ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍អូស្រ្តាលី ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា

2022/05/20 11:50:58 pm        811

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន នៅថ្ងៃទី២០ ខែឧសភានេះ បានផ្តល់ឱកាសឱ្យនិស្សិត ដែលទទួលបានអាហារូបករណ៍បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសអូស្រ្តាលីចំនួន២១រូប បានជួបសម្តែងការគួរសមជាមួយមន្រ្តីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ដើម្បីទទួលយកនូវដំបូន្មានល្អៗយកទៅអនុវត្តក្នុងការសិក្សា និងការរស់នៅក្នុងប្រទេសអូស្ត្រាលី។ ដែលពិធីនេះ ធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលនិងសម្តែងការគួរសមនេះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះនិស្សិតទាំងអស់ ដែលត្រូវទៅសិក្សានៅប្រទេសអូស្តា្រលី គឺត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាទាំងនោះត្រឡប់មកកាន់មាតុភូមិយើងវិញ។

លោកជំទាវបានឱ្យដឹងទៀតថានេះជាលើកទី២ហើយដែល កាកបាទក្រហមកម្ពុជា បានផ្តល់ឱកាសឱ្យនិស្សិតអាហារូបកណ៍ ទៅសិក្សាក្រៅប្រទេសបានជួបសំណេះសំណាល និងសម្តែងការគួរសម មុនពេលចាកចេញទៅ ដើម្បីជាចំណេះដឹងមូលដ្ឋានមួយក្នុងការសិក្សារបស់ខ្លួន។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ក៏បានឱ្យដឹងដែរថា ការសុំជួបសម្តែងការគួរសមរបស់ក្រុមនិស្សិតទាំង២១រូបនេះ គឺក្នុងគោលបំណងស្វែងយល់អំពីការងារមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជាផង ក៏ដូចជាការងារពាក់ព័ន្ឋផ្សេងៗទៀត ក្នុងការចូលរួមចំណែកនៅក្នុងសង្គមជាតិ។

ជាពិសេសការអនុវត្តនៅជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមស្តារនិងជម្រុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ នៅក្នុងពេលបច្ចុប្បន្ននេះ។ លោកជំទាវបានឱ្យដឹងទៀតថា និស្សិតទាំងនេះគឺសុទ្ឋតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការជ្រើសរើសរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក្នុងការទៅសិក្សានៅទីនោះ។

ក្រុមនិស្សិតអាហារូបកណ៍ទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើនូវអនុសាន៍ល្អៗ ដើម្បីយកទៅអនុវត្តក្នុងសិក្សាក្រៅប្រទេស ជាពិសេសអរគុណសន្តិភាព បើមិនសន្តិភាពទេពួកគាត់ ក៏មិនឱកាសក្នុងការសិក្សានោះទេ នេះជាការលើកឡើងរបស់ពួកគាត់។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានណែនាំបន្ថែមទៅដល់និស្សិតទាំងអស់ទៀតថា ទោះយើងទៅដល់ទីណាក៏ដោយ គឺត្រូវតែរក្សាអត្តចរិតលក្ខណៈរបស់យើងអោយបានល្អ ថែរក្សាប្រពៃណីរបស់ជាតិ ទាំងការស្លៀកពាក់ជាដើម ដើម្បីបង្ហាញទៅកាន់ពិភពលោក។ ហើយក៏សូមជូនពរការសិក្សារៀនសូត្របានសម្រេចដូចបំណង ដើម្បីត្រឡប់មកវិញ ជួយអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។

សូមបញ្ជាក់ថានិស្សិតទាំងអស់ក្នុងម្នាក់ៗទទួលបានសៀវភៅបូកសរុបនៅការងារ២០ឆ្នាំ ក្នុងការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សៀវភៅរបាយការណ៍ប្រចាំឆ្នាំ២០២១ រួមទាំងសៀវភៅរបស់ថ្នាក់នាំ ស្តីពីគោលនយោបាយឈ្នះឈ្នះ និងថវិកាមួយចំនួនទៀតផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm