ពលរដ្ឋ​ក្នុង​​ខណ្ឌ​ចំការមន​​​ជាង ៤​​ពាន់​​នាក់​វ័យ​​ពី​ ៦០​ឆ្នាំ​ឡើង​​​​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

2021/04/27 09:59:58 am        178

ភ្នំពេញ ៖ យុទ្ធនាការ​១៥​ថ្ងៃ​ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ​ខែមីនា ​នេះ​តទៅ​។ សម្រាប់​យុទ្ធនាការ​នេះ មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ​បាន​ទទួល​វ៉ាក់សាំង​ពី​មន្ទីរសុខាភិបាល​ចំនួន​៣​ពាន់​ដូ​ល ​ចាក់​ជូន​ពលរដ្ឋ​ដែល​វ័យ​ចាប់ពី​៦០​​ឆ្នាំ​ឡើងទៅ ស្ថិតក្នុង​ខណ្ឌចំការមន ​មាន​ជាង​ ៤​ពាន់ បែងចែក​វេន​គ្នា​មកចាក់​។


ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 Covishield ​ផលិត​នៅ​ប្រទេស​ឥណ្ឌា ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន AstraZeneca ​បាន​ប្រាប់ BTV ​នៅ​ថ្ងៃទី​២៣​ខែមីនា​នេះ​ថា​ ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​រួច នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ សុខភាព​ជាធម្មតា មិន​ប្រតិកម្ម​នឹង​ថ្នាំ​នោះទេ​។​


ពួកគាត់​ថា មុន​ចាក់​វ៉ាក់សាំង​បង្ការ ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​ និង​សួរនាំ​ព័ត៌មាន​មួយ​ចំនួនទៀត​មុន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​។ ​ម្យ៉ាងទៀត​ការ​ចាក់​វ៉ាក់សាំង​នៅពេលនេះ ​គឺជា​ស្ម័គ្រ​ចិត្ត​។


ជាមួយគ្នានេះ លោក​វេជ្ជ​បណ្ឌិត​ ហ៊ីង រដ្ឋា ប្រធាន​បច្ចេកទេស​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ បាន​លើកឡើង​ដែរ​ថា​ យុទ្ធនាការ​១៥​ថ្ងៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ជូន​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ ​បាន​ចាប់ផ្តើម​ពីថ្ងៃ​នេះ​តទៅ។

សម្រាប់​យុទ្ធនាការ​​នេះ ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ​បាន​ទទួល​វ៉ាក់សាំង​ពី​មន្ទីរ​សុខាភិបាល​ចំនួន​៣​ពាន់​ដូ​ស​ ចាក់​ជូន​ចាក់​ជូន​ពលរដ្ឋ​ដែល​វ័យ​ចាប់ពី​៦០​ឡើងទៅ​ ស្ថិតក្នុង​ខណ្ឌចំការមន ដោយ​បែង​ចែកវេន​គ្នា​មក​ចាក់​។


បើ​តាម​របាយ​ការណ៍រ​បស់​រដ្ឋបាល​ខណ្ឌចំការមន ​បាន​លើកឡើងថា ​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ ​មាន​ចំនួន​៤,៣៤៥​នាក់ ក្នុងនោះ​ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច ​ដោយ​គិត​ត្រឹម​ថ្ងៃទី​២២​ខែមីនា ​ម្សិលមិញ មាន​២៩០​នាក់​។


កន្លងទៅ​ថ្មីៗ​នះ​ ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​មាន​អ្នក​ប្រតិកម្ម​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ​មាន​ឈាមកក ក្នុង​សរសៃ​ឈាម​បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​។


យ៉ាងណា​ក៏​ដោយ បើតាម​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​ឱ្យ BTV ថា ​ការផលិត​វ៉ាក់សាំង ​Covishield ​នៅ​ប្រទេស​ឥណ្ឌា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ AstraZeneca ​ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព​លោក ​ដែល​កម្ពុជា​​ទទួល​បាន​នេះ ​គឺ​មិន​ស្ថិត​ក្នុង​ក្រុម​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ AstraZeneca នៅ​អឺរ៉ុប​នោះទេ​ ហើយ​កម្ពុជា​​នៅតែ​បន្ត​ចាក់​វ៉ាក់សាំង ​Covishield​ ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-19៕

​អត្ថបទ ​៖​ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm