សម្តេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ

2026/10/28 01:51:42 pm        118

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីណា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ គឺថវិកាសម្រាប់វិស័យទាំងពីរនេះមានតែកើនឡើងជាមុនទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនមានការកាត់កញ្ចប់ថវិកាវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ទោះបីកញ្ចប់វិស័យ​ការពារជាតិត្រូវបានបង្កើនក៏ដោយព្រោះរដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយ។

សម្ដេចធិបតី បានបញ្ជាក់ថា ៤ឆ្នាំមកនេះ ចំណាយថវិកាលើវិស័យអប់រំ និងសុខាភិបាល ដែលហៅថាវិស័យសង្គមកិច្ច មានការកើនឡើងខ្លាំង។ ក្នុងឆ្នាំ២០២៦ ក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម និងក្នុងឆ្នាំ២០២៧ទៅមុខ គឺគ្មានការកាត់បន្ថយថវិកាចំណាយសម្រាប់វិស័យទាំងពីរនេះទេ។ ខ្ញុំសុំបញ្ជាក់ម្ដងទៀត ព្រោះធ្លាប់មានការយល់ច្រលំថា រាជរដ្ឋាភិបាលបានកាត់លុយពីវិស័យអប់រំ និងសុខាភិបាល យកទៅឱ្យវិស័យការពារជាតិ។ ជាការពិត ការចរចាថវិកាដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ វិស័យការពារជាតិ ក៏កើនដែលជាតម្រូវការចាំបាច់។

ការបញ្ជាក់ជាថ្មីរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំ​នួន​ធ្វើការផ្សព្វផ្សាយខុស ដោយបានលើកឡើងថា រាជរដ្ឋាភិបាល នឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យអប់រំ និងវិស័យសុខាភិបាលយកទៅបង្កើនវិស័យការពារជាតិ។ ចំពោះការលើកឡើងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏ធ្លាប់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ កុំឲ្យមានការព្រួយបារម្ភចំពោះករណីនេះផងដែរ៕អត្ថបទ៖ បាន ចក់





អត្ថបទដែលទាក់ទង

បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា ១២០កន្លែង នៅមណ្ឌល UHS
2026/10/28 03:16:09 pm        1
សហរដ្ឋអាមេរិក បញ្ជាក់ពី​ការ​ប្តេជ្ញាបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅគ្មានផលប៉ះពាល់ពីគ្រាប់មីនត្រឹមឆ្នាំ២០៣៥
2026/10/28 03:11:06 pm        1
ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»
2026/10/28 03:08:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា ១២០កន្លែង នៅមណ្ឌល UHS

2026/10/28 03:16:09 pm
​សហរដ្ឋអាមេរិក បញ្ជាក់ពី​ការ​ប្តេជ្ញាបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅគ្មានផលប៉ះពាល់ពីគ្រាប់មីនត្រឹមឆ្នាំ២០៣៥
2026/10/28 03:11:06 pm
​ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»
2026/10/28 03:08:09 pm
​រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់
2026/10/28 03:02:13 pm
​អ្នកនយោបាយ​ថ្កោលទោសក្រុមឧទ្ទាមក្រៅច្បាប់បង្កើតរដ្ឋសភាក្រៅប្រទេសដោយខុសច្បាប់
2026/10/28 02:57:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm