រយៈពេល៩ខែឆ្នាំនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៥ម៉ឺននាក់ពាក់ព័ន្ធនឹង Online Scams និងបទល្មើសផ្សេងៗចេញពីកម្ពុជា

2026/10/27 01:09:10 pm        137

ភ្នំពេញ៖ ជនបរទេសជាង ៥ម៉ឺននាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជា នៅក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៣.១០៤លើក មនុស្សចំនួន ៥២.០៣៩នាក់ មកពី ៨៧សញ្ជាតិ។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ កើនឡើងចំនួន ៤១.៦៨៥នាក់ ស្មើនឹង ៤០២,៥៩ភាគរយ។

របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំងនោះ រួមមាន ជនជាតិចិនចំនួន ២២.៩២៦នាក់ ឥណ្ឌូនេស៊ី ៨.១៦៦នាក់ វៀតណាម ៤.០៩៦នាក់ បង់ក្លាដែស ៣.០៥១នាក់ ប៉ាគីស្ថាន ២.៥២២នាក់ មីយ៉ាន់ម៉ា ១.៩៥២នាក់ ថៃ ១.៥៤៦នាក់ ឥណ្ឌា ១.៣៦០នាក់ យូហ្គង់ដា ១.១១១នាក់ ហ្វីលីពីន ៩៤៥នាក់ នេប៉ាល់ ៧៣៦នាក់ នីហ្សេរីយ៉ា ៦១៩នាក់ ចិនតៃវ៉ាន់ ៥២០នាក់ កេនយ៉ា ៣៦១នាក់ ម៉ាឡេស៊ី ៣៥៩នាក់ ហ្គាណា ៣៤៨នាក់ កូរ៉េខាងត្បូង ៣១០នាក់ កាមេរូន ១៧១នាក់ ស្រីលង្កា ១៥៣នាក់ ជប៉ុន ១០២នាក់ រ៉វ៉ាន់ដា ៩៦នាក់ ឡាវ ៦៦នាក់ និងអេត្យូពី ៦១នាក់។

ក្រៅពីនេះ រួមមាន ប្រទេសសេរ៉ាឡេអូន ៦០នាក់ លីបេរីយ៉ា ៥០នាក់ តូហ្គោ ៤២នាក់ ហ្ស៊ីមបាវេ ២៦នាក់ ប្រេស៊ីល ២៥នាក់ ប៊ូរុនឌី ២៥នាក់ អាហ្វ្រិកខាងត្បូង ២២នាក់ រុស្ស៊ី ១៨នាក់ ទួកគី ១៤នាក់ អាមេរិក ១២នាក់ អង់គ្លេស ១២នាក់ និង (៥៣សញ្ជាតិទៀត មានពី១ ដល់ ១០នាក់)។ ក្នុងចំណោមនោះ អគ្គនាយកដ្ឋានក៏ទទួលបានកិច្ចសហការយ៉ាងល្អពីតំណាងស្ថានទូតនានា ក្នុងដំណើរការបណ្តេញពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសវិញផងដែរ។

ក្នុងចំណោមជនបរទេសប្រព្រឹត្តបទល្មើស ដែលត្រូវបានបណ្តេញចេញជាង ៥ម៉ឺននាក់នោះ មានពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨.៣៨៩នាក់ មកពី ៣៨សញ្ជាតិ។ ដោយឡែក បើគិតចាប់ពីឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ១០០.៨០៦នាក់ មកពី ១១៣សញ្ជាតិ។

បើតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៩ខែនេះ មានជនបរទេសចេញពីពន្ធនាគារក្រោយអនុវត្តទោសចប់ ចំនួន ២៨៦នាក់ (ស្រី ៤៣នាក់) មកពី ២១សញ្ជាតិ រួមមាន ជនជាតិចិន ១៤០នាក់ វៀតណាម ៨៩នាក់ ចិនតៃវ៉ាន់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ កូរ៉េខាងត្បូង ៤នាក់ ឥណ្ឌូនេស៊ី ៥នាក់ រុស្ស៊ី ៥នាក់ ឥណ្ឌា ៤នាក់ នេប៉ាល់ ៤នាក់ អង់គ្លេស ៣នាក់ ហ្វីលីពីន ២នាក់ អាល្លឺម៉ង់ ២នាក់ នីហ្សេរីយ៉ា ២នាក់ កាមេរូន ២នាក់ អៀរឡង់ ១នាក់ បែលហ្សិក ១នាក់ ញូស៍ឡេន ១នាក់ ស្រីលង្កា ១នាក់ ស៊ុយអែត ១នាក់ ថៃ ១នាក់ និងអ៊ុយក្រែន ១នាក់៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

កម្ពុជាបើកការសន្ទនា​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តី
2026/10/27 02:57:10 pm       
ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា
2026/10/27 02:33:09 pm        1
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
2026/10/27 02:26:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបើកការសន្ទនា​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តី

2026/10/27 02:57:10 pm
​ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា
2026/10/27 02:33:09 pm
​ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
2026/10/27 02:26:50 pm
​Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm
​CMAC និងAPOPO ចុះហត្ថលេខាលើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»
2026/10/27 02:07:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm