ទាត់​ស្វាយរៀង​ខាប់ ផ្នែកមជ្ឈិមវ័យ លើកទី១ ឆ្នាំ២០២៦ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នា​ថ្ងៃ​ទី​២៤ ខែតុលាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ១៣ក្រុមចូលរួម មកបី​បណ្ដា​ក្រុង​/ស្រុក​ទាំង៨ ក្នុងខេត្តស្វាយរៀង។

នេះ​គឺ​ជាពានរង្វាន់ថ្មីមួយទៀត ដែលសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត​ស្វាយ​រៀង​ បានរៀបចំឡើង បន្ទាប់ពីពានរង្វាន់បាល់ទាត់មហាជន យុវជន និងផ្នែកនារី​ជា​ច្រើន​កម្រិត​នា​ពេល​កន្លងមក។

ក្នុងចំណោម ១៣ក្រុមដែលចូលរួមប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ ផ្នែកមជ្ឈិមវ័យ លើក​ដំបូង​នេះ គឺបែងចែកជា ២ពូល ក្នុងនោះពូលA រួមមានក្រុមសសយក ស្រុកកំពង់រោទិ៍, វិទ្យាល័យ​ព្រះពន្លា, អង្គសាលា, ABA BANK, CRS វ័យចាស់, មិត្តចាស់ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង គ្រាដែលពូលB គឺមា​ន​ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​, ធារី ក្រុងបាវិត, ដារ៉ូពិទូ វ័យចាស់, ខ្ញីចាស់ជីភូ, United SEZ និងក្រុមមិត្តល្អ។

គួរដឹងថា ពានថ្មីរបស់ ស.ស.យ.ក ខេត្តស្វាយរៀង នេះ ផ្ដោតលើកីឡាករមានអាយុ ៣០ឆ្នាំឡើង ក្នុង​លក្ខ​ខណ្ឌចូលរួមក្រុមនីមួយៗ ត្រូវមានកីឡាករអាយុចាប់ពី ៣០ឆ្នាំ ដល់លេខ៣២ ចំនួន ៥នាក់, កីឡាករអាយុចាប់ពី ៣៣ ដល់ ៣៤ឆ្នាំចំនួន ៥នាក់ និងកីឡាករអាយុចាប់ពី ៣៥​ឆ្នាំ​ឡើង​ទៅចំ​នួន ១២នាក់ ហើយកីឡាករទាំងអស់ ត្រូវមានកន្លែងកំណើត ឬទីលំនៅ​បច្ចុប្បន្ន​នៅ​ខេត្ត​ស្វាយរៀង មុនថ្ងៃប្រកួតរយៈពេល ១២ខែ។

សម្រាប់គោលបំណងសំខាន់ៗ នៃពានរង្វាន់បាល់ទាត់មិនអាជីពនេះ គឺដើម្បីពង្រឹងមិត្តភាព និង​ទំនាក់​ទំនង​ល្អ ​ក៏ដូចជាលើកទឹកចិត្តឲ្យមានការលេងកីឡា និងគាំទ្រ​ដល់​ចលនា​កីឡា​ក្នុង​ខេត្ត​ស្វាយរៀង តាមរយៈសកម្មភាពបាល់ទាត់ក្នុងសហគមន៍ឲ្យមានភាពរស់រវើក ស្របតា​ម​គោល​នយោបាយ​អភិវឌ្ឍវិស័យកីឡាជាតិ ក៏ដូចជាយុទ្ធនា​ការ​ប្រជាជន​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំ​ជីវិត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich
2026/10/22 01:23:52 pm        1
ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ
2026/10/22 12:17:29 pm        1
បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/10/22 12:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich

2026/10/22 01:23:52 pm
​សម្ដេចធិបតី៖ ៩ខែឆ្នាំនេះ មានផលិតផលក្នុងស្រុក ២.៦០០ មុខបានចុះបញ្ជី កើនឡើងជាង១ពាន់មុខ
2026/10/22 01:01:18 pm
​ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ
2026/10/22 12:17:29 pm
​បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/10/22 12:10:34 pm
​មន្ត្រីកោះតៃវ៉ាន់ព្រមានពីការកើនឡើងវត្តមានឆ្មាំល្បាតឆ្នេរ និងកងជីវពលចិននៅជុំវិញកោះ
2026/10/22 12:04:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm