ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះដើម្បីជួប Tampines Rovers

2026/10/27 10:15:53 am        136

(កម្ពុជា)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវចាកចេញពីមាតុប្រទេសនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះហើយដើម្បីជួបជាមួយ Tampines Rovers ក្នុងការប្រកួត AFC Champion League Two ក្នុងពូល G។

ក្លឹបទាំងពីរនឹងជួបគ្នានៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៥និង០០នាទីល្ងាច ម៉ោងនៅព្រះរាជណាចក្រកម្ពុជា ហើយទូរទស្សន៍ BTV News ផ្សាយផ្ទាល់ជូនបងប្អូនអ្នកគាំទ្របាល់ទាត់ជាតិទស្សនា។

ទាំងព្រះខ័នរាជស្វាយរៀង និង Tampines Rovers សុទ្ធតែធ្វើបានល្អក្នុងលីគកំពូលរបស់ខ្លួន។ ត្បិតកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងលីគកំពូលកម្ពុជា តែព្រះខ័នរាជស្វាយរៀងមិនទាន់ចាញ់នោះទេ ដោយ៥ប្រកួត ឈ្នះ៣ និងស្មើពីរប្រកួត។ ចំណែកឯ Tampines Rovers កំពុងឈរនៅកំពូលតារាងលីគកំពូលសងិ្ហបុរី ៤ប្រកួតឈ្នះទាំង៤មាន១២ពិន្ទុពេញ។

យ៉ាងនេះក្តីក្នុងការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ទ្វីបអាស៊ីលំដាប់ទី២ AFC Champion League Twoនេះ ក្លឹបទាំងពីរមិនសូវខុសគ្នាប៉ុន្មានទេ ពីរប្រកួតធ្វើមិនល្អទាំងពីរ តែព្រះខ័នរាជស្វាយរៀង រកបាន១ពិន្ទុ ក្រោយពីរប្រកួត ចាញ់ Machida Zelvia និងស្មើក្រុមខ្លាំងចិន Shaghai Shenhua ០ទល់នឹង០។ ផ្ទុយទៅវិញ Tampines Rovers ពីរប្រកួតចាញ់ទាំងពីរ គឺចាញ់ Shanghai Shenhua ១ទល់នឹង២ និងចាញ់ Machida Zelvia ០ទល់នឹង១។

ដូច្នោះការប្រកួតនៅល្ងាចថ្ងៃព្រហស្បតត្តិ៍នេះ ក្លឹបទាំងពីរត្រូវការឈ្នះរៀងៗខ្លួនដើម្បីលួងចិត្តអ្នកគាំទ្រសម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិដ៏សំខាន់នេះ៕




អត្ថបទដែលទាក់ទង

កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm        1
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am        1
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី
2026/10/27 10:49:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម

2026/10/27 12:18:04 pm
​អ្នកជំនាញសិល្បៈកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរត្រៀមជូនគណៈប្រតិភូចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី»
2026/10/27 12:15:46 pm
​ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
2026/10/27 11:56:32 am
​លោកTrump អះអាងថា អ៊ីរ៉ង់ បានចាប់ផ្តើមសង្គ្រាមជាមួយអាមេរិក ហើយចាត់ទុកបទឈប់បាញ់ថាជា ការខ្ជះខ្ជាយពេលវេលា
2026/10/27 11:55:58 am
​កម្ពុជាពិព័រណ៍បង្ហាញឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅកម្ពុជា
2026/10/27 11:42:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm