ក្រសួងរ៉ែអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការទប់ស្កាត់ និងបញ្ចប់​សកម្មភាព​ជីករ៉ែ​ខុសច្បាប់​

2026/10/26 12:31:52 pm        101

ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នោះឡើងវិញឱ្យបានជោគជ័យ។

ក្រសួងរ៉ែ បានអំពាវនាវបែបនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្នុងការ​បង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៣ ខែតុលានេះ​ ខណៈសកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នោះមានសភាពធ្ងន់ធ្ងរ និងប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះ និងជីករូងអណ្តូងរ៉ែក្រោមដី ដែលបង្កគ្រោះថ្នាក់ជាទីបំផុត។

បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុន ដែលបានទទួលអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសស្របច្បាប់ ក្នុងការជួយប្រមូលកាកសំណល់រ៉ែ ដែលមានសារធាតុគីមីបន្សល់ទុកពីការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ យកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើការបន្សាបសារធាតុគីមីទាំងនោះ ការពារការជ្រាបចូលប្រភពទឹកលើដី និងក្រោមដីដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាននិងសង្គម។ 

ជុំវិញករណីខាងលើ ថ្មីៗនេះមានក្រុមអ្នកធ្វើសកម្មភាពជីករ៉ែអនាធិបតេយ្យមួយចំនួនបានតវ៉ា និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា ការមិនអនុញ្ញាតឱ្យបន្តសកម្មភាពជីករ៉ែអនាធិបតេយ្យ និងការអនុវត្តវិធានការសម្អាតកាកសំណល់រ៉ែរបស់ក្រសួង បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ទោះបីជាយ៉ាងណា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីស្ថានភាពជាក់ស្តែងនោះទេ ដោយក្រសួងកំពុងបន្តខិតខំប្រឹងប្រែងក្នុងការស្តារ និងសម្អាតបរិស្ថាន ព្រមទាំងស្តារស្ថានភាពសង្គមនៅតំបន់នោះ ដើម្បីការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 

បញ្ហានេះក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នោះឡើងវិញឱ្យបានជោគជ័យ។ ក្រសួងនឹងបន្តជំរុញ និងគាំទ្រចំពោះអាជីវកម្មរ៉ែស្របច្បាប់ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការបង្កើតឱកាសការងារ ដោយផ្ទាល់និងដោយប្រយោល ការបង្កើនចំណូលថវិកាជាតិ ការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងការចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

សូមរំលឹកថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីករ៉ែមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូង ជាអណ្តូងរ៉ែក្រោមដី។ សកម្មភាពនេះ ក្រសួងរ៉ែ និងថាមពលធ្លាប់បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅតែកើតមាន ទោះបីមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព រ៉ែអនាធិបតេយ្យក៏ដោយ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនប្រជាពលរដ្ឋចំនួន ១០ភូមិ ដែលមានជាង១ម៉ឺន ១ពាន់ ៣រយក្បាលដី
2026/10/26 01:03:36 pm        1
ពលរដ្ឋយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោត
2026/10/26 12:57:15 pm        1
រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​កំពូល​ជា​ច្រើន​បំផុតមកកាន់កម្ពុជា
2026/10/26 12:41:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះខ័នរាជ និងវិសាខា ស្មើគ្នា២ទល់២ ឯភ្នំពេញក្រោន ឡាយហ្វ អង្គរថាយហ្គឺរ និងណាហ្កាវើលដ៍សុទ្ធតែឈ្នះ សប្ដាហ៍ទី៥ លីគកំពូល

2026/10/26 01:07:21 pm
​រាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញជូនប្រជាពលរដ្ឋចំនួន ១០ភូមិ ដែលមានជាង១ម៉ឺន ១ពាន់ ៣រយក្បាលដី
2026/10/26 01:03:36 pm
​ពលរដ្ឋយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោត
2026/10/26 12:57:15 pm
​រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺកិច្ចប្រជុំប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​កំពូល​ជា​ច្រើន​បំផុតមកកាន់កម្ពុជា
2026/10/26 12:41:53 pm
​ទិវាហូកា៖ ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលជំនាញថ្មី ខណៈអាជីវកម្មទេសចរណ៍កំពុងមានតម្រូវការកម្លាំងពលកម្ម
2026/10/26 12:33:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm