កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម

2026/10/27 12:18:04 pm        96

វិញ្ញាសាយ៉ាងហោច ៣០ ឬស្មើនឹង ១៣០ប្រភេទទម្ងន់ ត្រូវបានកំណត់ត្រៀមដាក់ឲ្យអត្តពលិកមកពីប្រមាណ ២៥ប្រទេសចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

នេះបើតាមប្រសាសន៍ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោយពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី ត្រៀមការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី នៅនាយកដ្ឋានអប់រំកាយ និងកីឡា កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបានផ្ដាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ថា នេះគឺជាឱកាសសម្រាប់ការខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ផ្សារភ្ជាប់ការផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ ក៏ដូចជាឃីកបុកស៊ីង ដែលមានទំនាក់ទំនងល្អនឹងគ្នា ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម តែម ម៉ឺន តាំងពីឯកឧត្តមនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយបានបំបែកឲ្យមានកីឡាឃីកបុកស៊ីង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករមានសក្ដានុពលអាចប្រជែងមេដាយពីព្រឹត្តិការណ៍អន្ដរជាតិនានា។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីពីរាជរដ្ឋាភិបាល ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីបនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កីឡាករ-កីឡាការិនីទាំងអស់ នឹងខិតខំហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅរកការប្រកួតផ្លូវការ ដ្បិតមកទល់ពេលនេះ វិញ្ញាសាប្រកួតបានកើនដល់ ១៣០វិញ្ញាសា ខណៈកីឡាករ-កីឡាការិនីកម្ពុជាជាង ១០០នាក់ ក៏បានចុះឈ្មោះដើម្បីចូលរួមប្រកួតប្រជែងជាមួយអត្តពលិក ២៥ប្រទេសទៀត ដែលត្រៀមចូលរួមការប្រកួតនេះ ។

គួរដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសហព័ន្ធរៀបចំការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែធ្នូខាងមុខ នៅរាជធានីភ្នំពេញ ។ កាលពីឆ្នាំ២០២៤ កម្ពុជា ធ្លាប់បានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះម្ដងរួចមកហើយ ដោយដណ្ដើមបានមេដាយសរុប ៤១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ២៨គ្រឿង។ ដើម្បីសម្រួចសមត្ថភាពអត្តពលិកកម្ពុជាត្រៀមចូលរួមការប្រកួត សហព័ន្ធ បានសហការជាមួយក្រុមហ៊ុន ជីព ម៉ុង នាំយកគ្រូបង្វឹកអន្ដរជាតិមកជួយបង្ហាញនូវបច្ចេកទេសស្ដង់ដារដល់កីឡាករ-កីឡាការិនីតាមបណ្ដាក្លិបទាំងអស់ ដើម្បីធានាឲ្យបាននូវសមត្ថភាព និងឈានទៅដណ្ដើមមេដាយឲ្យបានកាន់តែច្រើនក្នុងនាមម្ចាស់ផ្ទះ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm        1
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ
2026/10/27 11:18:36 am        1
ប្រតិភូប៉ាឡាំពិកកម្ពុជា ត្រឡប់មកដល់មាតុភូមិដោយមោទនភាព ជាមួយ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ពី​ឯកឧត្តម ហ៊ុន ម៉ានី
2026/10/27 10:49:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល៩ខែឆ្នាំនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៥ម៉ឺននាក់ពាក់ព័ន្ធនឹង Online Scams និងបទល្មើសផ្សេងៗចេញពីកម្ពុជា

2026/10/27 01:09:10 pm
​គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ ប្រកាស​ទទួលស្គាល់បេក្ខជនសរុបចំនួន ២០,២៤៩នាក់ (ស្រី ១៤,៤១៤នាក់) ឱ្យចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦
2026/10/27 12:59:40 pm
​គ្រូបង្រៀនផ្ទេរមកពីតាមខេត្ត បង្ហាញវត្តមានតាមសាលារៀនខ្វះនៅភ្នំពេញ និង​ប្ដេជ្ញា​ខិតខំ​បង្រៀន​សិស្ស
2026/10/27 12:56:39 pm
​អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់ និងជាឯកតោភាគីនៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដោយមិនរំលងសូម្បីតែសកម្មភាពណាមួយឡើយ
2026/10/27 12:44:35 pm
​អ្នកនាំពាក្យ៖ មកទល់ពេលនេះជនភៀសសឹកកម្ពុជា​ប្រមាណ ​២ម៉ឺននាក់ទៀត​មិនទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន​ដោយសារការរារាំងពីកងកម្លាំងថៃ
2026/10/27 12:31:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm