ផ្សារមូលបត្រកម្ពុជារំពឹងប្រមូលសាច់ប្រាក់កើនដល់ ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ ដើម្បីជួយគាំទ្រ MSMEs

2026/10/28 03:52:28 pm        128

នៅក្នុងវេទិកាជាតិថ្នាក់ជាតិស្តីពីការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជន បាន​រួម​គ្នា​ស្វែង​រកដំណោះស្រាយចម្រុះប្រភពទុន តាមរយៈវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បី​ជួយ​សង្គ្រោះ​អា​ជីវកម្មខ្នាតតូចឱ្យរួចផុតពីឧបសគ្គបំណុល និងការខ្វះខាតសាច់ប្រាក់បង្វិល។

នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្ប​ទាន​របស់​សហគ្រាស​ធុន​មីក្រូ ​តូច និងមធ្យម (MSMEs) តាមរយៈវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ អគ្គ​នាយកគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា វិស័យ​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារបានដំណើរការមួយអាណត្តិរយៈពេល ៥ឆ្នាំហើយ និងមានការកើនឡើងជាប្រចាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជានឹងមានកំណើនប្រមូលសាច់ប្រាក់រហូតដល់ចុងឆ្នាំ២០២៦នេះ ក្នុងតួលេខរំពឹងទុកកើនដល់ ១ពាន់លានដុល្លារ ដែលជាច្រកហិរញ្ញប្បទានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការរកទុនពីអ្នកវិនិយោគដោយមិនចាំបាច់មានទ្រព្យធានា។

ទោះជាយ៉ាងណា ដើម្បីទទួលបាន «ភាពទុកចិត្ត» ពីអ្នកវិនិយោគ និងអាចទាញយកប្រភពទុនទាំងនេះបាន សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗចំនួន៣ រួមមាន៖ ១.មានគតិយុទ្ធតាមច្បាប់ត្រឹមត្រូវ ២.មានសក្តានុពលធុរកិច្ច និង៣.មានតម្លាភាពហិរញ្ញវត្ថុដោយមានរបាយការណ៍ច្បាស់លាស់។ បន្ថែមលើនេះ MSMEs ក៏អាចជ្រើសរើសការទិញធានារ៉ាប់រងលើអាជីវកម្ម ដើម្បីជួយបំពេញបន្ថែមនូវជំនឿទុកចិត្ត ធ្វើឱ្យអ្នកដាក់សាច់ប្រាក់កាន់តែមានភាពជឿជាក់ក្នុងការទម្លាក់ទុនជួយអភិវឌ្ឍអាជីវកម្មផងដែរ។

នៅក្រោយកិច្ចពិភាក្សានេះ តំណាងមកពីវិស័យឯកជន និងអ្នកចូលរួមផ្ទាល់ បានសម្តែងនូវក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីនេះឡើង។ ពួកគាត់បានបង្ហាញការរំពឹងទុកខ្ពស់ថា តាមរយៈការយកចិត្តទុកដាក់ និងការបើកផ្លូវពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការទទួលបានចំណេះដឹងថ្មីៗពីកិច្ចពិភាក្សានេះ នឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ ជួយឱ្យការស្តារ និងពង្រីកលទ្ធភាពអាជីវកម្មរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរ និងរីកចម្រើនថែមទៀតនៅថ្ងៃខាងមុខ។

សូមបញ្ជាក់ថា វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១» ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។ ព្រឹត្តិការណ៍ដ៏នេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្នុងគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់បណ្តាញរវាងភាគីពាក់ព័ន្ធជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
2026/10/28 07:48:29 pm        1
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
2026/10/28 07:42:51 pm        1
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
2026/10/28 07:32:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី

2026/10/28 07:48:29 pm
​ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
2026/10/28 07:42:51 pm
​មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
2026/10/28 07:32:38 pm
​លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
2026/10/28 07:24:21 pm
​រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
2026/10/28 07:22:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm