សម្ដេចធិបតីប្រកាសយកថ្ងៃ៩វិច្ឆិកា ចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ

2026/10/24 01:01:53 pm        134

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសយកថ្ងៃ៩វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ ពោលគឺការចាប់ផ្ដើមការហ្វឹកហាត់ដំបូងនៃអ្នកស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា។

នៅថ្ងៃទី២៤ ខែតុលា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺការចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញយោធាដល់យុវជនដែលបានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា ដែលទើបបានបញ្ចប់កាលពីសប្ដាហ៍មុននេះ។ យុវជន ដែលបានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា វគ្គ១នេះ គឺមានរហូតដល់ជិ១៥០០០នាក់នៅទូទាំងប្រទេស។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា ដោយគ្មានការបង្ខិតបង្ខំ ក្នុងស្មារតីស្នេហាជាតិ។

សម្ដេចធិបតី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងបន្តការជំរុញកំណែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការធ្វើកំណែទម្រង់ពង្រឹងសមត្ថភាពកងទ័ពគឺជាការចាំបាច់ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។ ការជ្រើសរើសកងទ័ពបំពេញ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត គឺអាស្រ័យលើក្រសួងការពាជាតិ នឹងសម្រេចទៅតាមតម្រូវការជាក់ស្ដែងក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ ដើម្បីធ្វើការហ្វឹកហ្វឺន ៕


អត្ថបទដែលទាក់ទង

UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
2026/10/24 01:37:30 pm        1
សម្ដេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពលើសាកលលោក
2026/10/24 01:29:21 pm        1
សម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN
2026/10/24 01:21:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក

2026/10/24 01:37:30 pm
​សម្ដេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពលើសាកលលោក
2026/10/24 01:29:21 pm
​សម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN
2026/10/24 01:21:42 pm
​កងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
2026/10/24 01:12:56 pm
​សម្ដេចធិបតីប្រកាសយកថ្ងៃ៩វិច្ឆិកា ចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ
2026/10/24 01:01:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/24 01:41:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm