អន្ដរជាតិ៖ ទាហានអ៊ុយក្រែនបន្ថែមទៀតត្រូវ បានជម្លៀសចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol កាលពីថ្ងៃពុធ។
អ៊ុយក្រែនបាននិយាយថា ខ្លួនសង្ឃឹមថានឹងទទួលបានទាហានមកវិញនៅ ក្នុងការដោះដូរអ្នកទោស ស្របពេលដែលរុស្ស៊ីបានគំរាមដាក់ទាហានមួយចំនួនថានឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម។ មេដឹកនាំផ្តាច់ខ្លួនក្នុងតំបន់បាននិយាយថា គ្មានមេបញ្ជាការកំពូលណាម្នាក់ បានលេចចេញពីរោងចក្រដែកនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទាហានអ៊ុយក្រែន ៦៩៤នាក់ នៅរោងចក្រដែក Azovstal បានប្រគល់ខ្លួនពួកគេទៅឱ្យទាហានរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov បាននិយាយថាចំនួននេះនាំឱ្យចំនួនទាហានអ៊ុយក្រែនសរុប ដែលបានព្រមប្រគល់ខ្លួនចាប់តាំងពីថ្ងៃចន្ទមានចំនួនដល់ ៩៥៩នាក់។

