កាកបាទក្រហមកម្ពុជា ផ្តល់អំណោយជូនប្រជាជនងាយរងគ្រោះ និង​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង

2026/10/22 03:33:04 pm        135

យោងតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ជាក់ស្តែងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​ចាត់​តំណាងនាំយកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈមក​ចែក​ជូន​ដល់​ប្រជាជន​ងាយ​រង​គ្រោះ និងប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង។

ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គ​លេខា​ធិការ​រង​ទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមានអម​ដំណើរ​ដោយ​សមាជិក​សមាជិកា​គណៈកម្មាធិការ​សាខា អនុសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីថ្នាក់កណ្តាល ព្រមទាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។

សូមបញ្ជាក់ថា កម្មវិធីចែកអំណោយនេះធ្វើឡើងនៅទីតាំងចំនួន២ រួមមានទីតាំងទី១ ៖ នៅសាលាបឋមសិក្សាឬទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាជន ៣០០គ្រួសារ (ស្រុកបុរីអូរស្វាយសែនជ័យ ចំនួន ១១៣គ្រួសារ និងស្រុកសៀមប៉ាង ចំនួន ១៨៧គ្រួសារ)។ ទីតាំងទី២៖ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង សម្រាប់ប្រជាជន ៥៨៣គ្រួសារ (ស្រុកថាឡាបរិវ៉ាត់ ១៥៨គ្រួសារ សេសាន ១៤០គ្រួសារ សៀមបូក ១៥៣គ្រួសារ និងក្រុងស្ទឹងត្រែង ១៣២គ្រួសារ)។

អំណោយដែលផ្តល់ជូនទាំង៨៨៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម,មី ១ កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១ យួរ និងឃីត (សារុង ក្រមា មុង ភួយ) ១ ឃីត។ ជាមួយគ្នានេះ ក៏បានផ្តល់សាលារៀន២កន្លែងដោយក្នុងមួយកន្លែងៗទទួលបាន៖ សាប៊ួលាងដៃ ២កេស, ម្សៅសាប៊ួ ២កេស។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បាននាំយកទេយ្យវត្ថុរួមទាំងបច្ច័យមួយចំនួនសម្រាប់ប្រគេនវត្ត ប្រគេនព្រះគ្រូចៅអធិការវត្ត ប្រគេនព្រះសង្ឃ និងយាយជីតាជី ចំនួន២វត្ត រួមមាន៖ វត្តរដ្ឋជ័យធម្មារាម (វត្តដួងក្រចែម) ស្ថិតនៅឃុំអូរស្វាយ និងវត្តរុក្ខាសិលារាមព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពីការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត
2026/10/22 04:33:25 pm        1
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួន​អ្នកស្ម័គ្រ​ចិត្ត​បំពេញ​កាតព្វ​កិច្ច​
2026/10/22 04:24:09 pm        1
ពលរដ្ឋរួសរាន់ទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បី​ប្រើប្រាស់​សិទ្ធិ​សម្រេច​ជោគវាសនា​ជាតិ
2026/10/22 04:12:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ត្រាំ ចង់ឲ្យមានកិច្ចប្រជុំរវាងរុស្ស៊ី អាមេរិក និងចិន ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ

2026/10/22 04:45:56 pm
​ក្រសួងការងារ និងអង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពីការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត
2026/10/22 04:33:25 pm
​របាយការណ៍៖ អ៊ុយក្រែននឹងអាចទិញគ្រឿង​យុទ្ធោបករណ៍​តាមរយៈទីភ្នាក់ងាររបស់អង្គការណាតូ
2026/10/22 04:29:01 pm
​នាវារុស្ស៊ីមួយគ្រឿងនាំចេញប្រេងម៉ាស៊ូតទៅអាមេរិក កំណត់ពេលចេញដំណើរនៅថ្ងៃព្រហស្បតិ៍នេះ
2026/10/22 04:27:19 pm
​អាមេរិក និងអ៊ីរ៉ង់ បន្តការចរចា ស្ដីពី​បទឈប់បាញ់ ខណៈសង្គ្រាម​ ក្នុងតំបន់ កើន​ឡើង​កាន់​តែ​ខ្លាំង​
2026/10/22 04:25:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm