ក្រសួងការងារ និងអង្គការ ILO បង្ហាញវឌ្ឍនភាព គម្រោងស្តីពីការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត

2026/10/22 04:33:25 pm        280

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានរៀបកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា (PROTECT) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) លោកស្រី Sophia Kagan ប្រធានគម្រោងការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ (PROTECT) តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល សមាគមនិយោជក សហជីព អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍។ កិច្ចប្រជុំដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងបង្ហាញពីវឌ្ឍនភាព និងចែករំលែកបទពិសោធពីការអនុវត្តគម្រោងក្នុងឆ្នាំ២០២៦ ពិនិត្យ និងពិភាក្សាកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៧ ព្រមទាំងពង្រឹងកិច្ចសហការរវាងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍ការងារ។

ថ្លែងទៅកាន់អង្គពិធីឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO ក្នុងការរៀបចំកិច្ចប្រជុំនេះឡើង និងសហភាពអឺរ៉ុប ដែលបន្តគាំទ្រថវិកា សម្រាប់ការអនុវត្តគម្រោងដ៏សំខាន់នេះនៅកម្ពុជា និងប្រទេសបីផ្សេងទៀត។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការការពារ លើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ និងផ្តល់កិច្ចគាំពារសង្គមសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ។ លើសពីនេះ ក៏បានចាត់ទុក ទេសន្តរប្រវេសន៍ការងារ ជាជម្រើសបន្ថែមលើឱកាសការងារក្នុងស្រុក ដែលមានស្រាប់ និងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ។

ទន្ទឹមនឹងនេះ ក្រសួងកំពុងលើកកម្រិតគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ទៅជាគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៦-២០៣៥ និងបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីបើកទីផ្សារការងារជំនាញនៅបណ្ដាប្រទេសអភិវឌ្ឍន៍ឱ្យកាន់តែទូលាយ ការទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ការងារដោយខុសច្បាប់ និងអំពើជួញដូរមនុស្ស ការការពារសិទ្ធិ និងអត្ថប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ការធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍ការងារ ដែលធ្វើមាតុភូមិនិវត្តន៍តាមរយៈការទទួលស្គាល់ជំនាញ និងចល័តភាពនៃរបបសន្តិសុខសង្គមជាដើម។

ឆ្លើយតបនឹងការវិលត្រឡប់មកវិញយ៉ាងគំហុកពីប្រទេសថៃ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទទួលបងប្អូនពលករ ដោយផ្តល់ជូនមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត អាហារសម្រន់ ព័ត៌មានការងារ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក ព្រមទាំងរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ក្រសួងបានរៀបចំដាក់ដំណើរការប្រព័ន្ធ Hotline ១២៩៧ ក្នុងស្មារតី “ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីផ្តល់ព័ត៌មានវគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ព័ត៌មានពីឱកាសការងារ និងរៀបចំវេទិកាការងារនៅតាមខេត្តគោលដៅ។ យន្តការនេះ ជួយអតីពលករប្រមាណ ៦៥ម៉ឺននាក់ឱ្យបានទទួលការងារធ្វើក្នុងស្រុក។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចខិតខំទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ ហើយក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តប្តេជ្ញាចិត្តរួមគ្នាការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ ដើម្បីធានាថា បងប្អូនគ្រប់រូប អាចរស់នៅនិងធ្វើការដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។ បន្ថែមពីនេះ ក៏សូមពិនិត្យ និងធ្វើការពិគ្រោះយោបល់ ដោយយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើយ៉ាងណាឱ្យកម្មវិធីនេះ អនុវត្តទៅស្របនឹងគោលនយោបាយ និងផែនការអាទិភាពជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
2026/10/23 07:43:48 pm        1
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
2026/10/23 07:38:53 pm        1
ព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
2026/10/23 07:33:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះ Austen វាយប្រហារតំបន់ភាគខាងត្បូងព្រីតថេន ស្របពេលរលកសមុទ្រធំៗបោកច្រាំងនៅទីក្រុង Newhaven

2026/10/23 07:47:51 pm
​រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានអភិបាលកិច្ច​កាន់តែរឹងមាំ លើតំបន់សមុទ្រជ្រៅ និងលំហអាកាស
2026/10/23 07:46:12 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
2026/10/23 07:43:48 pm
​ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
2026/10/23 07:38:53 pm
​យន្តហោះចម្បាំងព្រីតថេន ចូលរួមសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាលើកដំបូងជាមួយបារាំង
2026/10/23 07:34:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/23 05:48:49 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm