នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ Franky មេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ២០១ នៃកងទ័ពជើងគោកឥណ្ឌូនេស៊ី និងសមាជិកសរុបចំនួន០៤នាក់ បានអញ្ជើញបំពេញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ។
គណៈប្រតិភូបានស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាពិសេសដំណើរការសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ដំណើរស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាដោយនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ នេះជាវីរៈភាពរបស់អតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ជាញជ័យរបស់សម្ដេចតេជោ ហ៊ុន សែន ជាមរតកដ៏វិសេសវិសាលដែលបានចារឹកនៅវិមានឈ្នះ ឈ្នះ តាមរយៈសិលាចារឹក ចម្លាក់ សារមន្ទីរ និងសួនច្បារជុំវិញបរិវេណវិមានឈ្នះ ឈ្នះ។
ក្រោយបញ្ចប់ទស្សនកិច្ច លោកវរសេនីយ៍ទោ Franky ប្រធានគណៈប្រតិភូកងទ័ពជើងគោកឥណ្ឌូនេស៊ី បានបញ្ជាក់ថា “វិមានឈ្នះ ឈ្នះពិតជាសក្តិសមជានិមិត្តរូបនៃសន្តិភាព និងការឯកភាពជាតិនៅកម្ពុជា ដោយមានចារឹកខ្លឹមសារយ៉ាងច្បាស់លាស់ ងាយស្រួលយល់ និងមានភាពស៊ីជម្រៅ” និងបានចូលរួមអបអរសាទរខួប២០ឆ្នាំនៃការបង្កើតកងរក្សាសន្តិភាពនៅកម្ពុជាផងដែរ៕












