ពលរដ្ឋ​ជាច្រើនទៅ​ទទួល​សេវា​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និង​ទីស្នាក់​ការ​ផ្តល់​សេវា​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ

2026/10/26 10:56:09 am        163

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញរូបភាពសកម្មភាព ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និងទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ ដែលមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅទទួលសេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ (អ៊ីអន២) និងទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ បំពេញការងារពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឱ្យអាចមកទទួលសេវាបានកាន់តែងាយស្រួល និងទាន់ពេលវេលា។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់បន្ថែមថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការមួយ ដែលបញ្ជាក់អំពីអត្តសញ្ញាណ និងសញ្ជាតិខ្មែរ របស់ប្រជាពលរដ្ឋម្នាក់ៗ ស្របតាមច្បាប់ជាធរមាន។ ឯកសារនេះមានសារសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជាមូលដ្ឋានសម្រាប់បញ្ជាក់អត្តសញ្ញាណ នៅពេលទាក់ទងសេវាសាធារណៈ និងឯកជនផ្សេងៗ៕

 

អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍ VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន
2026/10/26 12:00:17 pm        1
សហរដ្ឋអាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងកម្ពុជា-ថៃ និងចាត់ទុកកិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលនៃការទូតក្នុងការដោះស្រាយជម្លោះ
2026/10/26 11:51:13 am        1
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
2026/10/26 11:40:46 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំលេខាធិការអចិន្រ្តៃយ៍ VECONAC នៅអគ្គលេខាធិការដ្ឋានអាស៊ាន

2026/10/26 12:00:17 pm
​សហរដ្ឋអាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងកម្ពុជា-ថៃ និងចាត់ទុកកិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលនៃការទូតក្នុងការដោះស្រាយជម្លោះ
2026/10/26 11:51:13 am
​គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
2026/10/26 11:40:46 am
​រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិស័យឯកជនបង្កើនការតភ្ជាប់ទីផ្សារ និងកិច្ចសន្យាជាមួយ​សហគមន៍កសិកម្មទំនើប
2026/10/26 11:01:59 am
​ពលរដ្ឋ​ជាច្រើនទៅ​ទទួល​សេវា​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និង​ទីស្នាក់​ការ​ផ្តល់​សេវា​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ
2026/10/26 10:56:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm