អ្នកនាំពាក្យ៖ ភាពសកម្មរបស់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន គ្រប់​វិនាទី​ដើម្បី​ការពារ​ទឹកដី

2026/10/23 11:34:50 am        79

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទសា​រ​ព័ត៌មាន​នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះថា ភាពសកម្មរបស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ពោល គឺម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលតែងតែលើកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅ​គ្រប់​វេទិកា​ទាំង​អស់ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រាប់ឱ្យពិភពលោកបានដឹងការពិត គឺ​មិន​មែន​ជា​ការ​ចោទប្រកាន់អ្នកណាទេ។ សម្តេច​បាន​ថ្លែង​អំណរ​គុណ​គ្រប់​ក្រុម​ការងារពា​ក់ព័​ន្ធទាំ​ង​អស់​ដែល​បាន​ខិត​ខំ​ប្រឹងប្រែងធ្វើការងារនេះ។

ឯកឧត្តមអ្នកនាំពាក្យបន្តថា «នេះ​ហើយ​ជា​ភាព​សកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ពោល គឺម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។ ដូច្នេះ សម្តេចធិបតី​សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋគ្រប់និន្នាការ សូមរួមចិត្ត រួមគំនិត និងអារម្មណ៍ដើម្បី​ការ​ពារ​ទឹក​ដី​ដោយ​ទុក​ឱកាស​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ចប់​សិន​ចាំ​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​នៅ​ពេល​ក្រោយ​។ ​ចំណែកពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មបំផុត»។

បើ​តាម​ឯកឧត្តម ប៉ែន បូណា នៅក្នុងដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​និង​កិច្ច​ការ​អឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅកម្ពុជា កាលពីថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្លាស់ប្តូរ​ទស្ស​នៈ​អំពី​បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ប្រមុខ​ការ​ទូត​កម្ពុជា​ក៏​បាន​ជម្រាបជូនសមភាគីក្រូអាស៊ី អំពីស្ថានការណ៍វិវត្តន៍ថ្មី​ៗ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ដោយបានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហា​ដោយ​សន្តិ​វិធី​តាម​រយៈ​ការសន្ទនានិងស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមអ្នក​នាំ​ពាក្យបន្តថា នេះក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែលបង្ហាញថា រាជ​រដ្ឋា​ភិបាល​មិន​ដែល​ភ្លេច​ការ​ទាមទារ​ទឹក​ដី​ដែល​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​សូម្បី​មួយ​វិនាទី​ណា​ឡើយ​។ ចំណែក​ក្រុមប្រឆាំងជ្រុល​និយម​មួយ​ចំនួន​ដែល​តែង​​តែ​លើក​ពី​បញ្ហា​ព្រំដែន​ដើម្បី​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល គឺជាការមួលបង្កាច់ដើម្បីកេងចំណេញនយោបាយសុទ្ធសាធ តែគ្មាន​មូល​ដ្ឋាន​ការ​ពិត​ដែល​អាចជឿជាក់បានឡើយ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់ព្រឹទ្ធសភា ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ
2026/10/23 12:23:51 pm        1
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ការប្ដេជ្ញាចិត្តរបស់កម្ពុជាបន្តពង្រឹងភាពជាដៃគូជាមួយUN ដោយ​យក​សន្តិភាព​ជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និង​ការ​អភិវឌ្ឍ​ប្រក​ប​ដោយ​ចីរភាព​ជា​គោលដៅ​រួម
2026/10/23 12:17:44 pm        1
ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា
2026/10/23 11:52:34 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់ព្រឹទ្ធសភា ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ

2026/10/23 12:23:51 pm
​ទឹកជំនន់បង្កឡើងដោយបាតុភូតអែលនីញ៉ូ ធ្វើឱ្យប្រជាជនរាប់ពាន់នាក់នៅប្រទេសប៉ារ៉ាហ្គាយជម្លៀសខ្លួនចេញ
2026/10/23 12:18:22 pm
​ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ការប្ដេជ្ញាចិត្តរបស់កម្ពុជាបន្តពង្រឹងភាពជាដៃគូជាមួយUN ដោយ​យក​សន្តិភាព​ជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាកម្លាំង និង​ការ​អភិវឌ្ឍ​ប្រក​ប​ដោយ​ចីរភាព​ជា​គោលដៅ​រួម
2026/10/23 12:17:44 pm
​រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?
2026/10/23 12:06:51 pm
​ក្រុមប្រឹក្សាស្តង់ដារជាតិជំរុញអនុម័តស្តង់ដារថ្មីៗឆ្លើយតបតម្រូវការ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា
2026/10/23 11:52:34 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm