ក្រសួងព័ត៌មាន​ ប្រកាសបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង និង​ភេសជ្ជៈ

2026/10/28 02:48:52 pm        124

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, បាន​រៀបចំ​ពិធី​បើក​យុទ្ធនា​ការ​ឆន្ទៈ​ល្អ​លើក​ទី២​ ក្រោមប្រធានបទស្តីពី «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងគ្រប់គ្រង ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ ដែលមានជាតិស្ករ ដើម្បីលើក​កម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុម​ការងារ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជ​កម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានថ្លែងថា យុទ្ធនាការឆន្ទៈល្អ រៀបចំ​ឡើង​ក្នុង​គោល​ដៅ​ច្បាស់លាស់ គឺ ធ្វើឱ្យការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារ កាន់តែមាន សណ្តាប់​ធ្នាប់ មានវិជ្ជាជីវៈ មានតម្លាភាព និងទទួលខុសត្រូវចំពោះសង្គម ដោយរក្សា​តុល្យភាព​រវាង​ ការរីកចម្រើនរបស់វិស័យឯកជន ការរីកចម្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការ​ការពារ​សុខុមាល​ភាព​របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា វិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភេសជ្ជៈបាន​ចូលរួម​ចំណែក​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច ការវិនិយោគ ការបង្កើតការងារ ចំណូលពន្ធ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ការឧបត្ថម្ភ​ព្រឹត្តិ​ការណ៍ និងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់តួនាទីនេះ គឺជាការ​ទទួល​ស្គាល់​ការ​ពិត​។ ប៉ុន្តែការទទួលស្គាល់ចំណែកវិជ្ជមានរបស់វិស័យនេះ មិនមានន័យថា យើងត្រូវ​មើល​រំលង​ផល​ប៉ះពាល់ដែលអាចកើតមានពីការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ការប្រើប្រាស់​ភេសជ្ជៈ​មាន​ជាតិស្ករលើសកម្រិត ឬការធ្វើទីផ្សារដែលខ្វះការទទួលខុសត្រូវនោះឡើយ។ ក្នុង​ន័យ​នេះ រដ្ឋមានកាតព្វកិច្ចពីរដែលត្រូវធ្វើស្របគ្នា៖ ទីមួយ.គាំទ្របរិយាកាសធុរកិច្ច និងការវិនិយោគ និង​ទីពីរ.ការពារផលប្រយោជន៍សាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់​ដែរថា យុទ្ធនាការនេះឆន្ទៈល្អ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និង​សហការ​ដោយ​ក្រុម​ហ៊ុន MSA និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) ។ តាមរយៈយុទ្ធនាការនេះ ក្រសួងព័ត៌មាននឹងជំរុញការផ្សព្វផ្សាយ និងបញ្ជាប​ការ​យល់​ដឹងអំពីវិធានការ ចាំបាច់នានាដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​គ្រឿង​ស្រ​វឹង និងភេសជ្ជៈដែលមានជាតិស្ករ ដោយផ្តោតលើការលើកកម្ពស់ការអនុវត្តច្បាប់ និង​បទ​ប្បញ្ញត្តិ ការបង្កើនការយកចិត្តទុកដាក់ចំពោះខ្លឹមសារ នៃការផ្សព្វផ្សាយ និងការ​ពង្រឹង​ការ​ទទួល​ខុស​ត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការផលិត ចែកចាយ និងផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការ​ពាណិជ្ជកម្ម​៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ផ្សារមូលបត្រកម្ពុជារំពឹងប្រមូលសាច់ប្រាក់កើនដល់ ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ ដើម្បីជួយគាំទ្រ MSMEs
2026/10/28 03:52:28 pm        1
កម្ពុជា ពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសជាមួយកូរ៉េខាងត្បូង និងចិន តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
2026/10/28 03:40:14 pm        1
គម្រោងវិនិយោគ ៥១១ គម្រោង​មានទុនប្រមាណ ៨,៥ ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគនៅកម្ពុជា
2026/10/28 03:30:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្សារមូលបត្រកម្ពុជារំពឹងប្រមូលសាច់ប្រាក់កើនដល់ ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ ដើម្បីជួយគាំទ្រ MSMEs

2026/10/28 03:52:28 pm
​របាយការណ៍៖ អាមេរិកប្រាប់​រដ្ឋ​ឈូងសមុទ្រពីលទ្ធភាពផ្ទុះសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ «រយៈពេល​ខ្លី និង​ខ្លាំង​ក្លា»
2026/10/28 03:40:41 pm
​កម្ពុជា ពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសជាមួយកូរ៉េខាងត្បូង និងចិន តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
2026/10/28 03:40:14 pm
​គម្រោងវិនិយោគ ៥១១ គម្រោង​មានទុនប្រមាណ ៨,៥ ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគនៅកម្ពុជា
2026/10/28 03:30:54 pm
​ប្រមុខការទូតកម្ពុជា និងទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជាប្ដេជ្ញាសហការគ្នាជិតស្និទ្ធ ជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត
2026/10/28 03:25:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm