ខេត្តតាកែវត្រូវការកម្លាំងពលកម្មជិត ១ម៉ឺននាក់ ខណៈមានរោងចក្រ និងសហគ្រាសជាង ១ពាន់កន្លែង

2026/10/28 01:59:05 pm        138

តាកែវ៖ បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ និងសហគ្រាសជាង ១ពាន់កន្លែង ដែល​កំពុង​ផ្តល់​ការ​ងារ​ជូន​ប្រជាពលរដ្ឋប្រមាណ ១៨ម៉ឺននាក់។ ទន្ទឹមនឹងនេះ ខេត្តនេះ ក៏កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​បន្ថែម​ជិត ១ម៉ឺននាក់ ដោយអាជ្ញាធរ​ខេត្ត​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ ឱ្យចូលបម្រើការងារនៅតាមរោងចក្រ និងសហគ្រាសទាំងអស់នោះ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា គិតមក​ដល់​ពេល​នេះ ​ខេត្តតាកែវមានរោងចក្រ និងសហគ្រាសសរុបជាង ១ ០០០ កន្លែង ដែល​មាន​កម្លាំង​ពលកម្ម​ប្រមាណ ​១៨ម៉ឺននាក់។ ក្នុងចំណោមនោះ រោងចក្រកាត់ដេរមានចំនួនច្រើនជាងគេ។ ឯកឧត្តម​​បាន​បន្ត​ថា បច្ចុប្បន្ន ខេត្តតាកែវកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជិត ១ម៉ឺននាក់។ ដូច្នេះ ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ អាចដាក់​ពាក្យ​ស្នើ​សុំ​ចូល​បម្រើ​ការងារ​នៅ​តាម​រោង​ចក្រ​ និងសហគ្រាសនានាក្នុងខេត្តនេះ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ឱ្យពិចារណាវិលត្រឡប់មកស្វែងរកការងារធ្វើក្នុងស្រុកវិញ ខណៈដែល​ការ​ងារ​ជា​ច្រើន​កំពុងរង់ចាំ។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីមានសង្គ្រាមឈ្លានពានថៃមកលើទឹកដីកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា៖ «នាពេលកន្លងមក នៅពេលដែលមានសង្គ្រាមឈ្លានពានរបស់សៀមមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមួយចំនួនធំបានវិលត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវដោយទទូចដល់បងប្អូន កូនក្មួយដែលធ្លាប់ធ្វើការនៅប្រទេសគេ សូមវិលមករកការងារធ្វើក្នុងស្រុកយើងវិញ ព្រោះមានការងារច្រើនកំពុងរង់ចាំ»។

ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានជំនាញវិជ្ជាជីវៈ ឯកឧត្តមបានណែនាំឱ្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ កម្មវិធីបណ្តុះបណ្តាលនេះក៏ផ្តល់អាហារ និងកន្លែងស្នាក់នៅដល់សិក្ខាកាម ផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាប់អារម្មណ៍ចង់ទទួលបានការងារ ឬចង់បង្កើនជំនាញវិជ្ជាជីវៈ អញ្ជើញទៅកាន់វិទ្យាស្ថាន ដើម្បីចុះឈ្មោះចូលរៀន និងត្រៀមខ្លួនចូលទីផ្សារការងារ។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចំនួនរោងចក្រ និងសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ ៤៧.០២៩ កន្លែង កើនឡើង ៣៨០ កន្លែង បើធៀបនឹងឆ្នាំមុន ដែលមានចំនួន ៤៦.៦៤៩ កន្លែង។ ជាមួយគ្នានេះ ចំនួនការងារសរុបបានកើនឡើងដល់ ២.៣ លាននាក់ កើនឡើងប្រមាណ ១០០.០០០ នាក់ បើធៀបនឹងឆ្នាំមុន ដែលមានចំនួនជាង ២.២ លាននាក់៕

អត្ថបទដែលទាក់ទង

បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា ១២០កន្លែង នៅមណ្ឌល UHS
2026/10/28 03:16:09 pm        1
សហរដ្ឋអាមេរិក បញ្ជាក់ពី​ការ​ប្តេជ្ញាបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅគ្មានផលប៉ះពាល់ពីគ្រាប់មីនត្រឹមឆ្នាំ២០៣៥
2026/10/28 03:11:06 pm        1
ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»
2026/10/28 03:08:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនជាង២ពាន់នាក់ មកពីខេត្ត៣ ប្រឡងប្រជែងយកតំណែងគ្រូបឋមសិក្សា ១២០កន្លែង នៅមណ្ឌល UHS

2026/10/28 03:16:09 pm
​សហរដ្ឋអាមេរិក បញ្ជាក់ពី​ការ​ប្តេជ្ញាបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅគ្មានផលប៉ះពាល់ពីគ្រាប់មីនត្រឹមឆ្នាំ២០៣៥
2026/10/28 03:11:06 pm
​ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»
2026/10/28 03:08:09 pm
​រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់
2026/10/28 03:02:13 pm
​អ្នកនយោបាយ​ថ្កោលទោសក្រុមឧទ្ទាមក្រៅច្បាប់បង្កើតរដ្ឋសភាក្រៅប្រទេសដោយខុសច្បាប់
2026/10/28 02:57:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm