ខេត្តតាកែវបញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ

2026/10/26 04:12:11 pm        152

តាកែវ៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ចំនួន ១១ទីតាំងក្នុងពេលតែមួយ នៅខែវិច្ឆិកាខាងមុខនេះ តាមផែនការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបើកការដ្ឋាននេះធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្តតាកែវបានបញ្ចប់ការកែសម្រួលតម្រាយផ្លូវចាស់ និងការសាងសង់បង្គោលតម្រាយផ្លូវថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងនេះ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានបន្ទាប់ពីបិទកម្មវិធីកសាងសុបិនហ្វូណន វេទិកាបាឋកថាអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬហៅថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏មានសារៈសំខាន់ ដែលតភ្ជាប់ពីទន្លេមេគង្គទៅកាន់ទន្លេបាសាក់ និងបន្តទៅដល់ខេត្តកែប ដែលជាតំបន់សមុទ្រ។ គម្រោងនេះនឹងត្រូវបើកការដ្ឋានសាងសង់តាមផែនការកំណត់ចំនួន ១១ទីតាំងក្នុងពេលតែមួយ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ឯកឧត្តមសង្កត់ធ្ងន់ថា គម្រោងនេះនឹងដំណើរការបើកការដ្ឋានតាមផែនការ ខណៈដែល រដ្ឋបាលខេត្តតាកែវបានបញ្ចប់ការកែសម្រួលតម្រាយផ្លូវចាស់ចំនួន ១៩បង្គោល និងការសាងសង់បង្គោលតម្រាយផ្លូវថ្មីចំនួន ១៤២បង្គោល ដើម្បីកាត់បន្ថយផលប៉ះពាល់ និងពន្លឿនការអនុវត្តន៍គម្រោងនេះ។​ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់នេះ។

ថ្លែងក្នុងកម្មវិធីកសាងសុបិនហ្វូណន វេទិកាបាឋកថាអន្តរជាតិ លោក លាវ ចាវវៃ (Liu Zhaowei) អគ្គនាយកគ្រប់គ្រង គម្រោងព្រែកហ្វូណនតេជោនៃក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងអាទិភាពដ៏សំខាន់មួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន ដើម្បីរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងយុទ្ធសាស្ត្រ «ឆកោណត្បូងពេជ្រ»។ ការសាងសង់គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញការអភិវឌ្ឍកំពង់ផែនៅតាមអាងទន្លេនានា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ។

លោកបានបន្ថែមថា នៅពេលគម្រោងនេះសាងសង់រួចរាល់ ខេត្តតាកែវនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃបណ្តាញផ្លូវនាវាចរណ៍របស់ប្រទេសកម្ពុជា ហើយនឹងទទួលបានកាលានុវត្តភាព និងផលប្រយោជន៍កាន់តែច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកមានប្រសាសន៍ថា៖ «ជាបន្តទៅមុខ ក្នុងដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ យើងខ្ញុំនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាងសង់ប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងការគោរពបរិស្ថាន ដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យនៅកម្រិតទាបបំផុត។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងបន្តអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវចំពោះសង្គម ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមមូលដ្ឋាន»។

គួរបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦គីឡូម៉ែត្រ។ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងនេះនឹងអនុញ្ញាតឱ្យនាវាដឹកទំនិញមានចំណុះ ៣ ០០០តោន ក្នុងមួយគ្រឿង អាចធ្វើចរាចរណ៍តាមផ្លូវទឹកនេះបាន។ តាមផែនការរបស់រាជរដ្ឋាភិបាល គម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក និងគ្រោងសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៨ខាងមុខ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

បាតដៃសុភមង្គលទាក់ទាញទេសចរកាន់តែច្រើន ផ្ដល់បទពិសោធន៍ថ្មី នៃដំណើរទស្សនាមាត់សមុទ្រ
2026/10/26 04:49:06 pm        1
កម្ពុជាបន្តតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃបន្តប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដីធ្វើផ្លូវលើទឹកដីខ្មែរនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/10/26 04:21:47 pm        1
ខេត្តតាកែវបញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ
2026/10/26 04:12:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនដាក់ពង្រាយជើង​ទម្របាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ អំឡុងសមយុទ្ធទ្រង់ទ្រាយធំជាមួយអាមេរិក

2026/10/26 04:54:34 pm
​រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ព្រីតថេន​ត្រូវត្រៀម សម្រាប់សង្គ្រាម ១.០០០ថ្ងៃខាងមុខ ខណៈ​គូអរិពង្រីកសមត្ថភាព​
2026/10/26 04:50:49 pm
​មេដឹកនាំស្តាំនិយមជ្រុល លោកស្រី Le Pen ប្រជែង​តំណែង​ប្រធានាធិបតី ខណៈប្រទេសរង្គោះរង្គើ​ដោយការតវ៉ា
2026/10/26 04:49:06 pm
​បាតដៃសុភមង្គលទាក់ទាញទេសចរកាន់តែច្រើន ផ្ដល់បទពិសោធន៍ថ្មី នៃដំណើរទស្សនាមាត់សមុទ្រ
2026/10/26 04:49:06 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ គ្មានផែនការវាយប្រហារអ៊ីរ៉ង់នៅមុនការបោះឆ្នោតទេ
2026/10/26 04:47:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm