អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ

2026/10/23 01:08:21 pm        102

លោក សិរី រាជបុត្រ អ្នកគ្រប់គ្រងក្លិបប្រដាល់ចតុមុខ បានគូសបញ្ជាក់ថា ការហ្វឹកហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីដែលថ្មី និងប្លែក ដើម្បីអភិវឌ្ឍន៍សមត្ថភាព បច្ចេកទេស កាន់តែប្រសើរ ក៏ដូចជាបើកឱកាសកាន់តែទូលំទូលាយសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបរបស់ខ្លួន បានទទួលការបង្ហាត់ និងចែករំលែកនូវបច្ចេកទេសហ្វឹកហាត់ឃីកបុកស៊ីង ពីគ្រូបង្វឹកអន្ដរជាតិ ដែលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមជំនួយភេសជ្ជៈ Cambodia Sport+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួលគ្រូបង្វឹកជនជាតិចិន មកចែករំលែកដល់បណ្ដាក្លិបនានានៅកម្ពុជា។

ក្នុងនាមក្លិបផ្ដោតសំខាន់លើការបង្ហាត់ និងពង្រឹងក្បាច់គុនបុរាណខ្មែរ ដល់កីឡាករជាច្រើន លោកពិតជារីករាយ និងស្វាគមន៍ក្នុងការចែករំលែកនូវបច្ចេកទេសហ្វឹកហាត់ថ្មីៗពិសេសៗពីគ្រូជំនាញឃីកបុកស៊ីង ដែលបានផ្ដល់នូវផលវិជ្ជមានជាច្រើនដល់កូនសិស្ស ទោះបីមានកីឡាករជាច្រើន ធ្លាប់បានប្រកួត រហូតដណ្ដើមបានឈ្នះពាន និងមេដាយ។ លោក សិរី រាជបុត្រ ថា នេះជាអ្វីដែលអ្នកហាត់កីឡាប្រយុទ្ធត្រូវការ ដើម្បីដុសខាតសមត្ថភាព និងមានឱកាសប្រកួតកាន់តែច្រើន ដ្បិតបច្ចុប្បន្នការប្រកួតឃីកបុកស៊ីង កំពុងមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមជាមួយគ្នាកីឡាករ រិន ដេវីត ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាឃីកបុកស៊ីង បានសម្ដែងក្ដីរីករាយ ដែលបានហ្វឹកហាត់ជាមួយអ្នកជំនាញអន្ដរជាតិ ។ ទោះបីខ្លួនធ្លាប់ប្រកួត និងជោគជ័យច្រើនក្នុងការប្រកួតឃីកបុកស៊ីង តែនៅតែមានចំណុចខ្វះខាត ខណៈឆ្លងកាត់ហ្វឹកហាត់កន្លងមក រូបគេបានយល់កាន់ច្បាស់ពីក្បួនច្បាប់ ក៏ដូចជាបច្ចេកទេសពិសេសៗ ដែលមិនត្រឹមធ្វើឲ្យខ្លួនអាចប្រកួតឃីកបុកស៊ីងដោយកាន់តែមានទំនុកចិត្តនោះទេ តែក៏ផ្ដល់ផលល្អដល់ការប្រកួតលក្ខណៈគុនខ្មែរផងដែរ។

សូមរំឮកថា យុទ្ធនាការពង្រឹងគុណភាព ស្ដង់ដារបច្ចេកទេសហ្វឹកហាត់ឃីកបុកស៊ីង ដែលសហព័ន្ធបានរៀបចំ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីសជីស នេះ បានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែមិថុនា ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៦។ បច្ចុប្បន្នមានក្លិបជាច្រើន ដែលទទួលបានការបង្ហាត់ពីគ្រូបង្វឹកជនជាតិចិនក្រោមគម្រោងដ៏មានសារៈសំខាន់នេះ ហើយក៏មានកីឡាករជាបន្ដបន្ទាប់ បានប្រកួត និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ជាក់ស្ដែងកីឡាករ លន់ បញ្ញា ដែលបានយកឈ្នះដៃគូលើសង្វៀន K-1 នាពេលកន្លងទៅ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍសមត្ថភាពកីឡាករត្រៀមប្រជែងមេដាយឲ្យបានកាន់តែច្រើនក្នុងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ ផ្សារភ្ជាប់ការលើកស្ទួយគុនខ្មែរ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានាផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
2026/10/23 02:00:29 pm        1
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm        1
រត់ប្រណាំងរាត្រី ថ្ងៃឆ្លងឆ្នាំសាកល ជាព្រឹត្តិការណ៍ថ្មីប្លែក បំផុសចលនាកីឡាឱ្យផុសផុលក្នុងរាជធានីភ្នំពេញ
2026/10/23 12:34:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick

2026/10/23 02:00:29 pm
​អ្នកនយោបាយ៖ កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ជា​មរតក​ប្រវត្តិសាស្រ្ត​ដ៏​មាន​តម្លៃ​សម្រាប់​ពលរដ្ឋខ្មែរ
2026/10/23 01:46:28 pm
​ផលិតផលក្នុងស្រុកកាន់តែច្រើនហក់ចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រផុលផុសពីពលរដ្ឋ
2026/10/23 01:08:30 pm
​អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm
​ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី
2026/10/23 12:57:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm