ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន តែ​សង្គ្រាម​ស៊ីវិល​​នៅ​កម្ពុជា​​អាច​បញ្ចប់​ទាំងស្រុងបាន​​គឺ​ក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ

2026/10/23 10:43:42 am        159

ភ្នំពេញ៖ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន តែ​សង្គ្រាម​ស៊ីវិល​​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគីក​ម្ពុជា​ប្រជាធិបតេយ្យ ហើយ​គឺ​​នយោបាយ ឈ្នះ-ឈ្នះ​របស់​សម្តេចតេជោ​ទើបបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា​។ ​នេះ​បើ​តាម​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​កម្ពុជា​ក្នុង​ឱកាស​អបអរ​សាទរ​ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦)។

តាមរយៈសារអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) នៅលើបណ្ដាញសង្គមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា​បានបញ្ជាក់ថា ៣៥ ឆ្នាំមុន ពោល​គឺ​នៅ​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាង​ឱ្យរ​ដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែល​តំណាង​ដោយ​ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោម​វត្ត​មាន​សាក្សី​មក​ពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផង​ដែរ ​ដើម្បី​បញ្ច​ប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ដំបូង​បំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។

បន្ទាប់មកក៏មានកិច្ចចរចាបន្តរ​វាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និង​នៅ​ទីកន្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាម​​ស៊ីវិល​នៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និង​សម្បូរ​សប្បាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​៕

អត្ថបទដែលទាក់ទង

ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា
2026/10/23 11:52:34 am        1
ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 កំពុងប្រព្រឹត្តទៅនៅថ្ងៃនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
2026/10/23 11:46:23 am        1
មន្រ្តីជាន់ខ្ពស់ NBC អំពាវនាវដល់អាជ្ញាធរក្រុងសិរីសោភណ្ឌជួយផ្សព្វផ្សាយ កុំឱ្យពលរដ្ឋចាញ់បោកកម្ចីខុសច្បាប់
2026/10/23 11:38:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា

2026/10/23 11:52:34 am
​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចាក់ផ្សាយរូបភាពនៃរោងចក្រផលិតយានដ្រូននៅក្រោមដី
2026/10/23 11:52:31 am
​ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 កំពុងប្រព្រឹត្តទៅនៅថ្ងៃនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
2026/10/23 11:46:23 am
​ជើងហោះហើររាប់រយត្រូវបានលុបចោលនៅទូទាំងអាស៊ីបូព៌ា ខណៈព្យុះទីហ្វុង Champi បក់បោកឆ្ពោះទៅកាន់កោះតៃវ៉ាន់
2026/10/23 11:43:01 am
​មន្រ្តីជាន់ខ្ពស់ NBC អំពាវនាវដល់អាជ្ញាធរក្រុងសិរីសោភណ្ឌជួយផ្សព្វផ្សាយ កុំឱ្យពលរដ្ឋចាញ់បោកកម្ចីខុសច្បាប់
2026/10/23 11:38:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm