ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2026/10/28 10:24:39 am        138

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរ​សាទរ​​ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា «ធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្សគឺជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ធនធានមនុស្ស មានគោលដៅតែបីទេសម្រាប់រាជរដ្ឋាភិបាល ទី១សុខភាព ទី២ចំណេះដឹង និងបំណិន និងទី៣ ជីវភាព ដោយផ្ដោតខ្លាំងទៅលើការងារដែលរាជរដ្ឋាភិបាលបានរៀបចំ ព្រោះរដ្ឋាភិបាលមិនអាចបង្កើតមនុស្សចិញ្ចឹមមនុស្ស ហើយប្រជាពលរដ្ឋក៏មិនត្រូវការរដ្ឋចិញ្ចឹមដែរ ត្រូវការតែឱកាសទី១ សុខភាពបើឈឺមានពេទ្យ, ទី២ សុំមានឱកាសដើម្បីរៀន ចំណេះទូទៅ ឬបំណិននៅ TVET, និងទី៣ បង្កើតបរិស្ថានដែលគាត់អាចចិញ្ចឹមជីវិតបាន។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា វិស័យសង្គមកិច្ច គឺជាវិស័យអាទិភាពធំ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចាប់ទាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលក្រោម នយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ដែលជាវិស័យទទួលនូវការចំណាយថវិកាធំរបស់ជាតិ សូម្បីតែវិស័យការពារជាតិក៏ចំណាយមិនដល់វិស័យសង្គមកិច្ចនេះដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា អភិក្រមរបស់រាជរដ្ឋាភិបាល ចាត់ទុកការពង្រឹងនៅមូលដ្ឋាន គឺជាគោលដៅធំ ហើយកិច្ចការងារនេះ សម្ដេចធិបតីបាននិយាយ និងលើកឡើងតាំងតែមុនពេលឡើងជានាយករដ្ឋមន្រ្ដី ពីព្រោះការរៀនសូត្ររយៈពេល ១២ឆ្នាំដែលចេញមកពីវិទ្យាល័យដែលឆ្អិន ច្បាស់លាស់ គឺជាគ្រឹះហើយ មិនលំបាកទៅរៀនបន្ត គឺកន្លែងធ្វើការអាចទទួលយកបានហើយ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញការកោតសរសើរចំពោះការអនុវត្ត និងធ្វើនវានុវត្តន៍ក្នុងវិស័យអប់រំ ខណៈសម្ដេចចាត់ទុកការចូលរួមរបស់សហគមន៍ របស់លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ ក៏ជាកត្តាសំខាន់នៅក្នុងការជួយជំរុញការអប់រំដល់សិស្ស និងកូនៗនៅមូលដ្ឋាន ដោយភ្ជាប់រវាងគ្រួសារ សហគមន៍ និងសាលារៀន «ទាំងអស់គ្នាដើម្បីអប់រំ»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅក្នុងអាណត្តិទី៧នេះ សម្ដេចបានដាក់ចេញនូវវិធានគន្លឹះចំនួន៥ ហើយវិធានគន្លឹះទី២ គឺការពង្រឹងការកែទម្រង់វិស័យអប់រំ ដែលផ្ដោតសំខាន់ទៅលើការអប់រំមូលដ្ឋាន។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងចំនួបរវាងសម្ដេចជាមួយ លោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា កាលពីម្សិលមិញ សំណួរតែមួយដែលសម្ដេចបានសួរ គឺចីរភាពនៃការងារ និងការចូលរួមដោយស្ម័គ្រចិត្តនូវកម្មវិធី និងរូបមន្តថ្មី។ សម្ដេចបន្តថា រដ្ឋាភិបាល ក្រសួងអប់រំដាក់បទបញ្ជាជារឿងមួយ ប៉ុន្ដែបើមិនមានការចូលរួមពីនាយក ពីលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង ពីសិស្ស ពីឪពុកម្ដាយទេ គឺមិនមានចីរភាពទេ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មានសាលារៀនមួយនៅខេត្តស្វាយរៀង ពីសាលាដែលឪពុកម្ដាយអត់ចង់ឱ្យកូនមករៀន មកពីសាលាមានវិន័យលំបាក ហើយគ្រូនាយកឡើងទៅធ្វើគ្មានថវិកាថែមទៀត រួមទាំងអត់សហគមន៍ ប៉ុន្ដែនាយកសាលានៅតែបន្តពង្រឹង និងខិតខំធ្វើ ចុងក្រោយឪពុកម្ដាយបកមកជួយដល់សាលាវិញ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីថា៖«គោលគំនិតធំរបស់ខ្ញុំ មិនត្រូវបង្កើតស្ដង់ដារពីរនៅក្នុងសាលារបស់រដ្ឋនោះទេ ប៉ុន្ដែត្រូវរកវិធីសាស្រ្ដដែលល្អ ដើម្បីឱ្យសាលាទាំងអស់ទៅជាសាលាដែលមានសមត្ថភាព និងជាសាលាដែលជាគំរូគ្រប់សាលាទាំងអស់ នេះគឺជាគោលដៅ»។

សម្ដេចធិបតី៖ ៤០ឆ្នាំមកនេះ វិស័យអប់រំកម្ពុជា ត្រូវបានកែសម្រួល ពង្រឹង តាំងពីអត់អីមកបានប៉ុណ្ណេះ ប៉ុន្តែយើងអត់អាចនៅស្ងៀមទេ បន្តវាយតម្លៃជាប្រចាំ កែទម្រង់ជាប្រចាំ ជាពិសេស ក្នុងដំណាក់កាលដែលពិភាពលោកដើរកាន់តែលឿន។ សូម្បីប្រទេសមហាអំណាចក៏កំពុងវាយតម្លៃកែសម្រួលប្រព័ន្ធអប់រំដែរ។ បណ្ដាប្រទេសអាស៊ាន ក៏កំពុងធ្វើ។ ប្រព័ន្ធដែលដើរ១០-២០ឆ្នាំហើយ ឥឡូវវាលែងដើរ។ ដើម្បីឱ្យទាន់សភាពការណ៍ ត្រូវកែ។ បើយើងឈប់គឺចប់ហើយ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ យើងត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស។ សម្ដេចបន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានជំនាន់ថ្មីផង មានសាលាគំរូផង តាមពិតមិនមានទេ គឺមានតែ «សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស» នេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។

សម្ដេចធិបតី៖ ឥឡូវ រាជរដ្ឋាភិបាលដាក់ទិសដៅជំរុញពង្រីកអគារសិក្សានៅថ្នាក់អនុវិទ្យាល័យ ដើម្បីជំរុញប្រសិទ្ធភាពការបង្រៀន ព្រោះថ្នាក់រៀនខ្លះ មួយថ្នាក់៨០នាក់ឯណោះ ខ្លះច្រើនជាងនេះទៀត។ មួយថ្នាក់លើស៥០នាក់តិចតួច ប្រសិទ្ធភាពសឹងតែថយហើយ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការដោះស្រាយបញ្ហាខ្វះអគារសិក្សា, សម្ដេចបានឱ្យឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអប់រំធ្វើឡើងបច្ចុប្បន្នភាពជូនសម្ដេច ហើយក្រុមការងារពាក់ព័ន្ធលើការអនុវត្តការងារនេះ សម្ដេចបានណែនាំរួចហើយ ដើម្បីធ្វើការងារជាមួយគ្នា ក្នុងនោះត្រូវឱ្យដឹងសិនថា តើសាលាទាំងអស់បច្ចុប្បន្នមានប៉ុន្មាន នៅកន្លែងណាខ្លះ ហើយមួយកន្លែងៗមានសិស្សប៉ុន្មាន មានអគារថ្នាក់រៀនប៉ុន្មាន ហើយសមមាត្ររវាងចំនួនសិស្ស ទៅនឹងបន្ទប់ចំនួនប៉ុន្មាន។

សម្ដេចធិបតី៖ និយាយពីវិស័យអប់រំ គឺបញ្ហាសព្វថ្ងៃមានពីរ ១- ខ្វះអគារ ២- ខ្វះគ្រូ។ ឥឡូវរាជរដ្ឋាភិបាលកំពុងឱ្យក្រសួងធ្វើបច្ចុប្បន្នភាព ថាតើសាលាទាំងអស់មានប៉ុន្មាន នៅកន្លែងណាខ្លះ មួយកន្លែងៗ មានសិស្សប៉ុន្មាន អគារថ្នាក់រៀនប៉ុន្មាន? សមមាត្ររវាងសិស្ស និងបន្ទប់? យើងខិតខំធ្វើហើយ តែល្បឿនយឺតជាងប្រជាជន ដែលកាន់តែមានការកើនឡើង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ក្នុងការកសាងសង់សាលារៀននៅមូលដ្ឋានបណ្ដារាជធានី ខេត្ត ប៉ុន្ដែល្បឿននៃការកសាងនេះយឺតជាងល្បឿននៃកំណើនរបស់ប្រជាជន ដូច្នេះរដ្ឋាភិបាលត្រូវដាក់គោលនយោបាយឱ្យចំគោលដៅតែម្ដង ខណៈសាលារៀនសម្ដេចបានឱ្យកែទម្រង់ឱ្យ គឺឱ្យមានស្ដង់ដាតែមួយនៅគ្រប់កន្លែងទាំងអស់។

- សម្ដេចធិបតីបន្តថា៖«ខ្ញុំសូមឱ្យលោកគ្រូ អ្នកគ្រូ ទាំងនៅទីនេះ និងនៅទូទាំងប្រទេស ទាំងប្រជាពលរដ្ឋ មាតាបិតា សូមយោគយល់ សាលាឥឡូវយើងមានតែមួយស្ដាង់ដារទេ គំរូតែមួយ ធ្វើតែមួយ ធ្វើនៅក្រុង ១០ម៉ឺន ធ្វើនៅខេត្ត ១០ម៉ឺន ធ្វើនៅជនបទ ១០ម៉ឺន» ដើម្បីពន្លឿននៅក្នុងការពង្រាយសាលារបស់យើង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថាការរៀបចំជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា គឺដើម្បីដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន ខណៈបញ្ហានេះមានទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់តាមរយៈការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងនេះដោយប្រឡងជ្រើសរើសគ្រូដែលមានគុណវុឌ្ឍិ។

សម្ដេចធិបតី បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា គិតគូរបន្ថែមម៉ោងសិក្សាសិស្សដល់៦ម៉ោង ខណៈដែលការស្ទង់មតិដោយផ្ទាល់ជាមួយគ្រូបង្រៀន ដែលសម្ដេចបានជួបកាលពីម្សិលមិញ គឺទទួលបានការគាំទ្រ។ ថែមម៉ោងសិក្សា គឺផ្ដោតលើអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកថា កាលរៀនសូត្រនៅជំនាន់ឆ្នាំ១៩៨០ គឺរៀនមួយថ្ងៃ ៨ម៉ោង ព្រឹកម៉ោង៧ដល់ម៉ោង១១ ចំណែករសៀលម៉ោង១ដល់ម៉ោង៥ល្ងាច, នៅមានការរៀនបន្ថែមម៉ោងទៀត។ សម្ដេចបន្តថា អីចឹង យើងឃើញថា សមត្ថភាព និងភាពច្បាស់លាស់របស់សិស្ស គឺមានភាពទំនាក់ទំនងជាវិជ្ជមានជាមួយនឹងម៉ោងនៅក្នុងសាលា, ដូច្នេះសម្ដេចបានដាក់ទិសដៅទៅដល់សាលារដ្ឋថ្ងៃក្រោយត្រូវរៀន ៦ម៉ោង ក្នុងមួយថ្ងៃបន្ថែមពីរៀន ៤ម៉ោងដោយស្វ័យប្រវត្តិ ដើម្បីឱ្យសិស្សមានឱកាសរៀនសូត្របានច្រើនបន្ថែមទៀត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា៖«យើងត្រូវតែពង្រីកម៉ោងសិក្សា, សម្ដេចបានណែនាំឱ្យក្រសួងអប់រំធ្វើផែនការពង្រីកម៉ោងសិក្សា ដោយពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច ដោយត្រូវចំណាយតិច តែពង្រីកអាទិភាពលើការបង្រៀនសិស្សបានធំ គឺម៉ោងសិក្សា។ សម្ដេចបន្តថា ការពង្រីកម៉ោងសិក្សាចំណេញពីរ ទីមួយថែមម៉ោងសិស្សអាចសួរ និងថែមមេរៀនដល់សិស្ស ព្រោះឥឡូវនេះផ្ដោតលើគណិតវិទ្យា និងអក្សរសាស្រ្ដខ្មែរ។ ទី២ ពេលសិស្សនៅក្នុងសាលាឪពុកម្ដាយលែងសូវលំបាក ហើយសិស្សគ្មានពេលទៅធ្វើទង្វើខុសឆ្គងផ្សេងៗ។

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
2026/10/28 11:07:20 am        1
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
2026/10/28 10:53:34 am        1
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
2026/10/28 10:35:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង

2026/10/28 11:07:20 am
​កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
2026/10/28 10:53:34 am
​រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
2026/10/28 10:35:36 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
2026/10/28 10:24:39 am
​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
2026/10/28 10:23:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm