រាជរដ្ឋាភិបាល កែសម្រួលប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស. ដោយកំណត់អប្បបរមា ៦០ម៉ឺនរៀល និងពិតាន ១,៥ លានរៀល

2026/10/27 01:13:04 pm        440

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញប្រកាសអន្តរក្រសួងរួមគ្នាមួយ ស្តីពីការកែសម្រួលកម្រិតអប្បបរមានិងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាចំនួន ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដានចំនួន ១,៥លានរៀល។

យោងតាមប្រកាសអន្តរក្រសួង ចុះហត្ថលេខារួមគ្នាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងប្រការ១ ថា ប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ត្រូវបានកំណត់ឡើងវិញ ក្នុងនោះកម្រិតអប្បបរមា (ទាបបំផុត) គឺ ៦០០ ០០០ រៀល និងកម្រិតពិតាន(ខ្ពស់បំផុត) គឺស្មើនឹង ១ ៥០០ ០០០ រៀល។

នៅក្នុងប្រការ២ នៃប្រកាសអន្តរក្រសួងដដែល បានគូសបញ្ជាក់ពីវិសាលភាពនៃការអនុវត្តថា កម្រិតប្រាក់ឈ្នួលជាប់ភាគទានថ្មីនេះ ត្រូវអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ ព្រមទាំងអ្នកបម្រើការងារក្នុងផ្ទះផងដែរ។

ការសម្រេចដាក់ចេញនូវការកែសម្រួលកម្រិតប្រាក់ឈ្នួលជាប់ភាគទាននាពេលនេះ ធ្វើឡើងផ្អែកលើសំណើរបស់ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅធានានិរន្តរភាពនៃមូលនិធិសន្តិសុខសង្គម ក៏ដូចជាលើកកម្ពស់ការគាំពារសង្គម និងការផ្តល់តាវកាលិកផ្សេងៗជូនបងប្អូនកម្មករ និយោជិត និងសមាជិក ប.ស.ស. ឱ្យកាន់តែឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការវិវត្តសេដ្ឋកិច្ច-សង្គម។

ប្រាក់ឈ្នួលជាប់ភាគទាន (ឬប្រាក់បៀវត្សជាប់ភាគទាន) សំដៅលើប្រាក់ឈ្នួលមុនកាត់ពន្ធរបស់កម្មករនិយោជិត ដែលត្រូវបានយកមកគណនាដើម្បីបង់ភាគទានចូលទៅក្នុង ប.ស.ស. (បេឡាជាតិសន្តិសុខសង្គម) តាមការកំណត់របស់ច្បាប់។

ប្រាក់ភាគទានដែលបានបង់ពីប្រាក់ឈ្នួលនេះ នឹងយកទៅប្រើប្រាស់ដើម្បីផ្តល់ជាតាវកាលិក ឬអត្ថប្រយោជន៍នានា ដូចជា សេវាព្យាបាលសុខភាព ប្រាក់បំណាច់ពេលឈឺថ្កាត់ និងប្រាក់សោធននិវត្តន៍ដល់សមាជិក ប.ស.ស។

ដោយឡែកប្រាក់ឈ្នួលជាប់ភាគទានពិតាន(ឬប្រាក់ឈ្នួលពិតាន) គឺជាកម្រិតប្រាក់ឈ្នួល​អតិបរមា (ខ្ពស់បំផុត) ដែលត្រូវបានកំណត់ដោយច្បាប់ ឬបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការគណនាទឹកប្រាក់ត្រូវបង់ភាគទាន។

មានន័យថា បើទោះបីជាកម្មករនិយោជិតមានប្រាក់ឈ្នួលជាក់ស្តែងខ្ពស់ជាង​កម្រិតពិតាន​នេះក៏ដោយ ក៏ទឹកប្រាក់ដែលត្រូវយកមកគណនាដើម្បីកាត់បង់ភាគទាន ប.ស.ស. ត្រូវ​កម្រិត​ត្រឹមចំនួនពិតានដែលកំណត់ប៉ុណ្ណោះ។ ចំណែកឯប្រាក់ឈ្នួល​ផ្នែកដែល​លើស​ពី​ពិតាន មិនត្រូវបានរាប់បញ្ចូលក្នុងការគណនាភាគទានកាតព្វកិច្ចឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា
2026/10/27 02:33:09 pm        1
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
2026/10/27 02:26:50 pm        1
CMAC និងAPOPO ចុះហត្ថលេខាលើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»
2026/10/27 02:07:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា

2026/10/27 02:33:09 pm
​ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
2026/10/27 02:26:50 pm
​Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm
​CMAC និងAPOPO ចុះហត្ថលេខាលើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»
2026/10/27 02:07:50 pm
​ក្រសួងទេសចរណ៍ ជំរុញកាត់បន្ថយគម្លាត​បណ្តុះបណ្តាលជំនាញ និង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​យុវជន
2026/10/27 01:57:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm