រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ

2026/10/23 12:34:38 pm        92

រិតតែប្លែក រិតតែសប្បាយ ការរត់ប្រណាំងពេលរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៦- ២០២៧ សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត សហការជាមួយ ក្រុមហ៊ុន Vasaline និងរដ្ឋបាលរាជធានីភ្នំពេញ បង្កើតកម្មវិធីរត់ប្រណាំងពេលរាត្រី GLOW NIGHT RUN ដែលគ្រោងនឹងប្រព្រឹត្តិទៅម៉ោង៨យប់តទៅ នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីអបអរសាទរ ឆ្នាំសកល ២០២៧ នៅមាត់ទន្លេ ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកមិញនេះ នៅសាលប្រជុំវិមានពហុកីឡដ្ឋានអូឡាំពិក ប្រធានសហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ឯកឧត្តម ដួង មាសចំរើន បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍រត់ប្រណាំងថ្មីប្លែក ដែលសហព័ន្ធ និងដៃគូឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឯកជន ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញបានឯកភាព និងគាំទ្ររៀបចំដើម្បីអបអរឆ្លងឆ្នាំថ្មី ជាពិសេសជំរុញសកម្មភាពកីឡារត់ប្រណាំងនៅភ្នំពេញឱ្យកាន់តែផុសផុល ព្រមទាំងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។លោកបន្ថែមថា នេះជាព្រឹតិ្តការណ៍លើកដំបូងរបស់សហព័ន្ធ ហើយក៏ជាការជួបជុំបងប្អូនមហាជនអ្នករត់ដើម្បីសុខភាព និងបានរួមចំណែកយ៉ាងធំសម្រាប់វិស័យកីឡាអត្តពលកម្មផងដែរ។

ជាមួយគ្នានេះ លោកស្រី មិត្ត វុឌ្ឍធារី ប្រធានគ្រប់គ្រងផ្នែកផលិតផលសម្រស់ បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ដែលក្រុមហ៊ុន ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង Glow Night Run ក្នុងប្រទេសកម្ពុជា។ ការរត់នេះជាផ្នែកមួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាមានភាពសប្បាយរីករាយ សុខភាពល្អ និងធ្វើឲ្យសម្រស់ស្អាត ព្រមទំាងធ្វើឲ្យស្បែកស្អាតផ្សំនឹងការប្រើប្រាសផលិតផល ។

ដោយឡែក លោក សែម ផល្លា នាយកប្រវតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង លើកឡើងថា ពេលនេះមហាជនបានចុះឈ្មោះចូលរួមជាបណ្តើរៗហើយដោយរំពឹងថា ចំនួនអ្នករត់នឹងចូលរួមច្រើន ហើយបើព្រឹត្តិការណ៍រត់ប្រណាំងរាត្រីនេះទទួលបានជោគជ័យ គណៈកម្មការរៀបចំនឹងបន្តរៀបចំរៀងរាល់ឆ្នាំតែម្តង។ លោកបន្តថា អ្នករត់ប្រណាំងទាំងឡាយក្រោយបញ្ចប់ការរត់ នៅប្រហែលម៉ោង១០ អាចបន្តចូលរួមកម្សាន្តរីករាយ ដែលនឹងមានកម្មវិធីសប្បាយៗ និងកម្មវិធីបាញ់កាំជ្រួចឆ្លងឆ្នាំសកល ពីរាជរដ្ឋាភិបាលផងដែរ៕



អត្ថបទដែលទាក់ទង

អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm        1
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ
2026/10/23 12:34:38 pm        1
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ក្នុងលីគចុងសប្ដាហ៍នេះ ខណៈចំណោទអ្នកគាំទ្រ តើព្រះខ័នរាជ អាច​បញ្ចប់​ដំណើរមិនស្គាល់ចាញ់វិសាខា បានទេ?
2026/10/23 12:06:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ជា​មរតក​ប្រវត្តិសាស្រ្ត​ដ៏​មាន​តម្លៃ​សម្រាប់​ពលរដ្ឋខ្មែរ

2026/10/23 01:46:28 pm
​ផលិតផលក្នុងស្រុកកាន់តែច្រើនហក់ចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រផុលផុសពីពលរដ្ឋ
2026/10/23 01:08:30 pm
​អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm
​ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី
2026/10/23 12:57:17 pm
​ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ជាតួអង្គដ៏សំខាន់នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
2026/10/23 12:54:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm