កម្ពុជាជំរុញការតភ្ជាប់ផ្លូវអាកាសជាមួយកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

2026/10/23 10:45:18 am        126

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងការតភ្ជាប់ផ្លូវអាកាស ជាមួយសាធារណរដ្ឋកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីសប្តាហ៍មុន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាហ្សាក់ស្ថាន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការស្នើបើកជើងហោះហើរត្រង់ឡើងវិញ។

ឯកឧត្តម បានបន្តថា ក្នុងដំណើរទស្សនកិច្ចអមសម្តេចធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន SCAT Airlines ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់មកកាន់កម្ពុជា។ កន្លងមក ក្រុមហ៊ុននេះធ្លាប់ដំណើរការជើងហោះហើរឆាតធ័រ (Charter) លើខ្សែអាស្តាណា-ព្រះសីហនុ និងអាល់ម៉ាទី-ព្រះសីហនុ ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងសហការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស ទាក់ទាញភ្ញៀវទេសចរពីតំបន់អាស៊ីកណ្តាល និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

ឯកឧត្តម មានប្រសាសន៍ថា៖ « ការបើកជើងហោះហើរត្រង់ឡើងវិញ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនភាពងាយស្រួល និងពង្រីកលទ្ធភាពទាក់ទាញភ្ញៀវទេសចរពីកាហ្សាក់ស្ថាន និងតំបន់អាស៊ីកណ្តាល។ ការតភ្ជាប់នេះក៏អាចជំរុញការប្រើប្រាស់សេវាអាកាសចរណ៍, សណ្ឋាគារ, និងអាជីវកម្មទេសចរណ៍ បង្កើតឱកាសការងារ និងគាំទ្រការធ្វើពិពិធកម្ម។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រៀមសហការសម្របសម្រួលលក្ខខណ្ឌបទប្បញ្ញត្តិ បច្ចេកទេស, សុវត្ថិភាព, សន្តិសុខ, និងការអនុញ្ញាតប្រតិបត្តិការ។ ការឈានពីជើងហោះហើរឆាតធ័រទៅជាសេវាទៀងទាត់ ត្រូវផ្អែកលើតម្រូវការទីផ្សារ ការសម្រេចចិត្តរបស់ប្រតិបត្តិករ និងការអនុម័តតាមច្បាប់ជាធរមាន»។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ និងត្រៀមសហការជាមួយអាជ្ញាធរអាកាសចរណ៍បរទេស ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីសិក្សាឱកាស តភ្ជាប់បន្ថែម។ ក្រៅពីកាហ្សាក់ស្ថាន ទីផ្សារដែលអាចស្វែងរកឱកាសរួមមាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន តាមរយៈជើងហោះហើរតភ្ជាប់ និងជើងហោះហើរត្រង់នៅពេលមានលទ្ធភាពពាណិជ្ជកម្ម។ គោលដៅគឺពង្រីកទីផ្សារភ្ញៀវទេសចរ និងលើកកម្ពស់ការតភ្ជាប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព៕អត្ថបទ​៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា
2026/10/23 11:52:34 am        1
ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 កំពុងប្រព្រឹត្តទៅនៅថ្ងៃនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
2026/10/23 11:46:23 am        1
មន្រ្តីជាន់ខ្ពស់ NBC អំពាវនាវដល់អាជ្ញាធរក្រុងសិរីសោភណ្ឌជួយផ្សព្វផ្សាយ កុំឱ្យពលរដ្ឋចាញ់បោកកម្ចីខុសច្បាប់
2026/10/23 11:38:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា

2026/10/23 11:52:34 am
​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចាក់ផ្សាយរូបភាពនៃរោងចក្រផលិតយានដ្រូននៅក្រោមដី
2026/10/23 11:52:31 am
​ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 កំពុងប្រព្រឹត្តទៅនៅថ្ងៃនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
2026/10/23 11:46:23 am
​ជើងហោះហើររាប់រយត្រូវបានលុបចោលនៅទូទាំងអាស៊ីបូព៌ា ខណៈព្យុះទីហ្វុង Champi បក់បោកឆ្ពោះទៅកាន់កោះតៃវ៉ាន់
2026/10/23 11:43:01 am
​មន្រ្តីជាន់ខ្ពស់ NBC អំពាវនាវដល់អាជ្ញាធរក្រុងសិរីសោភណ្ឌជួយផ្សព្វផ្សាយ កុំឱ្យពលរដ្ឋចាញ់បោកកម្ចីខុសច្បាប់
2026/10/23 11:38:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm