សហរដ្ឋអាមេរិក៖ ជនអន្តោប្រវេសន៍ជាច្រើននាក់ដែលបានឆ្លងកាត់ទឹករាក់នៃទន្លេ Rio Grande បានទៅដល់ទីក្រុង Eagle Pass រដ្ឋតិចសាសកាលពីព្រឹកថ្ងៃសុក្រ ខណៈមានភាពមិនច្បាស់លាស់ផ្នែកច្បាប់។ ជនអន្តោប្រវេសន៍ភាគច្រើនមកពីប្រទេសគុយបា កូឡុំប៊ី នីការ៉ាហ្គ័រ និងវេណេស៊ុយអេឡា។

នាង Ana Pinales មកពីសាធារណរដ្ឋដូមីនីកបានទៅដល់ទីក្រុង Eagle Pass បន្ទាប់ពីបានមករស់នៅដោយខុសច្បាប់អស់រយៈពេល 3ឆ្នាំក្នុងប្រទេសឈីលី ហើយមិនអាចស្វែងរកការងារដែលមានស្ថិរភាពនៅទីនោះ។ នាងបានដើរឆ្លងកាត់ទន្លេនៅពេលព្រឹកព្រលឹម ហើយបានដើរតាមផ្លូវកខ្វក់ជាមួយជនជាតិនីការ៉ាហ្គ័រ ៣៥នាក់ និងគុយបា ២៥នាក់ ដោយស្វែងរកភ្នាក់ងារល្បាតព្រំដែនដើម្បីទាមទាររកសិទ្ធិជ្រកកោន។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ព្រំដែនជាប់ទីក្រុងតូចៗរបស់រដ្ឋតិចសាសមានទីក្រុង Eagle Pass និង Del Rio ក៏ដូចជាជ្រលងភ្នំ Rio Grande របស់រដ្ឋតិចសាស ជាច្រករបៀងមមាញឹកបំផុតសម្រាប់ការឆ្លងកាត់ដោយខុសច្បាប់ ជាក់ស្ដែងដោយសារតែផ្លូវឆ្លងកាត់តាមប្រទេសម៉ិចស៊ិក ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពពីការចាប់ជំរិត និងឧក្រិដ្ឋកម្មផ្សេងៗ ហើយការឆ្លងកាត់ទន្លេមានភាពងាយស្រួល៕
អត្ថបទ៖ ប៊ុនថន