ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/10/27 11:56:32 am        79

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ១០នាក់ (ស្រី ៦នាក់) ដែល​ពាក់ព័ន្ធការលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើការ​ងារ​ខុស​ច្បាប់​ប្រើ​ប្រាស់នូវ​សារធាតុញៀន​ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិព្រែកចាក ខេត្តកំពត។

ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ ប្រកាស​ទទួលស្គាល់បេក្ខជនសរុបចំនួន ២០,២៤៩នាក់ (ស្រី ១៤,៤១៤នាក់) ឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦
2026/10/27 12:59:40 pm        1
គ្រូបង្រៀនផ្ទេរមកពីតាមខេត្ត បង្ហាញវត្តមានតាមសាលារៀនខ្វះនៅភ្នំពេញ និង​ប្ដេជ្ញា​ខិតខំ​បង្រៀន​សិស្ស
2026/10/27 12:56:39 pm        1
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់ និងជាឯកតោភាគីនៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដោយមិនរំលងសូម្បីតែសកម្មភាពណាមួយឡើយ
2026/10/27 12:44:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ ប្រកាស​ទទួលស្គាល់បេក្ខជនសរុបចំនួន ២០,២៤៩នាក់ (ស្រី ១៤,៤១៤នាក់) ឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦

2026/10/27 12:59:40 pm
​គ្រូបង្រៀនផ្ទេរមកពីតាមខេត្ត បង្ហាញវត្តមានតាមសាលារៀនខ្វះនៅភ្នំពេញ និង​ប្ដេជ្ញា​ខិតខំ​បង្រៀន​សិស្ស
2026/10/27 12:56:39 pm
​អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់ និងជាឯកតោភាគីនៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដោយមិនរំលងសូម្បីតែសកម្មភាពណាមួយឡើយ
2026/10/27 12:44:35 pm
​អ្នកនាំពាក្យ៖ មកទល់ពេលនេះជនភៀសសឹកកម្ពុជា​ប្រមាណ ​២ម៉ឺននាក់ទៀត​មិនទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន​ដោយសារការរារាំងពីកងកម្លាំងថៃ
2026/10/27 12:31:44 pm
​កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm