មន្ត្រីជាន់ខ្ពស់វប្បធម៌៖ «ការងារអធិការកិច្ចត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» និងជា «ឧបករណ៍​យុទ្ធសាស្ត្រ​»

2026/10/22 02:57:55 pm        126

ឯកឧត្តម បូ រុទី្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ក្នុងបរិបទ​នៃ​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ និងការលើកកម្ពស់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ការងារអធិការកិច្ចត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» និងជា «ឧបករណ៍យុទ្ធសាស្ត្រ» មិន​អាច​ខ្វះបា​ន។

ការថ្លែងរបស់ឯកឧត្តម បូ រុទី្ធ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះ​អធិការ​កិច្ច​» នាទីសី្តការក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។

ឯកឧត្តម បន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​តែង​តែ​សង្កត់ធ្ងន់ថា «អធិការកិច្ច គឺ ជាភ្នែក ជាត្រចៀក (ឬភ្នែកច្រមុះ) របស់ថ្នាក់លើ និងជា​មិត្ត​ដ៏​ស្និទ្ធ​ស្នាល​របស់ថ្នាក់ក្រោម»។ មានន័យថា ការងារអធិការ​កិច្ច​មិន​មែន​ធ្វើ​ឡើង​ក្នុង​បំណង​ស្វែង​រ​ក​តែ​កំហុស ចាប់ទោសអូសដំណើរ ឬ បង្កើតការភ័យខ្លាចដល់អង្គភាពរងការអធិការកិច្ចនោះទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ គោលបំណងពិតប្រាកដ គឺដើម្បី «បង្ការ ទប់ស្កាត់ ណែនាំ តម្រង់ទិស និងកែ​លម្អ​»​។ វាជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ ភាពចន្លោះ ប្រហោង​នៃ​ច្បាប់ ​និងការអនុវត្តជាក់ស្តែង ដើម្បីយើងរួមគ្នាបំពេញបន្ថែមឱ្យទាន់ពេលវេលា សំដៅ​ធានា​ឱ្យ​បាន​នូវ​តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារខ្ពស់បំផុត។ ហេតុដូចនេះហើយ ការ​រៀប​ចំ​សិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះអធិការកិច្ច» នៅថ្ងៃនេះ គឺពិតជាត្រូវ​ចំពេល​វេលា​និង​ឆ្លើយ​តប​ទៅ​នឹងតម្រូវការចាំបាច់របស់ស្ថាប័នយើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បូ វុទី្ធ សូមដាក់ចេញនូវការណែនាំនិងផ្តាំផ្ញើចំនួន៤ ដូចខាងក្រោម៖ ទី១.ចំពោះសិក្ខាកាមទាំងអស់៖ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ក្រេបជញ្ជក់ចំណេះដឹង និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន។ មូលដ្ឋានគ្រឹះនៃច្បាប់ និងនីតិវិធីអធិការកិច្ច គឺមានភាពម៉ត់ចត់ណាស់។ ទី២.ចំពោះលោកគ្រូឧទ្ទេសមកពីក្រសួងអធិការកិច្ច៖ សូមសហការនិងមេត្តាជួយដុសខាត់ បណ្តុះបណ្តាល បង្ហាត់បង្ហាញ ទាំងទ្រឹស្តី ច្បាប់ និងបច្ចេកទេសពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ដោយផ្អែកតាម បទពិសោធន៍និងអនុលោមភាព។ ទី៣.ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅ ចំណេះដឹងដែលទទួល បានមិនត្រូវទុកនៅលើក្រដាសឬក្នុងសិក្ខាសាលានេះឡើយ។ សិក្ខាកាមម្នាក់ៗត្រូវដើរតួជាភ្នាក់ងារនៃ ការផ្លាស់ប្តូរនិងកែលម្អ ដោយយកមូលដ្ឋានគ្រឹះទាំងនេះទៅអនុវត្តផ្ទាល់នៅក្នុងអង្គភាពនិងការងារប្រចាំ ថ្ងៃរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទី៤.ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ យើងត្រូវធ្វើខ្លួនជាគំរូគេ មុននឹងទៅតម្រង់ទិសអ្នកដទៃ។ ដូច្នេះ សូមដុតរំលាយស្មារតីសីលធម៌និងវិន័យការងារឱ្យបានខ្ពស់បំផុត។

បើតាមលោក ផូ ណារិទ្ធ អធិការ នៃអធិការដ្ឋាន បានឲ្យដឹងថា វិស័យអធិការកិច្ច គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការធានានូវអភិបាលកិច្ចល្អ តម្លាភាព និងការគោរពច្បាប់នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ។ ការងារអធិការកិច្ច គឺជាយន្តការគន្លឹះក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងស្វែងរកចំណុចខ្លាំង ឬ ចំណុចខ្វះខាតលើការអនុវត្តលិខិតបទដ្ឋានគតិយុត្តនិងការបំពេញភារកិច្ចរបស់អង្គភាពរងអធិការកិច្ច ក្នុងគោលបំណងកែលម្អ   ទប់ស្កាត់រាល់ភាពមិនប្រក្រតីនានា និងពង្រឹងអភិបាលកិច្ចល្អ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកភ្ញៀវអន្តរជាតិជាង ១.០០០នាក់ ចូលសំចតធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ
2026/10/22 04:49:49 pm       
ក្រសួងការងារ និងអង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពីការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត
2026/10/22 04:33:25 pm        1
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួន​អ្នកស្ម័គ្រ​ចិត្ត​បំពេញ​កាតព្វ​កិច្ច​
2026/10/22 04:24:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកភ្ញៀវអន្តរជាតិជាង ១.០០០នាក់ ចូលសំចតធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ

2026/10/22 04:49:49 pm
​លោក ត្រាំ ចង់ឲ្យមានកិច្ចប្រជុំរវាងរុស្ស៊ី អាមេរិក និងចិន ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ
2026/10/22 04:45:56 pm
​ក្រសួងការងារ និងអង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពីការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត
2026/10/22 04:33:25 pm
​របាយការណ៍៖ អ៊ុយក្រែននឹងអាចទិញគ្រឿង​យុទ្ធោបករណ៍​តាមរយៈទីភ្នាក់ងាររបស់អង្គការណាតូ
2026/10/22 04:29:01 pm
​នាវារុស្ស៊ីមួយគ្រឿងនាំចេញប្រេងម៉ាស៊ូតទៅអាមេរិក កំណត់ពេលចេញដំណើរនៅថ្ងៃព្រហស្បតិ៍នេះ
2026/10/22 04:27:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm