ព្រះខ័នរាជ និងវិសាខា ស្មើគ្នា២ទល់២ ឯភ្នំពេញក្រោន ឡាយហ្វ អង្គរថាយហ្គឺរ និងណាហ្កាវើលដ៍សុទ្ធតែឈ្នះ សប្ដាហ៍ទី៥ លីគកំពូល

2026/10/26 01:07:21 pm        113

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងវិសាខា នៅតែមិនទាន់ចាញ់រៀងខ្លួន បន្ទាប់ពីក្រុមទាំងពីរបានត្រឹមស្មើគ្នា ២ទល់នឹង២ ការប្រកួតសប្ដាហ៍ទី៥ លីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ពីមុខអ្នកគាំទ្រជិត៨០០០នាក់ ជំនួបនេះលេងបានត្រឹមតែ១៩នាទី ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងផ្ដើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Rui Miguel Pires។ ៥នាទីបន្ទាប់ ភ្ញៀវវិសាខា វាយបកតាមស្មើវិញដោយការតែតបញ្ចូលទីរបស់កីឡាករ Tancler Ambiel Lucas។

ចូលវគ្គទី២ នៅនាទីទី៦៤ វិសាខា នាំមុខព្រះខ័នរាជស្វាយរៀងវិញ ដោយការតែតបញ្ចូលទីរបស់កីឡាករ Ewolo Ulrich Donovan។ តែយ៉ាងណាក៏ដោយ នាទីទី៧២ កីឡាករ Peprah Kwame ទាត់បញ្ចូលទីឱ្យព្រះខ័នរាជស្វាយរៀងតាមស្មើ។ នាទីនៅសេសសល់ទោះបីម្ចាស់ផ្ទះដាក់សម្ពាធបន្ថែម នៅតែមិនមានគ្រាប់បាល់កើតឡើងទៀតនោះទេ។ ចប់ការប្រកួត ព្រះខ័នរាជស្មើវិសាខា ២ទល់នឹង២។

បន្ទាប់ពីការប្រកួតនេះ ថ្ងៃទី២៧ ខែតុលា ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅកាន់ប្រទេសិង្ហបុរី ជួប Tapines Rovers ក្នុងការប្រកួតទី៣នៃជើងឯកក្លឹបលំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two ដែលត្រូវលេងនៅថ្ងៃទី២៩ ខែតុលានេះ។

នៅស្ដាតចាស់ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដណ្ដើមបានជ័យជំនះលើកដំបងក្នុងការប្រកួតលីគកំពូលកម្ពុជា ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ២ទល់នឹង១ មុនទទួលក្លឹបចិនហុងកុង Kitchee SC ថ្ងៃព្រះហស្បត្តិ៍សប្ដាហ៍នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រោយស្មើគ្នា ០ទល់នឹង០ ក្នុងវគ្គទី១ លេខវគ្គទី២ មិនដល់៣នាទីស្រួលបួលផង ភ្នំពេញក្រោននាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Daniel Bares។ តែនៅនាទីទី៧៦ ម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ វាយបកតាមស្មើដោយកីឡាករ Moussa Paul Bakayoko។ ភ្នំពេញក្រោនប៊ិះតែនឹងស្មើមួយប្រកួតទៀតទៅហើយ ប៉ុន្ដែនៅនាទីទី៨៩កីឡាករ Mijland Renewick ទាត់បញ្ចូលទីគ្រាប់ជ័យជំនះឱ្យក្រុម។

នៅខេត្តតាកែវ ភ្ញៀវឡាយហ្វខេត្តព្រះសីហនុ បានវាយបកយកឈ្នះ ម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ២ទល់នឹង១ នៅថ្ងៃទីអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

លេងបានត្រឹមតែ៧នាទីប៉ុណ្ណោះ គិរីវង់សុខសែនជ័យផ្ដើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ ទូច ម៉ាណុច ។ តែចូលដល់វគ្គទីពីរ កីឡាករ Ernandes Da Silva Lemos Bruno រកបានគ្រាប់បាល់តាមស្មើ និងជ័យជំនះឱ្យក្រុម។

នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្លឹបបាល់ទាត់បឹងកេត ចាញ់ក្លឹបបាល់ទាត់ណាហ្កាវើលដ៍ ០ទល់នឹង២។ Bពីរគ្រាប់របស់ណាហ្កាវើលដ៍នេះធ្វើបានសម្រេចដោយកីឡាករ Dinir Da Costa Bernardo Augusto នាទីទី៣៧ និងកីឡាករ Pessanha Agostinho Jefferson នៅនាទីទី៨៦។

ថ្ងៃជាមួយគ្នានេះដែរ មួយគ្រាប់របស់កីឡាករ Aguek Manyluak នៅនាទីទី៥០ ជួយឱ្យ អង្គរថាយហ្គឺរ ឈ្នះម្ចាស់ផ្ទះអាយអេសអាយ ដង្កោសែនជ័យ ១ទល់នឹង០។

ក្រោយលេងបាន៥ប្រកួតម្នាក់ វិសាខា និងណាហ្កាវើលដ៍ ឈរនៅចំណាត់ថ្នាក់លេខ១ និងលេខ២រៀងគ្នាមាន១៣ពិន្ទុដូចគ្នា ក្រោយ៥ប្រកួត ឈ្នះ៤ និងស្មើ១ ចំណែកព្រះខ័នរាជស្វាយរៀង ៥ប្រកួតឈរនៅលេខ៣មាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ប្រកួត។ ឯអង្គរថាយហ្គឺរ ឈរនៅលេខ៤ ភ្នំពេញក្រោនលេខ៥ និងអាយអេសអាយ លេខ៦។ ដោយ៥ក្រុមក្រោមគេរួមមានអឹម អូ អាយកំពង់ដេវ៉ា ឡាយហ្វខេត្តព្រះសីហុន គិរីវង់សុខសែនជ័យ បឹងកេត និងកងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលទាក់ទង

Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm        1
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm        1
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា

2026/10/27 02:33:09 pm
​ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
2026/10/27 02:26:50 pm
​Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm
​CMAC និងAPOPO ចុះហត្ថលេខាលើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»
2026/10/27 02:07:50 pm
​ក្រសួងទេសចរណ៍ ជំរុញកាត់បន្ថយគម្លាត​បណ្តុះបណ្តាលជំនាញ និង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​យុវជន
2026/10/27 01:57:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm