Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich

2026/10/22 01:23:52 pm        73

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងម្ចាស់ផ្ទះ Como ក្នុងលទ្ធផល ១-៤ ក្នុងការប្រកួត UEFA Champions League កាលពីយប់ថ្ងៃពុធ ខណៈ Real Madrid រកបានជ័យជម្នះ ៤-១ លើ RB Leipzig ហើយ Arsenal រកបានស្មើនៅទឹកដី Bayern Munich ២-២។

Manchester United បានចាប់ផ្ដើមការប្រកួតមិនបានល្អឡើយ ដោយ Nico Paz រកគ្រាប់បាល់បើកឆាកឱ្យ Como តាំងពីនាទីទី២។ បន្ទាប់មក Anastasios Douvikas បន្ថែមគ្រាប់ទី២ នៅនាទីទី៤៩ មុនពេល Paz ស៊ុតគ្រាប់ទី២របស់ខ្លួនក្នុងការប្រកួតនេះ នៅនាទីទី៥៧។

នៅនាទីទី៧៦ ខ្សែការពារ Jacobo Ramón បានតែតបញ្ចូលទីគ្រាប់ទី៤ ធ្វើឱ្យ Como នាំមុខដល់ទៅ ៤-០។ Manchester United អាចរកបានតែមួយគ្រាប់សងវិញតាមរយៈ Joshua Zirkzee នៅនាទីទី៩០+១ ប៉ុន្តែមិនអាចជួយឱ្យក្រុមគេចផុតពីបរាជ័យបានឡើយ។

ជ័យជម្នះនេះធ្វើឱ្យ Como ទទួលបានលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ខណៈ Manchester United បន្តស្ថិតក្នុងស្ថានភាពលំបាក ក្រោយមិនអាចឈ្នះការប្រកួត ៧ លើកជាប់គ្នា គ្រប់កម្មវិធី។

Real Madrid បន្តបង្ហាញទម្រង់លេងល្អ ដោយ Bernardo Silva, Arda Güler, Kylian Mbappé និង Yan Diomande ជាអ្នករកគ្រាប់បាល់ ជួយក្រុមយកឈ្នះ Leipzig យ៉ាងស្រួល ស្របពេលដែល Arsenal បានសង្គ្រោះមួយពិន្ទុតាមរយៈគ្រាប់បាល់របស់ Declan Rice នៅនាទីទី៨២ បន្ទាប់ពី Bayern នាំមុខ ២-១។

Galatasaray បានវាយបកយកឈ្នះក្រៅដី បន្ទាប់ពីត្រូវ Lille នាំមុខ ២-១ នៅវគ្គទី១ ដោយ Victor Osimhen រកបានគ្រាប់បាល់សំខាន់មួយក្នុងជ័យជម្នះនេះ។

Aston Villa ទទួលបានជ័យជម្នះក្នុងផ្ទះ ដើម្បីបន្តការចាប់ផ្ដើមដ៏ល្អរបស់ខ្លួនក្នុងពានរង្វាន់អឺរ៉ុប ខណៈ Inter Milan រកបានគ្រាប់ជ័យជម្នះនៅនាទីទី៧៧ ទោះបីក្រុមនៅសល់កីឡាករតិចជាងគូប្រកួត ក្រោយ Alessandro Bastoni ទទួលបានកាតក្រហមក៏ដោយ។

លទ្ធផលផ្សេងទៀត៖ Club Brugge ឈ្នះ Lens ៣-០, Real Betis ឈ្នះ Feyenoord ១-០ និង LASK យកឈ្នះ Sporting CP ៣-២៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Man Utd ចាញ់នៅផ្ទះ Como ធ្ងន់ធ្ងរ ១-៤ ខណៈ Real Madrid ឈ្នះ និង Arsenal ស្មើនៅផ្ទះ Bayern Munich
2026/10/22 01:23:52 pm        1
ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ
2026/10/22 12:17:29 pm        1
បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/10/22 12:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់

2026/10/22 02:42:24 pm
​ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញឱ្យបង្កើនបេក្ខភាពស្ត្រីក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខណៈស្ត្រីដែលមានឈ្មោះ ក្នុងលំដាប់លេខរៀងទី១មានត្រឹមតែ១២%
2026/10/22 02:39:06 pm
​កម្ពុជា-បារាំង រួមគ្នាកសាងសមិទ្ធផលធំធេង ដើម្បីសុខភាពស្ត្រី និងសហគមន៍
2026/10/22 02:31:35 pm
​សំណុំរឿងព្រីនស៍គ្រុប រកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធចំនួន ៩៨ និង​បណ្តាញ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស ១០០ក្រុមហ៊ុន
2026/10/22 02:18:24 pm
​ក្រសួងការងារបន្តជំរុញបណ្តុះបណ្តាលជំនាញទន់ ខណៈការងារជាច្រើនកន្លែងកំពុងស្វែងរកបុគ្គលិក
2026/10/22 02:10:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm