កម្ពុជាបើកការសន្ទនា​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តី

2026/10/27 02:57:10 pm        126

កម្ពុជាបើកការសន្ទនា​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូស្រ្តាលី និងអង្គការ​ដៃគូ ​ដើម្បី​រួម​គ្នា​លើ​​កកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តីនៅកម្ពុជា និងជាវេទិការ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ការ​ពិភាក្សា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្កើតនិងបន្ត កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុង​ការ​អនុវត្តឱ្យកាន់តែប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលានិងកិច្ចពិភាក្សា ស្តីពីបរិយាបន្ន ហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរ​ឱ្យ​កត់សម្គាល់​ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការពង្រីកការទទួលបានសេវាហិរញ្ញវត្ថុ និងការលើកកម្ពស់សេវាហិរញ្ញវត្ថុឌីជីថល។ ការទូទាត់តាម ប្រព័ន្ធឌីជីថលសេវា​ធនាគារចល័ត និងប្រព័ន្ធទូទាត់ដែលប្រទាក់ក្រឡាគ្នា បានធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមាន​ភាពងាយស្រួល និងជួយកាត់បន្ថយបន្ថយឧបសគ្គនានា ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ចំពោះនៅក្នុង​សង្គម​កម្ពុជា ស្ត្រីដើរតួនាទីស្នូល​នៅ ក្នុងសេដ្ឋកិច្ច ដោយរាប់បញ្ចូល​តាំងពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ រហូតដល់ការប្រកបអាជីវកម្ម និងការចូលរួមក្នុងវិស័យកសិកម្ម និង ពាណិជ្ជកម្មផងដែរ។

លោកជំទាវបណ្ឌិត បន្តថា ដើម្បីរក្សា និងពង្រឹងការចូលរួមចំណែក ស្ត្រីចាំបាច់ត្រូវ​មាន​លទ្ធភាព​​ទទួលបានសេវាហិរញ្ញវត្ថុ ដែលសមស្រប​ទៅនឹងតម្រូវការ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់. ទោះជាយ៉ាងណា ការទទួលបានសេវាតែមួយមុខ គឺ មិនទាន់គ្រប់គ្រាន់នោះទេ។ បរិយាបន្នហិរញ្ញវត្ថុ មានអត្ថន័យគ្រប់គ្រាន់ ដោយទាមទារឱ្យស្ត្រីអាចប្រើប្រាស់សេវាទាំងនេះដោយ មានប្រសិទ្ធភាពមានលទ្ធភាព ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយផ្អែកលើព័ត៌មានច្បាស់លាស់ ចេះគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងបង្កើតនូវសុខុមាលភាពហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំសម្រាប់ខ្លួនឯង និងគ្រួសារ។

លោកជំទាវ ទ្រី សុខណា សមាជិកាក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា សិក្ខាសាលានេះពិតជាមាន សារៈសំខាន់ណាស់ ដែលភាគីពាក់ព័ន្ធបានរួមគ្នាស្វែងរកវិធីសាស្ត្រ ដើម្បីប្រែក្លាយបរិយាបន្នហិរញ្ញវត្ថុ និងគោលនយោបាយនានា ដែលបានដាក់ចេញ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរ ស្របតាមតម្រូវការរបស់ស្ត្រី រួមទាំងស្ត្រីដែល មានពិការភាព ក្នុងគោលដៅជំរុញឱ្យពួកគាត់មានលទ្ធភាពក្នុងការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅក្នុងវិស័យហិរញ្ញវត្ថុ។

លោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា បរិយាបន្នហិរញ្ញវត្ថុជាអាទិភាពស្នូលមួយ ដែល ត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦។ សម្រាប់ក្រសួងកិច្ចការនារី បរិយាបន្នហិរញ្ញវត្ថុមានអត្ថន័យលើសពីការដែល ស្ត្រីគ្រាន់តែអាចបើកគណនីធនាគារ, ការទទួលបានឥណទាន ឬការប្រើប្រាស់សេវាទូទាត់ឌីជីថល។ អ្វីដែលសំខាន់ជាងនេះ តើស្រ្តី មានចំណេះដឹង ឱកាស ផលិតផល និងសេវាហិរញ្ញវត្ថុសមស្រប ព្រមទាំងមានសិទ្ធិ និងភាពអង់អាចក្នុងការសម្រេចចិត្ត ដើម្បីប្រើ ប្រាស់ហិរញ្ញវត្ថុក្នុងការលើកកម្ពស់ជីវភាព, ការពង្រីកអាជីវកម្ម, ការបង្កើតទ្រព្យសម្បត្តិ, ការបង្កើនភាពធន់របស់គ្រួសារចំពោះវិបត្តិ សេដ្ឋកិច្ច និងរៀបចំផែនការអនាគតរបស់ខ្លួនដោយមានទំនុកចិត្តដែរឬទេ?។

លោកជំទាវកិតិ្តបណ្ឌិត បានគូសបញ្ជាក់នូវសារមួយថា «គោលដៅរបស់ក្រសួង មិនត្រឹមតែនាំស្រ្តីឱ្យចូលទៅក្នុងប្រព័ន្ធ ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុអាចឆ្លើយតប និងបម្រើស្ត្រីបានកាន់តែប្រសើរ» មានន័យថា គឺត្រូវបន្តដំណើរ ពីការទទួលបានសេវាហិរញ្ញវត្ថុ ឆ្ពោះទៅបរិយាបន្នហិរញ្ញវត្ថុប្រកបដោយអត្ថន័យ និងឈានទៅរកការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច របស់ស្ត្រី និងក្រុមគ្រួសាររបស់ពួកគេ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
2026/10/27 04:14:45 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/10/27 04:11:30 pm        1
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព និងស្ថិរភាពសង្គមជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែល​យើង​ត្រូវ​រួមគ្នាថែរក្សានិងការពារ»
2026/10/27 03:53:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

2026/10/27 04:14:45 pm
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/10/27 04:11:30 pm
​សភាអេហ្ស៊ីប ផ្តល់សិទ្ធិអំណាចដល់លោក Sisi ក្នុងចំណាត់ការគាំទ្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត
2026/10/27 04:09:42 pm
​អាមេរិក និងកាណាដាកំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយការដំឡើងពន្ធដែកថែប និងរថយន្ត
2026/10/27 04:09:01 pm
​ប្រទេសហ្វាំងឡង់ ជំរុញឱ្យអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួបរួមគ្នាប្រឆាំងរុស្ស៊ី
2026/10/27 04:08:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm