ក្រុមការងារអន្តរក្រសួងប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់«ភូមិហ្វ្រង់កូហ្វនី»

2026/10/28 03:08:09 pm        147

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា នេះ ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីក្រោមឱវាទ បានប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខចម្រើន បើកដំណើរការសាងសង់«ភូមិហ្វ្រង់កូហ្វនី» ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ សិល្បៈ និងផលិតផល កម្ពុជា និងពិភពហ្វ្រង់កូហ្វូនី ទៅនៅសួនវត្តបុទុមវតី។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅសល់រយៈពេល១៨ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ ចាប់ពី១៤ ដល់ថ្ងៃទី១៦ ខែវច្ឆិកា នឹងឈានចូលមកដល់ ហើយក្នុងរយៈពេលនេះ ក្រុមការងារអន្តរក្រសួង នឹងប្រើពេលជាងពីរសប្តាហ៍ពេញ បើកការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី ឲ្យល្អឥតខ្ចោះ និងរៀបចំឲ្យហើយមុនពិធីបើកសម្ពោធជាផ្លូវការព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វនី»ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ឈានចូលមកដល់។

ឯកឧត្តមបណ្ឌិត បានបន្តថា ថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វនី» នឹងសាងសង់សម្រាប់រៀបចំកម្មវិធី សំខាន់ៗដូចជា៖ ទី១ រៀបចំទីតាំងពន្លាជាតិ សម្រាប់តាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និង អត្តសញ្ញាណរបស់បណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហូនី ។ ទី២ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ សម្រាប់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង-ស្ថាប័នរដ្ឋ ផលិតផលពីវិស័យឯកជន ។ ទី៣ រៀបចំទីតាំងភូមិម្ហូបអាហារ សម្រាប់ផ្តល់នូវបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ និងផលិតផលក្នុងស្រុកនានាទៀត និងទី៤ រៀបចំទីតាំងសម្ដែងសិល្បៈ និងវប្បធម៌ បង្ហាញទស្សនីយភាពចម្រុះជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ និងមានការរៀបចំសកម្មភាពអមផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វនី» គឺជាបេះដូងវប្បធម៌នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលផ្ដល់ឪកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិ ប្រពៃណី សិល្បៈ និងផ្សព្វផ្សាយគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និងផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវអន្តរជាតិមកពីជាង ៨០ ប្រទេស ហើយក៏នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច ការពង្រីកទីផ្សារផលិតផលក្នុងស្រុក តភ្ជាប់ដៃគូរវាងសហគ្រិន សិប្បករ ផលិតករ និងសិល្បករកម្ពុជាទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វនី៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
2026/10/28 07:48:29 pm        1
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
2026/10/28 07:42:51 pm        1
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
2026/10/28 07:32:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី

2026/10/28 07:48:29 pm
​ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
2026/10/28 07:42:51 pm
​មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
2026/10/28 07:32:38 pm
​លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
2026/10/28 07:24:21 pm
​រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
2026/10/28 07:22:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm