សហរដ្ឋអាម៉េរិកចេញសារអបអរសាទរខួប១ឆ្នាំនៃ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» រវាងកម្ពុជា-ថៃ និងចាត់ទុកកិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលនៃការទូតក្នុងការដោះស្រាយជម្លោះ

2026/10/26 11:51:13 am        122

ក្រសួងការបរទេសអាម៉េរិក បានចេញសារអបអរសាទរខួប ១ឆ្នាំ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ីដែលប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ចុះរួមគ្នាកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកធ្វើជាសាក្សី។អាម៉េរិកនៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីជំរុញ «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» នេះឱ្យមានប្រសិទ្ធភាព។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) បាននាំកម្ពុជា និងថៃ មកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» (Kuala Lumpur Peace Accords) ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ កើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោក។

បើតាមសេចក្តីប្រកាស អាម៉េរិកចាត់ទុកកិច្ចព្រមព្រៀងនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះ និងបានដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។ជាមួយគ្នានោះ អាម៉េរិកនៅតែបន្តធ្វើការជាមួយកម្ពុជា-ថៃដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ២០២៥ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី «កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ» ប្រទេសម៉ាឡេស៊ី ដែលមានលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចុះហត្ថលេខាធ្វើជាសាក្សី។ ក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ មានខ្លឹមសារចំនួន ៨ចំណុច ផ្តោតលើការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរនេះដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ជាសាក្សី ក៏ដូចជាសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកំពុងស្ថិតនៅជាធរមាន។ នេះបើតាម ឯកឧត្តម ប៉ែន​ បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីនៅក្នុងសន្និសិទសារព័ត៌មាន​នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ៕



 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនប្រជាពលរដ្ឋចំនួន ១០ភូមិ ដែលមានជាង១ម៉ឺន ១ពាន់ ៣រយក្បាលដី
2026/10/26 01:03:36 pm        1
ពលរដ្ឋយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោត
2026/10/26 12:57:15 pm        1
រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​កំពូល​ជា​ច្រើន​បំផុតមកកាន់កម្ពុជា
2026/10/26 12:41:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះខ័នរាជ និងវិសាខា ស្មើគ្នា២ទល់២ ឯភ្នំពេញក្រោន ឡាយហ្វ អង្គរថាយហ្គឺរ និងណាហ្កាវើលដ៍សុទ្ធតែឈ្នះ សប្ដាហ៍ទី៥ លីគកំពូល

2026/10/26 01:07:21 pm
​រាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនប្រជាពលរដ្ឋចំនួន ១០ភូមិ ដែលមានជាង១ម៉ឺន ១ពាន់ ៣រយក្បាលដី
2026/10/26 01:03:36 pm
​ពលរដ្ឋយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោត
2026/10/26 12:57:15 pm
​រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​កំពូល​ជា​ច្រើន​បំផុតមកកាន់កម្ពុជា
2026/10/26 12:41:53 pm
​ទិវាហូកា៖ ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលជំនាញថ្មី ខណៈអាជីវកម្មទេសចរណ៍កំពុងមានតម្រូវការកម្លាំងពលកម្ម
2026/10/26 12:33:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm