រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?

2026/10/23 12:06:51 pm        100

ជំនួបដ៏ធំប្រចាំសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ រវាង​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័​ន​រាជ​ស្វាយ​រៀង និងវិសាខា កំពុងក្លាយជាប្រធានបទដ៏ក្រៅគគុកសម្រាប់អ្នកគាំទ្រ ហើយ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ​កំពុងទទួលបានការចាប់អារម្មណ៍ដូចគ្នា។

ឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៤សប្ដាហ៍កន្លងមក មានក្លិបចំនួន ៥ ដែលមិនទាន់​ស្គាល់​ពាក្យ​បរាជ័យ ​រួមមានវិសាខា ដែលឈ្នះ ៤ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង និង​ណាហ្គា​វើល​ដ៏ ​៤ប្រកួតឈ្នះ ៣ និងស្មើ១, ISI ដង្កោសែនជ័យ ៣ប្រកួតឈ្នះ ១ និងស្មើ ២ និង​ភ្នំពេញ​ក្រោន ​ ៣ប្រកួតស្មើទាំង ៣ ដែលជាក្លិបមួយ ក្នុងចំណោម ៤ក្លិប ដែលមិនទាន់ស្គាល់ជ័យជម្នះ ខណៈ ៣ក្លិបទៀត គឺមានបឹងកេត, ឡាយហ្វខេត្ដព្រះសីហនុ និងកយោធពលខេមរភូមិន្ទ។

រឿង​ដែល​អ្នកគាំទ្រកំពុងតាមដានបំផុត គឺព្រះខ័នរាជស្វាយរៀង ប៉ះវិសាខា នាល្ងាចថ្ងៃទី២៤ ខែ​តុលា​ស្អែក នៅកីឡដ្ឋានស្វាយរៀង ជាមួយចំណោទតើក្រុមម្ចាស់ផ្ទះ អាចបញ្ចប់​ដំណើរ​មិន​ស្គាល់​ចាញ់ ​ឬស្មើរបស់ វិសាខា បានឬទេ? ដូចជាតើវិសាខា អាចរក្សាភាពខ្លាំង ដើម្បីការ​ពារ​កៅ​អី​កំពូល​តារាង​បានឬអត់ បន្ទាប់ពីជួបក្រុមការពារតំណែងជើងឯកស្អែកនេះ? ការប្រកួតនេះ ក្រុម​ទទួលបាន ៣ពិន្ទុនឹងឈរកំពូលតារាង តែបើស្មើ វិសាខា នឹងក្ដាប់ឱកាសមាសនេះដដែល។

ជាមួយការចាប់ផ្ដើមរដូវកាលថ្មី គេឃើញវិសាខា ពិតជាធ្វើបានល្អ ជាមួយគុណភាពកីឡាករថ្មីៗ ដែលពួកគេបាននាំចូល ខណៈព្រះខ័នរាជស្វាយរៀង ក៏មិនធម្មតា ទោះបីមមាញឹកច្រើនក្នុងការប្រកួតពានរង្វាន់អន្ដរជាតិដល់ទៅពីរ តែពួកគេ ក៏រក្សាពាក្យមិនស្គាល់ចាញ់ក្នុងលីគដដែល ។ សម្រាប់ ៤ប្រកួតដំបូងរបស់វិសាខា គឺឈ្នះកងយោធពលខេមរភូមិន្ទ ៦-១, ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-០, ឈ្នះបឹងកេត ២-១ និងឈ្នះគិរីវង់សុខសែនជ័យ ៣-២ ។ រីឯ ៤ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង គឺឈ្នះគិរីវង់សុខសែនជ័យ ៣-០, ឈ្នះកងយោធពលខេមរភូមិន្ទ ៤-០, ស្មើ ISI ដង្កោសែនជ័យ ១-១ និងឈ្នះបឹងកេត ៤-១។ ដូច្នេះចាំមើលថ្ងៃសៅរ៍នេះ តើជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនឹងបញ្ចប់ដោយលទ្ធផលបែបណា?

នៅល្ងាចថ្ងៃសៅរ៍ជាមួយគ្នា ក៏នឹងមានជំនួបដ៏គួរឲ្យចាប់អារម្មណ៍ រវាងក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ និងភ្នំពេញក្រោន ដំណាលគ្នាផងដែរ។ បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ នៅមិនទាន់មានពិន្ទុរាប់ឡើយក្រោយរងបរាជ័យ ៤ប្រកួតជាប់គ្នា គ្រាដែលភ្នំពេញក្រោន កំពុងត្រូវបានអ្នកគាំទ្រដាក់ក្ដីរំពឹង នឹងអាចស្គាល់ជ័យជម្នះលើកដំបូង។ ប៉ុន្ដែបើក្រឡេកទៅមើលប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ តែងបញ្ចប់ដោយភាពតានតឹង ជាក់ស្ដែងរដូវកាលមុន ជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋានស្ដាតចាស់ មុនភ្នំពេញក្រោន យកឈ្នះ ៣-២ នៅជើងទី២។

ដោយឡែកនៅថ្ងៃទី២៥ ខែតុលាចុងសប្ដាហ៍នេះ គឺមានការប្រកួត ៣គូ ក្នុងនោះក្រុមគិរីវង់សុខសែនជ័យ និងឡាយហ្វខេត្ដព្រះសីហនុ ដែលត្រូវបានចាត់ទុកជាក្រុមកំពុងឡើងជើង ត្រូវជួបគ្នានៅកីឡដ្ឋានគិរីវង់ គ្រាដែលបឹងកេត ត្រូវធ្វើការងារធ្ងន់ជាមួយក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋានជាតិ និងក្រុម ISI ដង្កោសែនជ័យ ត្រូវបើកទ្វារទទួលក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានស្មាត របស់ខ្លួន។ នេះសុទ្ធសឹងជាគូជក់ចិត្ត ដ្បិតក្រុមនីមួយៗ បានបង្ហាញគុណភាព និងទម្រង់លេងដ៏ទាក់ទាញក្នុងការប្រកួតកន្លងមក ដែលធ្វើឲ្យអ្នកគាំទ្រមិនអាចព្យាករណ៍លទ្ធផលឈ្នះចាញ់ទុកមុនបានឡើយ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm        1
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ
2026/10/23 12:34:38 pm        1
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?
2026/10/23 12:06:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ជា​មរតក​ប្រវត្តិសាស្រ្ត​ដ៏​មាន​តម្លៃ​សម្រាប់​ពលរដ្ឋខ្មែរ

2026/10/23 01:46:28 pm
​ផលិតផលក្នុងស្រុកកាន់តែច្រើនហក់ចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រផុលផុសពីពលរដ្ឋ
2026/10/23 01:08:30 pm
​អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm
​ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី
2026/10/23 12:57:17 pm
​ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
2026/10/23 12:54:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm