បណ្តាឃុំ-សង្កាត់បន្តពន្លឿនការធ្វើឯកសារបម្រើការបោះឆ្នោតជូនពលរដ្ឋ ដើម្បីមានសិទ្ធបោះឆ្នោត

2022/05/20 08:46:56 pm        888

ភ្នំពេញ៖ នៅក្នុងអំឡុងពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋាននៅតាមឃុំសង្កាត់ បាននឹងកំពុងពន្លឿន​និង​ចុះផ្សព្វផ្សាយនៅតាមខ្នងផ្ទះ ជាពិសេសគឺកំពុងចុះជម្រាបពលរដ្ឋដែលបានខូច ឬគ្មាន ឬបាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរប្រភេទថ្មីនៅតាមខ្នងផ្ទះ ត្រូវទៅធ្វើឯកសារបញ្ជាក់​អត្តសញ្ញាណប័ណ្ណ​បម្រើឲ្យការបោះឆ្នោត ឬហៅថា ប័ណ្ណ ឯ.អ ដើម្បីយកទៅប្រើប្រាស់​ទទួលបានសិទ្ធបោះឆ្នោត ​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ​នៅថ្ងៃទី៥ ខែមិថុនានេះ។

បើតាមចៅសង្កាត់ព្រែកកំពឹសនៅរាជធានីភ្នំពេញ និងមេភូមិនានា នៅនៅក្រុងតាខ្មៅ ​ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០​ ខែឧសភានេះថា នៅក្នុងអំឡុងពេល គណៈកម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត (គ.ជ.ប) បាន​បិទផ្សាយ​បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥ ​នៅតាមឃុំសង្កាត់​ បានរកឃើញថា មានពលរដ្ឋមួយចំនួនតូចមានឈ្មោះបោះឆ្នោត​ខណៈពួកគេកំពុងគ្មាន ​ឬបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ​មិនអាចចូលរួមបោះឆ្នោត ហើយពលរដ្ឋនោះត្រូវតម្រូវអោយធ្វើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត ឬហៅថា ប័ណ្ណ ឯ.អ មួយផ្សេង ដើម្បីទទួលបានសិទ្ធបោះឆ្នោត ដូចអ្នកមានអត្តសញ្ញាណប័ណ្ណ។

សម្រាប់បញ្ហានេះ បើតាមការអះអាងពីចៅសង្កាត់ព្រែកកំពឹសនៅរាជធានីភ្នំពេញ និងមន្ត្រី​ភូមិឃុំ​នានា​នៅខេត្តកណ្តាល គឺបាន​នឹងកំពុងសម្រួលធ្វើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ​បម្រើ​ឲ្យការបោះឆ្នោត (ឯ.អ) ហើយនិងបន្តចុះតាមខ្នងផ្ទះណែនាំអោយពលរដ្ឋទៅ​ធ្វើឯកសារសំខាន់នេះ ខណៈការផុតកំណត់ឈប់ធ្វើនៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។

បើតាម លោក លឹម សារិន ប្រធានការិយាល័យបោះឆ្នោតសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ ថ្លែងថា ជាទូទៅគ្រប់ពលរដ្ឋដែលមានឈ្មោះ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺអាចចូលរួមបោះឆ្នោត​បានលុះត្រាពលរដ្ឋនោះ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនហួសសុពលភាពការប្រើប្រាស់ ប៉ុន្តែបើពលរដ្ឋគ្មានអត្តសញ្ញាប័ណ្ណនេះ គឺត្រូវទៅធ្វើឯកសារប័ណ្ណ ឯ.អ ហើយ ប័ណ្ណ ឯ.អដែលអាច​ប្រើប្រាស់​បោះឆ្នោតបាន ​លុះត្រាប័ណ្ណនោះមានការបោះត្រាពីមេឃុំសង្កាត់​ និងបោះត្រាពីគ.ជ.ប។

សូមបញ្ជាក់ថា ​ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត ឬហៅថា ប័ណ្ណ ឯ.អ ដើម្បីយកទៅប្រើប្រាស់ទទួលបានសិទ្ធបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥នេះ គឺបន្តធ្វើជូនពលរដ្ឋរហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm