ក្រសួងទេសចរណ៍ គាំទ្រការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ខណៈអ្នករៀបចំរំពឹងកៀរគរបានកាន់តែច្រើន

2026/10/26 01:37:38 pm        95

ក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះកម្មវិធី «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» ខួប ៦ឆ្នាំ ដែលលើសពីកម្មវិធីកីឡា តែបានរួមចំណែកលើកកម្ពស់សុខភាព វិស័យទេសចរណ៍ ពិសេសដើម្បីគោលដៅមនុស្សធម៌ ដោយស្ថាបនិកគម្រោងនេះ រំពឹងកៀរគរថវិកាបានកាន់ច្រើនជាងមុន សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសរៀបចំព្រឹត្តិការណ៍ «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» ខួប ៦ឆ្នាំ នៅ Connexion កោះពេជ្រ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំគម្រោង និងភាគីពាក់ព័ន្ធ ព្រមទាំងបុគ្គលមានប្រជាប្រិយលើបណ្ដាញសង្គមមួយចំនួន ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈរបស់កម្មវិធីកីឡាបែបទេសចរណ៍ ផ្សារភ្ជាប់ការងារសង្គមនេះផងដែរ។

ឯកឧត្តម វ៉ាហេង ដាវុធ បានបង្ហាញការគាំទ្រនូវរាល់សកម្មភាពកីឡាទេសចរណ៍ ជាពិសេសការភ្ជាប់ជាមួយការងារមនុស្សធម៌ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងការជួយសង្គ្រោះកុមារកម្ពុជា ក៏ដូចជាការបំផុសចលនាទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពកីឡានេះផងដែរ។ លើសពីនេះ ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមក៏គាំទ្រការរៀបចំព្រឹត្តិការណ៍បែបនេះ នៅតាមតំបន់សក្ដានុពលធម្មជាតិផ្សេងៗទៀតផង។

ដោយឡែកលោក អ៉ីវ គីមសួរ ស្ថាបនិកគម្រោង និងលោក រស់ សាត អ្នកដឹកនាំគម្រោង «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» បានលើកឡើងស្រដៀងគ្នាពីគោលបំណង រួមជាមួយការអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមព្រឹត្តិការណ៍ឲ្យបានច្រើនកុះករ ដ្បិតការចូលរួមមិនត្រឹមនាំមកនូវបទពិសោធន៍ថ្មីៗ ទំនាក់ទំនងថ្មីៗ និងទទួលបាននូវសុខភាពល្អនោះទេ តែក៏បានចូលរួមបំផុសចលនាទេសចរណ៍ក្នុងស្រុក ពិសេសគឺការរួមគ្នាជួយមន្ទីរពេទ្យកុមារអង្គរ ដែលត្រូវចំណាយថវិកាប្រមាណ ៦លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយសង្គ្រោះកុមារប្រមាណ ១២ម៉ឺននាក់ ។ ផ្អែកលើភាពជោគជ័យនៃការរៀបចំកន្លងមក លោក អ៉ីវ គីមសួរ រំពឹងឆ្នាំនេះ នឹងកៀរគរបានថវិកាកាន់តែច្រើនថែមទៀត។

ទន្ទឹមជាមួយគ្នា លោក Neil Andrew Sibbald បានសម្ដែងក្ដីរីករាយ ចំពោះការរួបរួមសាមគ្គីរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីកុមារកម្ពុជា ។ លោកសង្ឃឹមថា ទោះបីតិចក្ដីច្រើនក្ដី តាមរយៈកម្មវិធីនេះ នឹងមានការចូលរួមច្រើនពីប្រជាពលរដ្ឋ ដើម្បីផ្ដល់នូវក្ដីសង្ឃឹម ក៏ដូចជាការជួយសង្គ្រោះជីវិតកុមារ ដែលជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ។

ជាមួយការត្រលប់មកវិញនៃកម្មវិធីសប្បុរសធម៍នេះដែរ គ្រោងនឹងដំណើរការរៀបចំរយៈពេល ៣ថ្ងៃ និងបែងចែកជា ២ ក្នុងនោះមានកញ្ចប់តម្លៃ ៨៨ដុល្លារសម្រាប់ការចូលរួមកម្មវិធីពេញ ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា និងកញ្ចប់តម្លៃ ១៨ដុល្លារ សម្រាប់ការចូលរួមដើរផ្លូវការនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ហើយថវិកាសល់ពីការរៀបចំ រួមជាមួយការបរិច្ចាគរបស់ក្រុមហ៊ុន និងសប្បុរសជននានា នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់៕អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍ គាំទ្រការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ខណៈអ្នករៀបចំរំពឹងកៀរគរបានកាន់តែច្រើន
2026/10/26 01:37:38 pm        1
ឯកឧត្តម ហួត ហាក់ រំពឹងព្រឹត្តិការណ៍ Cambodia Golf Invitational នឹងរួម​ចំណែក​លើក​កម្ពស់​កិត្យា​នុភាពជា​តិ និងជំរុញទេសចរណ៍កីឡាកម្ពុជា
2026/10/26 01:17:19 pm        1
ព្រះខ័នរាជ និងវិសាខា ស្មើគ្នា២ទល់២ ឯភ្នំពេញក្រោន ឡាយហ្វ អង្គរថាយហ្គឺរ និងណាហ្កាវើលដ៍សុទ្ធតែឈ្នះ សប្ដាហ៍ទី៥ លីគកំពូល
2026/10/26 01:07:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញ​ពីការព្រួយបា​រម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មានឡើង

2026/10/26 02:33:29 pm
​ប្រធានសមាគមអំពាវនាវដល់អ្នកចិញ្ចឹមសត្វ ពង្រីកផលិតកម្មទៅរកការ​កែច្នៃ ដើម្បី​លើក​កម្ពស់​ការ​ចិញ្ចឹមសត្វ​ នៅកម្ពុជា
2026/10/26 02:15:30 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឆ្លៀតពេលរៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី» លើកទី២០នៅកម្ពុជា​
2026/10/26 02:05:16 pm
​ក្រសួងឧស្សាហកម្មផ្តល់អាជ្ញាប័ណ្ណទឹកស្អាត បានចំនួនជាង ១០ ពាន់ភូមិ និងបានកំពុងបន្តផ្តល់បន្ថែម
2026/10/26 01:59:33 pm
​៩ខែ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងចំនួន ១០៣១បណ្ដឹង ដោះស្រាយបានជាង ៨០០ករណី
2026/10/26 01:57:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm