ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី

2026/10/28 12:07:02 pm        119

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុចាំបាច់ពីក្រុមម្ចាស់ផ្ទះ Tampines Rovers FC របស់សិង្ហបុរី ដើម្បីបន្តក្តីសង្ឃឹម និងរក្សាឱកាសប្រជែងកៅអីវគ្គបន្តនៃពានរង្វាន់កម្រិតទី២ អាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧។

នេះបើតាមការលើកឡើងរបស់ Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង មុនក្រុមជើងឯកលីគកំពូលកម្ពុជា បានធ្វើដំណើរឆ្ពោះទៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ដើម្បីត្រៀមជួបក្រុម Tampines Rovers នាល្ងាចថ្ងៃទី២៩ ខែតុលាស្អែក នៅកីឡដ្ឋាន Jalan Besar។

នេះគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ដែលពុំទាន់ស្គាល់ជ័យជម្នះក្នុងពូល G នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ពិសេសព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ២ប្រកួតទើបរកបាន ១ពិន្ទុ តាមពីក្រោយក្រុម Machida Zelvia របស់ជប៉ុន ដែលរកបាន ៦ពិន្ទុពេញ និងក្រុម Shanghai Shenhua របស់ចិន ឈរលេខ២ មាន ៤ពិន្ទុ តែឈរលើក្រុម Tampines Rovers ដែលមិនទាន់មានពិន្ទុឡើយ ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា។

បែបនេះក្ដីលោក Matthew McConkey បានចាត់ទុក Tampines Rovers គឺជាគូប្រជែងដ៏ពិបាកស្មាន ដោយពេលខ្លះពួកគេអាចលេងដាក់សម្ពាធ ហើយពេលខ្លះពួកគេអាចលេងការពារ ដែលអាចផ្ដល់នូវការលំបាកសម្រាប់ព្រះខ័នរាជស្វាយរៀង តែយ៉ាងណាលោកនឹងព្យាយាមស្វែងរកពិន្ទុឲ្យបានដើម្បីរក្សាឱកាសឆ្លងទៅវគ្គបន្ដ ហើយក្រុមក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបដ៏សំខាន់នេះ ដើម្បីទទួលបានលទ្ធផលល្អ និងធ្វើឲ្យអ្នកគាំទ្រមានមោទនភាពផងដែរ។

គួរដឹងថា នេះគឺជាជំនួបបញ្ចប់ជុំទី១ ក្នុងយុទ្ធនាការប្រកួតប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ីមួយនេះ មុនបន្ដការប្រកួតជុំទី២ ដោយព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ស្វាគមន៍ក្រុមTampines Rovers វិញម្ដង នាថ្ងៃទី៥ ខែវិច្ឆិកា និងបន្ដទទួលក្រុមខ្លាំងជប៉ុន Machida Zelvia នាថ្ងៃទី២៦ ខែវិច្ឆិកា និងចុងក្រោយព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Shanghai Shenhua នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ហើយក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
2026/10/28 12:07:02 pm        1
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm        1
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
2026/10/27 12:18:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ

2026/10/28 01:51:42 pm
​សម្ដេចធិបតីជំរុញពង្រីកអគារសិក្សា និងគ្រូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្រៀន និងការសិក្សារបស់សិស្ស
2026/10/28 01:37:49 pm
​សម្តេចធិបតី ផ្តាំដល់សិស្សទើបជាប់បាក់ឌុបត្រូវគិតលើរឿង៣ គឺសុខភាព ចំណេះដឹងបំណិន និងការងារ
2026/10/28 01:29:44 pm
​សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?
2026/10/28 01:19:07 pm
​ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-រុស្ស៊ី
2026/10/28 01:15:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm