ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀចំការបោះឆ្នោត(គ.ជ.ប)ប្រកាសថា សភាពការណ៍ទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា មានសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។






