កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង

2022/05/21 12:14:23 am        548

កោះកុង​ ៖ កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។

 ក្នុងរដូវពងកូនឆ្នាំ ២០២២នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង ពងបាន ចំនួន ៩សម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពង៥សម្បុកដែលមាន ៧១ពង។

 ស្របពេលជាមួយគ្នាដែរ មេអណ្តើកចិញ្ចឹមចំនួនពីរក្បាលនៅឯមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វកម្រទីពីរនិងជាដៃគូរបស់អង្គការ WCS ពងបាន២សម្បុក (ស្មើ ១៦ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើយកូនអណ្តើកនោះបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ដូច្នេះកូនអណ្តើកហ្លួងញាស់បានក្នុងរដូវពងកូនឆ្នាំនេះសរុបមានចំនួន ៣១ក្បាល។

 លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួង នៃអង្គការ WCS បានថ្លែងថា «ស្របពេលដែលការបង្កកំណើតនៅក្នុងធម្មជាតិកំពុងមានការថយចុះ យើងទទួលបានជោគជ័យលើកម្មវិធីបង្កាត់ពូជរបស់យើង ដែលជាការធានាដល់ការរស់រានយូរអង្វែងរបស់ប្រភេទអណ្តើកហ្លួង។ នៅរដូវពងកូនឆ្នាំនេះ ក្រុមការងារមិនបានរកឃើញសម្បុកអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិលក្នុងតំបន់គ្រប់គ្រងជលផលស្ថិតក្នុង ខេត្តកោះកុង និងព្រះសីហនុ ទេ។»

 លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិង ថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «នេះគឺជាជោគជ័យមួយក្នុងការងារអភិរក្សអណ្តើកហ្លួងនៅកម្ពុជា។ កូនអណ្តើកហ្លួងដែលបានញាស់ដោយជោគជ័យយ៉ាងច្រើននេះ បង្ហាញអំពីក្តីសង្ឃឹមចំពោះការរស់រានរបស់អណ្តើកហ្លួងរយៈពេលវែងនាពេលអនាគត។»

 លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានប្រតិបត្តិនៃអង្គការ Mandai Nature “បានសម្តែងនូវការរីករាយ ចំពោះដំណឹងនៃការញាស់របស់កូនអណ្តើកហ្លួងទាំងនេះ។ ជោគជ័យនៃការដែលអាចបង្កាត់ពូជបានកូនញាស់ទាំងនេះ នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមការងារអនុវត្តផ្ទាល់នៅទីវាល និងការគាំទ្រពីដៃគូផ្សេងៗទៀត។

ការចូលរួមដ៏សកម្មក្នុងផែនការស្តារឡើងវិញនូវប្រភេទ  អណ្តើកហ្លួងនេះគឺជាសក្ខីភាពបង្ហាញឱ្យសាធារណៈជនទូទៅបានយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងការងារបង្កាត់ពូជ នៅក្នុងមជ្ឈមណ្ឌលសម្រាប់ការការពារប្រភេទដ៏កម្រនេះ។»

 លោក អានឌ្រូ វ៉ាល (Andrew Walde) ប្រធានផ្នែកប្រតិបត្តិនៃអង្គការ Turtle Survival Alliance បានថ្លែងថា «ការ ញាស់របស់កូនអណ្តើកទាំងនេះបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃការបង្កើតទីកន្លែងបង្កាត់ពូជប្រភេទសត្វរងគ្រោះជិតផុតពូជនៅក្នុងប្រទេសដើមកំណើតដែលពួកវារស់នៅ។ អណ្តើកជំទង់នៅក្នុងធម្មជាតិនៅកម្ពុជាមានចំនួនតិចតួច ដូច្នេះការបង្កាត់ពូជអណ្តើកនេះបន្ថែមនៅក្នុងមជ្ឈមណ្ឌលគឺជាជម្រើសដ៏ប្រសើរបំផុត ដោយយើងមិនត្រឹមតែបានធានាដល់ការរស់រានរបស់វានៅក្នុងប្រទេសប៉ុណ្ណោះទេ គឺថែមទាំងបានបង្កើនចំនួនប្រភេទនេះនៅក្នុងទីជម្រក ធម្មជាតិទៀតផង។»

 លោកស្រី Christel Griffioen នាយកមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានថ្លែងថា «ទីកន្លែងបង្កាត់ពូជក្នុងមជ្ឈមណ្ឌល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីទប់ស្កាត់ការផុតពូជនៃប្រភេទសត្វកម្រ ហើយលទ្ធផលនៃការបង្កាត់ពូជ ឆ្នាំនេះ គឺជាសញ្ញាណដ៏ល្អមួយសម្រាប់កម្មវិធីបង្កាត់ពូជសត្វអណ្តើកហ្លួងចិញ្ចឹមនាពេលអនាគត និងជាជោគជ័យដ៏ធំមួយក្នុងការងារអភិរក្សប្រភេទនេះនៅកម្ពុជា។»

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្តនិងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀតដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។»

 អង្គការ WCS បាននិងកំពុងសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ ២០០០ ដើម្បីអភិរក្សប្រភេទអណ្តើកហ្លួងនេះ (មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis edwardmolli) នៅកម្ពុជា។ បន្ទាប់ពីបានរកឃើញវត្តមានប្រភេទនេះសាជាថ្មីក្នុងឆ្នាំ ២០០០ នៅតាមប្រព័ន្ធព្រែកស្រែអំបិលភាគនិរតី (ដែលបច្ចុប្បន្នជាតំបន់គ្រប់គ្រងជលផល) នៃប្រទេសកម្ពុជា អង្គការ WCS សហការជាមួយរដ្ឋបាលជលផលបានបង្កើតកម្មវិធីការពារសម្បុកដោយបានជ្រើសរើសអតីតអ្នកដើរប្រមូលពងអណ្តើកឱ្យធ្វើជាអ្នកការពារសម្បុកអណ្តើក។ ក្នុងឆ្នាំ ២០០៦ អង្គការ WCS បានសាងសង់មណ្ឌលសម្រាប់ចិញ្ចឹមថែទាំ   អណ្តើកមួយស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីរក្សាទុកកូនអណ្តើកដែលប្រមូលបានពីតាមឆ្នេរ  ខ្សាច់។ ក្រោយមកក្នុងឆ្នាំ ២០១៦ មណ្ឌលនេះត្រូវបានប្តូរទីតាំងទៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណ ១៥គ.ម ពីក្រុងខេមរៈភូមិន្ទវិញ។ រៀងរាល់ឆ្នាំ កូនអណ្តើកដែលញាស់នៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានក្រុមការពារសម្បុកប្រមូលបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ សកម្មភាពអភិរក្សសំខាន់ៗនៅតាមទី វាលបាននិងកំពុងអនុវត្ត ដែលរួមមាន ការអប់រំនិងលើកកម្ពស់ការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការកសាងសមត្ថភាពសហគមន៍នេសាទ ការតាមដានក្រោយការលែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិវិញ និងការស្រាវជ្រាវធនធានជល  ផល។

 បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៨៦ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ១៤៧ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥មក បូករួមទាំងអណ្តើកហ្លួង ៥១ក្បាលដែលបានលែងកាលពីចុងឆ្នាំ ២០២១។ អណ្តើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤។ ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពី   ប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កាត់ពូជ។ កូនអណ្តើកហ្លួងដែលទើបនឹងញាស់ទាំងនេះ នឹងត្រូវចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ៤ឆ្នាំ រហូតដល់វាធំល្មមអាចសម្របខ្លួននឹងធម្មជាតិ និងការពារខ្លួនឯងបាន ទើបលែងចូលទៅក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលវិញ។

ម្ចាស់ជំនួយសំខាន់ៗដែលផ្តល់មូលនិធិសម្រាប់គាំទ្រកម្មវិធីបង្កាត់ពូជនេះ រួមមាន Mandai Nature, Alan and Patricia Koval Foundation, Turtle Survival Alliance, Allwetterzoo Münster, WCS Canada និងម្ចាស់ជំនួយឯកជនផ្សេងទៀត។ មូលនិធិសម្រាប់គាំទ្រសកម្មភាពនៅទីវាល បានមកពីសហភាពអឺរ៉ុបតាមរយៈគម្រោងភាពជាដៃគូប្រឆាំងបទល្មើសសត្វព្រៃ Mandai Nature, Rainforest Trust, US Forest Service, USAID-Feed the Future និងម្ចាស់ជំនួយមុនផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm